កូនខ្មែររវល់ប្រកាច់!!ឡាវបញ្ជូនទ័ពចូលដីស្ទឹងត្រែងសម្តេចបញ្ជាឲ្យរៀបចំចល័តទ័ព


ឈឺចាប់ពេកហើយ!!តាមប្រវត្តិសាស្ត្រ ឡាវ គឺតែងតែជាប្រទេសដែលខ្លាចកម្ពុជាយើង ឡាវ មិនដែលហ៊ានជាមួយយើងទេ ព្រោះទាំងនយោបាយ និងយោធា  គឺ ឡាវ ចាញ់យើងទាំងអស់ ដូចច្នោះហើយ ឡាវ មិនដែលហ៊ានជាមួយកម្ពុជាយើងនោះទេ ។ ប៉ុន្តែដោយសារបច្ចុប្បន្នកម្ពុជាយើងខ្សោយ ឡាវ ដែលធ្លាប់តែខ្លាចយើង វាមិនត្រឹមតែមិនខ្លាចយើងទៀតនោះទេ វាថែមទាំងមើលងាយមើលថោកប្រទេសយើងទៀតផង វាព្រហើនណាស់ ដោយហ៊ានបញ្ជូនទ័ពមកជីកលានដ្ឋានប្រយុទ្ធ នៅក្នុងទឹកដីកម្ពុជាយើង ស្រុក សៀងប៉ាង ខេត្ត ស្ទឹងត្រែង ដែលទង្វើររបស់កងទ័ព ឡាវ នេះ គឺជាទង្វើរឈ្លានពាន កម្ពុជា យើងស្រស់ៗតែម្ដង ។ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេច ហ៊ុន សែន បានសរសេរលិខិតមួយ ទៅកាន់នាយករដ្ឋមន្ត្រី ឡាវ អោយជួយដក់ទ័ពចេញពីអធិបតេយ្យកម្ពុជាជាបន្ទាន់ ព្រោះតំបន់ស្រុក សៀងប៉ាង ខេត្ត​ ស្ទឹងត្រែង ដែលកងទ័ព ឡាវ កំពុងឈរជើង ជីកលានដ្ឋានប្រយុទ្ធនោះ គឺស្ថិតក្នុងអធិបតេយ្យកម្ពុជាយ៉ាងប្រាកដ ប៉ុន្តែរហូតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះទៅហើយ មិនទាន់ឃើញ នាយករដ្ឋមន្ត្រីឡាវឆ្លើយបតអ្វីសោះឡើយ ទើបនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេច ហ៊ុន សែន បានបញ្ជាអោយរៀបចំចល័តទ័ពទៅព្រំដែន ខេត្តស្ទឹងត្រែង និងដាក់កាលកំណត់អោយ ទ័ព ឡាវ ត្រូវតែដក់ចេញពីទឹកដី កម្ពុជា ដោយគ្មានលក្ខណ សម្តេចទុកពេលអោយ ៦ថ្ងៃដើម្បីអោយទ័ព ឡាវ​ រៀបចំដក់ទ័ពចេញពីទឹកដីកម្ពុជា ដោយគិតពីថ្ងៃទី១១ នេះទៅ គឺត្រឹមថ្ងៃទី១៧ យ៉ាងយូរបំផុត ទ័ពឡាវ ត្រូវតែដក់ចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខណអ្វីឡើយ ។ ងាកមកកូនខ្មែរវិញ ថាពួកក្មេងៗបែកស្លុយ ដែលមិនទាន់ចេះគិតអ្វីនោះ វាមិនសូវខ្វល់ដឹងលឺរឿងប្រទេសជាតិទៅចុះ  តែនេះអ្នកខ្លះអាយុច្រើន ជាមនុស្សពេញវ័យទៅហើយ សូម្បីតែរឿងដែលឡាវ បញ្ជូនទ័ពចូលទឹកដីកម្ពុជានេះ ក៏ប្រហែលជាពួកគេមិនដឹងផងមើលទៅ ព្រោះពួកគេភាគច្រើនមិនខ្វល់ពីរឿងជាតិនោះទេ ខ្វល់តែផលប្រយោជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួនឯងប៉ុណ្ណោះ ចង់ប្រទេសរបស់ខ្លួន រឺជាតិសាសន៏របស់ខ្លួនត្រូវគេមើលងាយ មើលថោក យ៉ាងណាក៏ពួកគេមិនខ្វល់ឡើយ បន្តិចទៀតគេវ៉ៃយកប្រទេសបាត់ ក៏ពួកគេប្រហែលមិនឈឺក្បាលផងក៏មិនដឹង ។ ដោយសារឥលូវខ្មែរយើងខ្សោយ ពលរដ្ឋពុំសូវមានចំនេះដឹង វប្បធម៌គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន ចូលពេញខ្លួនសឹងតែគ្រប់ពលរដ្ឋខ្មែរម្នាក់ៗ ដែលធ្វើអោយពលរដ្ឋខ្មែរមិនសូវគិតរឿងជាតិ គិតតែប្រយោជន៏ខ្លួនឯង ទើប ឡាវ វាហ៊ានមើលងាយ មើលថោក លើកទ័ពចូលដីភាគខាងជើងរបស់យើងអញ្ជឹងនោះ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖

វីដេអូសម្លេង២នាទីដែលសម្តេចបញ្ជាអោយត្រៀមចល័តទ័ព



លិខិតដែលសម្តេចសរសេរទៅកាន់នាយករដ្ឋមន្ត្រីឡាវកាលថ្ងៃទី២




















ខាងក្រោមគឺវីដេអូពួកបែកស្លុយសំរាមសង្គមបំពុលសង្គម










ព័ត៌មានទាក់ទង ៖ 



Previous
Next Post »