អាងខ្លួនប៉ូលីសយកញញួរវ៉ៃគប់គេដល់ផ្ទះ!ឆ្ងាញ់ត្រង់ប្តឹងច្រើនដងគ្មានសមត្ថកិច្ចជួយ


(វីដេអូស្តែងៗ)ខេត្តកំពុងចាម ៖ មើលហើយក្តៅក្រហាយអស្ចារ្យណាស់ស្រុកខ្មែរ!!!អាងខ្លួនជាប៉ូលីស  មានលុយ មានឡាន មានអំណាច ចូលវ៉ៃគេដល់ក្នុងផ្ទះច្រើនដង ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចតាំងពីលើកដំបូងម្លេះ ប៉ុន្តែគ្មានប៉ូលីសណាហៅទៅដោះស្រាយទេ រហូតដល់លើកចុងក្រោយនេះ ប៉ូលីសនោះហ៊ានចូលមកវ៉ៃគេដល់ក្នុងផ្ទះ ហើយយកញញួរគប់ក្បាលគេទៀត សំណាងល្អជនរងគ្រោះគេចទាន់ កុំអីគ្រោះថ្នាក់ធំមិនខាន ។ តើស្រុកខ្មែរនៅមានច្បាប់ទៀតទេ ? រឺច្បាប់បង្កើតមកដើម្បីការពារតែបុគ្គលមានអំណាច និងច្បាប់សំរាប់តែធ្វើបាប់ពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ ? តើសំរាប់ពលរដ្ឋក្រីក្រ ទន់ខ្សោយ គ្មានអំណាច មិនអាចបានយុត្តិធម៌ក្នុងស្រុកខ្មែរទេរឺ ?................ចូលមើលវីដេអូ រូបភាពព័ត៌មានលំអិតក្នុងវេបសាយ ៖




ប្រភព ៖ នេះជារូបជនបង្កដើររករឿងគំរាមប្រជាជនអាងអំណាចបំផ្លាញ់ទ្រព្យសម្បត្តិប្រជាជនហើយអ្វីដែរសំខាន់គាត់ជាប៉ូលីសទៀត។តើច្បាប់អាចដោះស្រាយអោយប្រជាជនស្លូតត្រង់បានទេ(ចូលវ៉ៃខ្ញុំដល់ក្នុងផ្ទះហើយថែមទាំងយកកូនញញួរបស់ខ្ញុំមកគប់ខ្ញុំទៀតតែសំណាងល្អដែលខ្ញុំគិចទាន់)។ ជួយ shares ផងបងប្អូន! មិនមែនជាលើកទី១ទេ គឺលើកទី១០០ ហើយ! គាត់ជាប៉ូលីសបុិស្តទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឈ្មោះ ម៉ាប់ តុលា !

ទីតាំងកើតហេតុ ភូមិ គីឡូ10 ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម!

































ប្រភព ៖ Di Ti
Previous
Next Post »