អង់គ្លេស!ប្តីរំលោភប្រពន្ធពេលនាងដេកលក់រួចថតវីដេអូទុកចៃដន្យនាងឆែកឃើញគុក


ប្រពន្ធបានមានការសង្ស័យនៅពេលនាងឃើញកម្មវិធីមួយឈ្មោះថា Video Locker នៅក្នុងទូរសព្ទរបស់ប្តី​ ហើយនាងក៏សម្រេចចិត្តតាម​​    ដាន។ នៅក្នុងវីដេអូមួយបានបង្ហាញអោយឃើញថា ប្តីបានធ្វើសកម្មភាពរំលោភបំពានផ្លូវភេទលើប្រពន្ធហើយបានបញ្ចេញទឹកកាមទៅលើមុខរបស់នាង និងបានជូតវាចេញមុនពេលនាងភ្ញាក់ពីដេក។

ប្រពន្ធបាននិយាយថា នៅខែមីនា ឆ្នាំ២០១៧ នាងរកឃើញថាប្តីបានធ្វើការរំលោភបំពានផ្លូវភេទមកលើនាង។ ចាប់តាំងពីថ្ងៃនោះមកជីវិតនាង និងកូនបានធ្លាក់ទៅក្នុងស្ថានភាពមួយដ៏លំបាក។




លោក Mark Giuliani​ ជាព្រះរាជអាជ្ញាបានប្រាប់ថា នៅថ្ងៃ ១៤ខែ មីនា ឆ្នាំ២០១៧ ជនជាប់ចោទទៅធ្វើការដោយភ្លេចយកទូរសព្ទទៅ ទើបប្រពន្ធមានឱកាសមើលទូរសព្ទ ហើយក៏ឃើញកម្មវិធីឈ្មោះ​ Video Locker។​ ដំបូងនាងមិនអាចចូលកម្មវិធីនោះបានទេ​ ដែលជាហេតុធ្វើអោយនាងមានការសង្ស័យ។ នៅទីបំផុតនាងអាចបើកវាបាន ហើយក៏បានឃើញវីដេអូទាំងនោះ ដែលមានរយៈពេលពី ៣០វិនាទី ទៅ ២នាទី។



ចៅក្រមនៃតុលាការ New Castle Crown Court  នៃចក្រភពអង់គ្លេស លោក  Recorder Baird បានប្រាប់ថា ប្តីប្រពន្ធនេះរស់នៅជាមួយគ្នា     រយៈពេលជាង១០ឆ្នាំមកហើយ។
លោកបន្តទៀតថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ រហូតដល់      ខែមីនា ឆ្នាំ២០១៧ បុរសជាប្តីបានរំលោភ និងបំពានផ្លូវភេទប្រពន្ធជាច្រើនលើក នៅពេលនាងស្រវឹង និងដេកលង់លក់ ដោយសារនាងមិនបានយល់ព្រមទៅតាមអ្វីដែលគេចង់បាន។ បុរសនេះត្រូវជាប់គុក៩ឆ្នាំ ហើយត្រូវអោយជាប់ឈ្មោះជាពិរុទ្ធផ្លូវភេទអស់មួយជីវិត។

ប្រភព ៖ dailymail.co.uk

Previous
Next Post »