ថៃ!ទាយថាប្រុសរឺស្រី?ធានាថាបើគ្មានអ្នកប្រាប់ទេ!ជួបនៅក្រៅពិតជាថានាងស្រី


យើងបានឃើញ Poyd Treechada ដំបូងបំផុតនៅពេលនាងបានគ្រងម្កុដ  Miss Tiffany នៅឆ្នាំ២០០៤ ហើយសម្រស់របស់នាងទាក់ទាញខ្លាំងបំផុតនៅពេលនោះ។ មិនធ្លាប់មានអ្នកវះកាត់ប្តូរភេទណាមានសម្រស់ស្អាតដូចនាងនោះទេ ១០ឆ្នាំក្រោយនាងនៅតែជាតួអង្គដែលមានសក្តានុពលបំផុតក្នុងវិស័យកម្សាន្ត។









មុនពេលក្លាយជានារីដ៏ស្រស់ស្អាត  Poydជាក្មេងប្រុសម្នាក់រស់នៅខេត្តភូកេត ប្រទេសថៃ។ ពេលអាយុ៤ឆ្នាំគេក៏ចង់ក្លាយជាមនុស្សស្រី ដោយស្លៀកសំពត់របស់មិត្តភក្តិ ហើយត្រូវម្តាយវាយដោយសាររឿងហ្នឹង។ នាងត្រូវបានបង្ខំអោយលេងបាល់ទាត់ និងអោយលេងសម្ភារក្មេងប្រុសដូចជា មនុស្សយន្ត ប៉ុន្តែនាងលួចលាក់តុកតាក្មេងស្រីនៅក្នុងទូរសម្លៀកបំពាក់។





នាងសម្រេចចិត្តវះកាត់ប្តូរភេទនៅអាយុ១៨ឆ្នាំ ហើយធ្វើដំណើរទៅផាតាយ៉ាដើម្បីប្រឡង Miss Tiffany ឆ្នាំ២០០៤។ នាងបានឈ្នះការប្រកួត ហើយតំណាងអោយប្រទេសថៃ ទៅប្រកួតបវកញ្ញាអន្តរជាតិក្នុងឆ្នាំដដែល និងទទួលបានជ័យជំនះ។






















Previous
Next Post »