ចិន!ពេលកំពុងហែក្បួនរៀបការក្មេងជំទង់២នាក់ចាប់អ្នកកំដរកូនក្រមុំឥលូវប៉ូលីស..


(វីដេអូជាក់ស្តែង)!!ប្រទេសចិន ប៉ូលីសនៅក្រុង  Xi'an ខេត្ត Shandong​ ប្រាប់អោយដឹងថា ក្មេងជំទង់ ២នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបមួយ តាមបណ្តាញអ៊ីនធើណេត ដែលបង្ហាញពីសកម្មភាពរំលោភបំពានផ្លូវភេទរបស់ពួកគេ លើក្មេងស្រីម្នាក់ក្នុងរថយន្ត ។







វីដេអូឃ្លីបនោះ ត្រូវបានបង្ហោះលើគេហទំព័រ Weibo កាលពីសប្តាហ៏មុន ។ វីដេអូនោះ បង្ហាញសកម្មភាពរបស់ក្មេងជំទង់ ២នាក់ បៀតបៀនផ្លូវភេទលើក្មេងស្រីម្នាក់ក្នុងរថយន្ត ដោយពួកគេបានចាប់អោបនាង លើកដៃរបស់នាងទៅលើ និងបត់មកក្រោយ បន្ទាប់មក ពួកគេបានយកដៃលូកចូលក្នុងអាវរបស់នាង ដើម្បីដោះអាវទ្រនាប់របស់នាងចេញ ហើយប៉ះពាល់សូដន់របស់នាង... មើលទៅក្មេងជំទង់ទាំងនោះ ដូចជាសប្បាយចិត្តណាស់ ដែលផ្ទុយពីក្មេងស្រីរងគ្រោះ ប្រឹងរើបំរះ ស្រែកយំប្រឆាំងទប់ទល់ និងទង្វើរពួកគេ ។ ពួកក្មេងជំទង់ទាំងនោះ ចាត់ទុកការរំលោភបំពានផ្លូវភេទ លើក្មេងស្រីរងគ្រោះជាការកំសាន្តសប្បាយ ដោយពួកគេថែមទាំងថតជាវីដេអូទុកមើលលេងទៀតផង រហូតដល់បែកធ្លាយវីដេអូនេះ ទើបប៉ូលីសចាប់ពួកគេបាន ។





ប៉ូលីសបានបញ្ជាក់បន្ថែមថា វីដេអូនេះ បានថតកាលពីថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៧ នៅខណះដែលពួកគេ កំពុងតែជិះរថយន្តដង្ហែក្បួនរៀបការមួយ ដោយពេលនោះ ក្មេងជំទង់ទាំង២នាក់ បានជិះរថយន្តដង្ហែក្បួនរៀបការនោះ ជាមួយក្មេងស្រីរងគ្រោះ ដែលនាងត្រូវជាអ្នកកំដរកូនក្រមុំ ដោយឃើញឳកាសល្អ ក្មេងជំទង់ទាំង២នាក់នោះ ក៏ធ្វើសកម្មភាពរំលោភបំពានផ្លូវភេទ លើនារីរងគ្រោះដែលជាអ្នកកំដរកូនក្រមុំនោះតែម្ដង ។ គូសបញ្ជាក់ផងដែរថា ក្មេងជំទង់ទាំង២នាក់នោះ សុទ្ធតែជាមិត្តភក្តិរបស់កូនកម្លោះ ដោយម្នាក់អាយុ ២១ឆ្នាំ ជាមិត្តស្និទ្ធស្នាលរបស់កូនកម្លោះ និងម្នាក់ទៀតអាយុ ១៩ឆ្នាំ ជាមិត្តរបស់កូនកម្លោះ ។






ទោះជាយ៉ាងណាក្តី កាសែតចិន Business News បានរាយការណ៏ថា ស្ត្រីអ្នកកំដរកូនក្រមុំ ដែលជាជនរងគ្រោះរំលោភបំពានភេទនោះ មិនចង់នាំយករឿងក្តីនេះទៅកាន់តុលាការទេ ព្រោះនាងស្គាល់ជនសង្ស័យទាំង២នាក់ ប៉ុន្តែខណះមេធាវីនិយាយថា បុរសទាំង ២នាក់ និងត្រូវជាប់គុក ៥ឆ្នាំ ។

វីដេអូសម្លេងជាក់ស្តែង




Previous
Next Post »