(វីដេអូ)ម៉ារ៉ុក!ក្មេងស្រីត្រូវក្រុមក្មេងជំទង់រំលោភលើឡានក្រុងប៉ុន្តែអ្នកជិះក្បែរនិងអ្នកបើក..


(រកបានវីដេអូថតដោយពួកក្មេងជំទង់ទាំងនោះលើឡានក្រុង)ប្រទេស ម៉ារ៉ុក (Morocco) ក្រុង កាសាបាឡង់ (Casablanca) ។ ប៉ូលីស ម៉ារ៉ុក បាននិយាយថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ពួកគេបានចាប់ជនសង្ស័យ ៦នាក់ ដែលជាក្មេងជំទង់អាយុចន្លោះពី ១៥ ទៅ​ ១៧ឆ្នាំ ក្រោយពីមានការបង្ហោះវីដេអូ រំលោភបំពាន ផ្លូវភេទស្ត្រីលើរថយន្តក្រុងមួយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។ 








តាមការស្រាវជ្រាវរបស់ប៉ូលីសឃើញថា រឿងហេតុនេះបានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លើរថយន្តក្រុងរបស់ក្រុមហ៊ុន មីណា ដោយមានក្មេងជំទង់មួយក្រុម បានធ្វើសកម្មភាពរំលោភបំពានផ្លូវភេទ លើក្មេងស្រីអាយុ ២៤ឆ្នាំម្នាក់ លើរថយន្តក្រុងនោះ ហើយបើតាមវីដេអូជាក់ស្តែង ដែលក្រុមក្មេងជំទង់នោះថតទុកមើលលេងកំសាន្ត យើងឃើញថា ពួកក្មេងជំទង់ទាំងនោះ បានចាប់ហែកអាវរបស់នារីរងគ្រោះចេញទាំងអស់ ហើយចាប់អោបថើប បៀតបៀនភេទលើរាង្គកាយរបស់នាង នាងស្រែកយំខ្លាំងណាស់ ត្រូវការជំនួយអោយជួយ បន្តែអ្នកជិះលើឡានក្រុងជាមួយនាង រួមទាំងអ្នកបើកបររថយន្ត មិនបានឈប់រថយន្តដើម្បីជួយនាងនោះទេ គឺបណ្តោយអោយក្មេងជំទង់ទាំងនោះ ធ្វើបាបរំលោភនាងតាមចិត្ត ស្រែកហ៊ោសប្បាយ ដោយយកក្រណាត់បិទទប់មាត់នាងកុំអោយស្រែកទៀតផង ។






បន្ទាប់ពីធ្វើសកម្មភាពនេះនៅថ្ងៃទី១៨ រួចមក វីដេអូសកម្មភាពនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងបណ្តាញសង្គម  នៅថ្ងៃទី២០ ហើយនៅថ្ងៃបន្ទាបទី២១ ប៉ូលីសក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យ ៦នាក់ ទាក់ទងនិងរឿងនេះតែម្ដង ។ ឥលូវនេះក្មេងស្រីរងគ្រោះមានជំងឺពិការបញ្ញាស្មារតី ហើយកំពុងទទួលការព្យាបាល​ គូសបញ្ជាក់ផងដែរថា  ប្រទេសម៊ូស្លីមមួយនេះ ជាប្រទេសដែលមានការរំលោភបំពានភេទលើស្ត្រីយ៉ាងធ្ងន់ធ្ងរ ហើយបើតាមការស្រាវជ្រាវស្ទង់មតិ យើងឃើញថា មានស្ត្រី ២ភាគ៣  ដែលទទួលរងការរំលោភបំពានផ្លូវភេទ តាមផ្លូវសាធារណះនៅក្នុងប្រទេស ម៉ារ៉ុក នេះ ។ ជាក់ស្តែង កាលពីជាង២សប្តាហ៏មុន មានរឿងរំលោភបំពានផ្លូវភេទ  តាមផ្លូវសាធារណះស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសនេះ គឺស្ថិតនៅភាគខាងជើងនៅ តាហ្គឺរី ដោយមានក្មេងជំទង់មួយក្រុម បានតាមចាប់រលោភបំពានភេទលើក្មេងស្រីម្នាក់ នៅតាមដងផ្លូវសាធារណះ ហើយវីដេអូនោះ ក៏បែកធ្លាយតាមបណ្តាញសង្គមដូចគ្នា ប៉ុន្តែក្មេងៗជំទង់នោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ អង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវ អោយប៉ូលីសចាប់ពួកក្មេងជំទង់ទាំងនោះអោយបាន ហើយអោយពលរដ្ឋដែលឃើញរឿងនេះផ្ទាល់ ជួយធ្វើសាក្សី ដើម្បីដាក់បន្ទុកលើក្មេងជំទង់ទាំងនោះ និងឈានដល់ការចាប់ពួករំលោភបំពានភេទនោះដាក់គុក ។








ទោះជាយ៉ាងណាក្តី អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានចោទប្រកាន់ជនរងគ្រោះផងដែរ ថាមកពីនាងស្លៀកពាក់ស៊ិចស៊ីមិនសមរម្យ ទើបក្មេងៗជំទង់ទាំងនោះមើលងាយ ហើយធ្វើសកម្មភាពរំលោភបំពានតែម្ដង ។​ ពួកគេបាននិយាយថា ៖ ខ្ញុំសូមថ្កោលទោសចំពោះសកម្មភាពរបស់ក្មេងជំទង់ទាំងនោះ ប៉ុន្តែស្ត្រីគួរតែស្លៀកពាក់អោយសមរម្យថ្លៃថ្នូរ ដើម្បីជៀសវាងការប្រមាថមើលងាយរលោភបំពានទាំងនេះ ។ 

វីដេអូសម្លេងជាក់ស្តែង




Previous
Next Post »