ថៃ!ខឹងឳពុកស្ងោរស៊ូបអោយហូបក្រឆ្អឹននិងភ្លេចដាក់ទឹកត្រីក៏ចាក់សម្លាប់១០កាំបិត


សាក់ឌីនឌងផាខន អាយុ៣៦ឆ្នាំ រស់នៅជាមួយឪពុកម្តាយនៅខេត្ត
បូរីរ៉ាម​ (Buriram) ភាគខាងត្បូងប្រទេសថៃ។ ថ្ងៃកើតហេតុ ផាខន បានត្រឡប់ទៅផ្ទះ និងបានឈប់ទិញសាច់ជ្រូកយកទៅស្ងោរ។ ពេលទៅដល់ឪពុករបស់គេមានឈ្មោះថា ងរ អាយុ៦៥ឆ្នាំ បានស្ម័គ្រចិត្តធ្វើម្ហូបអោយ។ 

ពេលឪពុកកំពុងចម្អិនម្ហូប គេបានអង្គុយផឹកស្រាលើអង្រឹងក្រៅផ្ទះ។ ដោយចាំយូរពេកគេក៏ទៅសួរឪពុកថាឆ្អិនឬនៅ ហើយចាប់ផ្តើមខឹងដោយឃើញម្ហូបមិនមានដុតភ្លើងក្តៅល្អ ដែលធ្វើអោយក្រឆ្អិន។ ឪពុកគេក៏ប្រាប់ថាម្ហូបមិនទាន់ឆ្អិនទេ ហើយគាត់ភ្លេចដាក់ទឹកត្រីចូលស្ងោរហ្នឹង។ ដោយមានអារម្មណ៍ថា ឪពុកគេខ្ជះខ្ជាយសាច់ជ្រូក លុយ និងពេលវេលាដោយសារភ្លេចដាក់គ្រឿងផ្សំសំខាន់ចូល គេក៏វាយក្បាលឪពុកខ្លួននឹងដបស្រា។ ម្តាយរបស់គេក៏រត់មកជួយ​ តែត្រូវគេទះកំភ្លៀង និងច្រានចេញ បន្ទាប់មកក៏ទៅចង្រ្កានយកកាំបិតចាក់ឪពុក១០កាំបិតត្រង់ខ្នង និងទ្រូង។







ម្តាយគេក៏បានរត់ទៅសុំអ្នកជិតខាងអោយជួយប្តឹងប៉ូលីស។ ពេលប៉ូលីសមកដល់ឃើញ ងរ ​បានដួលទៅលើដីពោរពេញទៅដោយឈាម ហើយឃើញជនល្មើសកំពុងអង្គុយលើអង្រឹងក្រៅផ្ទះ។ គេបានសារភាព និងត្រូវបានដាក់ខ្នោះយកទៅ ប៉ុន្តែមុននឹងទៅ ប៉ូលីសបានយកជនល្មើសទៅធ្វើត្រាប់សកម្មភាពខ្លួន និងលុតជង្គង់ចំពោះមុខឪពុក។


Previous
Next Post »