ក្មេងស្រីអាយុ១៣ឆ្នាំដើរលេងឆ្ងាយពីផ្ទះត្រូវកំលោះស្ទាវអាយុ១៧ឆ្នាំចាប់រំលោភ


កំពង់ចាម​ ៖​ កុមារី​អាយុ​ ១៣​ឆ្នាំ​ម្នាក់ បាន​ដើរ​លេង​ជាមួយ​ក្មេង​ស្ទាវឆ្ងាយ​ពី​ផ្ទះ ​ក៏​ត្រូវ​ជនស​ង្ស័យ​ចាប់រំលោភ​សេពសន្ថវៈ រួច​គេចខ្លួនបាត់។ ប៉ុន្តែ​ត្រូវ​អាណាព្យាបាល​របស់​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច។​
លោក ខេង ស្រេង អធិការ​នគរបាលស្រុកចំការលើ បានឱ្យដឹងថា នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍​ បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ គ ធ​ ភេទ​ស្រី អាយុ​ ៤៩​ឆ្នាំ ​ជនជាតិ​ខ្មែរ នៅ​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ជា​អាណាព្យាបាល​កុមារី​រងគ្រោះ ដែល​មក​ស្នាក់នៅ​បណ្តោះអាសន្ន ស្រុកចំការលើ ខេត្តកំពង់ចាម ​ប្តឹង​ពី​ឈ្មោះ រ.ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ នៅ​ស្រុក​ចំការលើ ​ថា​បាន​ចាប់រំលោភ​សេពសន្ថវៈ កូន​របស់ខ្លួន​ឈ្មោះ​ ធ ភេទ​ស្រី អាយុ ១៣ឆ្នាំ​ ជនជាតិខ្មែរ នៅ​ថ្ងៃ​ដដែល ​វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី នៅស្រុក​ចំការលើ។ ក្រោយពីបានទទួល​បណ្តឹង​ភ្លាម សមត្ថកិច្ច​យើង​បាន​ចុះ​ដល់ និង​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ ព្រមទាំង​មានការ​បំភ្លឺ ពី​ករណី​សេពសន្ថវៈ​នេះ​។





តាម​ការបំភ្លឺ​ពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ប្រហែលពីរសប្ដាហ៍​មុ​ន គេ​ឃើញកុមារីរងគ្រោះ បាន​មកលេង​ម្តាយ នៅ​កន្លែងកើតហេតុ។​ ក្រោយមក កុមារីរងគ្រោះបាន​ស្គាល់ឈ្មោះ រ.ស ដែលមាន​ទីលំនៅ កន្លែងកើតហេតុ ហើយ​អ្នក​ទាំង​២ បាន​ដើរលេង​ជាមួយគ្នាជាធម្មតា​។​ នៅ​ថ្ងៃកើតហេតុ អ្នក​ទាំង​២ បាននាំគ្នាដើរលេងជាមួយគ្នា រហូតដល់កន្លែងកើតហេតុ ស្រាប់តែឈ្នោះ រ.ស បាន​ចាប់រំលោភកុមារីរងគ្រោះ ហើយជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។
លោក ខេង ស្រេង បានឱ្យដឹងថា ករណីនេះ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿងតាម​នីតិ​វិធី៕



ប្រភព ៖ http://kampucheathmey.com/2016/archives/712891
Previous
Next Post »