នាយករងសាលាបឋមសិក្សាវាលស្បូវ...លើសិស្សស្រីអាយុ១៤ឆ្នាំពេលនាងលេង..


រាជធានីភ្នំពេញ ៖ នាយករងសាលាម្នាក់ ត្រូវឃាត់ខ្លួនពីបទ ប្រទូសកេរ្តិ៍លើ អនីតិជនអាយុក្រោម១៥ឆ្នាំ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ១៩-០៧- ២០១៧ ម៉ោង១០និង០០នាទី នៅទីចាត់ការ សាលាបឋមសិក្សាវាលស្បូវ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។កុមារីរងគ្រោះឈ្មោះ ស.ស.ន អាយុ១៤ឆ្នំា មុខរបរសិស្ស ស្នាក់នៅអង្គការសមាគមន៍ទឹកដីសន្យា ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនសង្ស័យ


ឈ្មោះឡុង សុខ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករងសាលាបឋមសិក្សាវាលស្បូវ ស្នាក់នៅភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ហេតុការណ៍៖ កាលពីថ្ងៃទី១៩-០៧-២០១៧ ម៉ោង១០និង០០នាទី


កុមារីរងគ្រោះនិងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ បន្ទាប់មកមិត្តភក្តិកុមារី រងគ្រោះ បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះកុមារីរងគ្រោះ បន្ទាប់មកកុមារីរងគ្រោះក៏ទៅប្រាប់អង្គការសមាគមន៍ទឹកដីសន្យា។លុះដល់


ថ្ងៃទី២០-០៧-២០១៧ម៉ោង១៧និង ០០នាទី ប្រធានអង្គការបាននាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹង រួចសមត្ថកិច្ចយើងចុះ ទៅឃាត់ខ្លួនជនសង្ស័យនៅមុខផ្ទះ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ ដោយ ប៉ក់ សារិទ្ធ


Previous
Next Post »