ឃើញការឆ្លើយតបរបស់ក្មេងអាយុ២១ឆ្នាំទើបឡើងស័ក្តិជាឧត្តមសេនីយ៍ទេ?អានរួច..


បន្ទាប់ពីអ្នកបានអាន Comment និង Chat ឆ្លើយតបរបស់ នាយឧត្តមសេនីយ៍វ័យ២១ឆ្នាំ ទើបឡើងស័ក្តិថ្មីនេះរួចហើយ អ្នកនិងហូរទឹកភ្នែកឈឺចាប់មិនខាន់ បើសិនអ្នកជាកូនខ្មែរ ដែលស្រលាញ់ខ្វាយខ្វល់ពីប្រទេសជាតិនោះ​ ។ ព្រោះយើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសនេះមិនមែនជាកម្មសិទ្ធិរបស់ពួកយើងជាពលរដ្ឋទេ គឺជារបស់អ្នកធំមានអំណាចប៉ុណ្ណោះ ពួកយើងជាពលរដ្ឋមានឈ្មោះជាម្ចាស់ប្រទេសតែឈ្មោះប៉ុណ្ណោះ ប៉ុន្តែអំណាចចាត់ចែងការងារស្រុកទេស គឺស្ថិតលើដៃអ្នកមានអំណាច គេស៊ីខ្ទេចខ្ទីអស់ប្រទេសយើង គេដាក់តំណែងតួនាទីអោយបងប្អូនកូន ខ្សែរបស់គេ មានតួនាទី មានអំណាចស្រួលរកស៊ីក្នុងស្រុកយើង និងត្រួតត្រាក្បាលពួកយើង ហើយស៊ីខ្ទេចខ្ទីបំផ្លាញអស់ប្រទេសយើង ពិតជាឈឺចាប់រកពាក្យអ្វីនិយាយមិនចេញទេ ស្រណោះខ្លោចចិត្តអាណិតប្រទេសយើងណាស់ ហើយកាន់តែឈឺចាប់ណាស់ដែលយើងជាពលរដ្ឋ ត្រូវរស់នៅវេទនា ចំនែកបងប្អូនកូន ខ្សែ គេ គេឡើងស័ក្តិធ្វើអ្នកធំមានអំណាច អាចជិះជាន់យើង អាចរកស៊ីធ្វើអ្វីបានទាំងអស់ក្នុងប្រទេសរបស់យើង...។ និយាយភាសាលេងសើចទាំងឈឺចាប់មួយថា ៖ អោយតែបងប្អូន ខ្សែ បក្សពួកគេ ទោះជាអ្នកនោះឆ្កួតលប់ ល្ងង់ភ្លើ មិនចេះរកស៊ី រឺជាមនុស្សបាត់សង្គម ជាមនុស្សសាហាវយ៉ាងម៉េចក៏ដោយ អោយតែជាបងប្អូនគេ គឺគេអាចរកតំណែងតួនាទីអោយបងប្អូនគេរស់ស្រួល រកស៊ីស្រួលដែរ រកស៊ីដល់ក្លាយជាអ្នកមានក្នុងស្រុកខ្មែរទាល់តែបាន ចំនែកយើងជាពលរដ្ឋ ប្រឹងរកស៊ីដល់តែងាប់ខ្លួនក៏មិនឈ្នះគេដែរ ហើយពេលខ្លះ រកស៊ីមួយជីវិតក៏មិនមានផង ព្រោះគ្មានអំណាចតួនាទីជួយកាងពីក្រោយដូចបងប្អូនគ្រួសាររបស់គេ.... ។ រឿងនេះកើតឡើងជិត១ខែហើយ ប៉ុន្តែដោយសារមួយរយះខ្លីនេះ ផ្ទុះការរិះគន់លើរឿងស្រដៀងគ្នានេះ ទើបលើកយកមកបង្ហាញជាថ្មី និយាយដោយត្រង់ៗចុះ ពួកយើងជាអ្នកក្រគ្មានលុយសូកគេ គ្មានខ្សែបក្សពួកបងប្អូនគេ ទោះខំធ្វើទាហានមន្ត្រីរាជការបំរើជាតិដល់ងាប់ខ្លួន ក៏ប្រហែលមិនបានឡើងស័ក្តិធំអញ្ជឹងដែរមើលទៅ... ។ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖ 

ប្រភព ៖ សូមអបអរសាទរក្មួយប្រុសដែលបានតស៊ូបំរើជាតិប្រយុទ្ធស្ទើរគ្រប់សមរភូមិតាំងពីកុមារភាពរហូតថ្នាក់ដឹកនាំពេញចិត្តពេញថ្លើមស្នើព្រះមហាក្សត្រផ្ដល់ឋានន្តរស័ក្តិថ្នាក់ឧត្ដមសេនីយ៍ដ៏ឧត្ដុងឧត្ដមទាំងវ័យក្មេងបែបនេះ​ ។​
សូមគោរព​ជូន​ពរ​ក្មួយ​អោយទទួលបានជោគជ័យខ្លាំងក្លាថែមទៀត​ដើម្បីជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ។
































Previous
Next Post »