ស្នងការខេត្តបាត់ដំបងកំពុងស្រាវជ្រាវរកអ្នកប្រើអំពើហិង្សាព្រៃផ្សៃលើអ៊ុំស្រីចោរលួច..


រកឃើញមូលហេតុដែលអ៊ុំស្រីចាក់អ្នកលក់ហើយ !! គឺព្រោះគេវ៉ៃធ្វើបាបគាត់ពេក នៅពេលកំពុងប្រតាយប្រតប់គ្នានោះ ដើម្បីការពារខ្លួនអ៊ុំស្រីក៏យកកាំបិតក្នុងថង់របស់គាត់ ចាក់ដៃអ្នកលក់ដែលវ៉ៃគាត់នោះទៅ ។ រឿងអ៊ុំស្រីគាត់ធ្វើជាចោរលួច គឺជារឿងខុសច្បាប់ហើយ ប៉ុន្តែអ្នកប្រើអំពើហឹង្សាព្រៃផ្សៃលើមនុស្ស រឺលើអ៊ុំស្រី ក៏ជារឿងខុសច្បាប់ដែរ ដូចច្នោះអ្នកប្រព្រិត្តិអំពើហឹង្សាបែបនេះ ត្រូវទទួលទោស ពេលនេះស្នងការខេត្តបាត់ដំបងកំពុងស្រាវជ្រាវរឿងនេះ ។ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖ 

ប្រភព ៖ 🅾🅾🅾-សង្គមមានច្បាប់ៈ
--------
☀️-ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានគេសង្ស័យថា (លួចទ្រព្យសម្បត្តិអ្នកដទៃ) នៅក្នុងបរិវេណផ្សារ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។ ទិដ្ឋភាពនៃការវាយសំពង ដោយទារុណ្ឌ ពីម្ចាស់ទ្រព្យបានទទួលរងនូវព្យសនកម្មយ៉ាងជាក់ស្តែងតាមរយៈរូបភាពវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម សកម្មភាពបែបនេះតម្រូវឲ្យអ្នកបង្កការវាយដំមានពិរុទ្ឋភាពក្នុងបទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងយ៉ាងប្រាកដ ។ មកដល់ ពេលនេះ នគរបាលក្រុងបាត់ដំបងកំពុងចាត់ វិធានការ ស្រាវជ្រាវរកការពិតហើយ សង្ឃឹមថាយុត្តិធម៌ពិតជា មានសម្រាប់មនុស្សទូទៅក្នុងប្រទេសដែលមានច្បាប់។ ខណៈនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបថា ក្នុងករណីលោក លោកស្រី បង្កនូវបទល្មើសណាមួយដែលមានចែងក្នុងច្បាប់ជាធរមាន នោះលោក លោកស្រីគប្បីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាក់ជាពុំខាន ៕ (រូបភាពFB ក្រុមការងារប្រតិកម្មរហ័ស)By kosal!



ប្រភព ៖ 🛑-ពត៌មានបន្ថែមៈ
---------
🌴-រហូតមកដល់ព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ នេះអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់វិ ធានការស្រាវជ្រាលើករណីស្រ្តីវ័យចំណាស់ស័ង្សយលួចទ្រព្យសម្បត្តិអ្នកដទៃ និងត្រូវបានគេចាប់វាយយ៉ាង ទារុណ្ឌនៅចំណុចផ្សារ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ ។ ស្រី្តឈ្មោះ រួន រ៉ុម អាយុ ៦៣ ឆ្នាំ មានស្រុកកំណើតនៅភូមិ ដកត្រង ឃុំពង្រ ស្រុកពញាឭ ខេត្តកណ្តាល ទីលំនៅនិងមុខរបរសព្វថ្ងៃមិនពិតប្រាដក មុនកើតហេតុរស់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ខ្លួនបានលួចយកខោអាវ ដែលគេដាក់លក់នៅក្នុងផ្សារ១៣ មករា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ នោះមែនក្នុងខណៈដែលខ្លួនដើរ ចូលទៅក្នុងផ្សារដល់ តូបលក់សំលៀក បំពាក់មួយកន្លែង តែមិនឃើញមានម្ចាស់ខ្លួន ក៏ លួចយក តែត្រូវបាន គេស្រែកឆោឡោថា ចោរៗ ហើយមនុស្សនៅទីនោះបានដេញចាប់និងវាយមកលើខ្លួន ។ ភ្លាមៗខ្លួនបានស្រវ៉ាយកកាំបិតចិបន្លែមួយដែលជារបស់ខ្លួនចេញមកក្នុងបំណងតបត និងការពារខ្លួនហើយសកម្មភាពនេះបានបង្កឲ្យស្រ្តីជាម្ចាស់ទ្រព្យរងរបួសនៅត្រង់ដៃខាងស្តាំដោយសារកាំបិតនោះផងដែរ ។
បើទោះបីជាយ៉ាងនេះក្តី សកម្មភាពនៃការចាប់ឃាត់ស្រី្តជាជនសង័្សយត្រូវបានមើលឃើញថាមានការវាយដំដោយប្រើប្រាស់ឧបករណ៍(កៅអីជ័រ)និងដៃទទេផងដែរ ដែលទិដ្ឋភាពនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយបង្កឲ្យមានការលើកឡើងថាជាសកម្មភាពឃោរឃៅ និងទារុណ្ឌកម្ម ក្រៅពីនេះក៏បានបង្ហាញឲ្យឃើញនូវភាពបាត់បង់សណ្តាប់ធ្នាប់នៃការគោរពច្បាប់ ការគោរពសិទ្ឋិមនុស្ស ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជារបស់យើងជាប្រទេសប្រកាន់លិទ្ឋិប្រជាធិបតេយ្យដែលចាំបាច់សម្ថកិច្ចនគរបាលត្រូវតែចាត់វិធានការ ស្រាវជ្រាវរកឲ្យឃើញការពិតស្របតាមជំនាញ និងច្បាប់ ។
រហូតមកដល់ពេលនេះ សម្ថកិច្ចនគរបាលបាន ប្រមូលភស្តុតាងគ្រប់គ្រាន់ និងរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ ការតាមផ្លូវច្បាប់ហើយ ឯការសម្រេចយ៉ាងដូចម្តេចក្នុង រឿងនេះ នោះគឺជាសិទ្ឋិស្រប ច្បាប់របស់ស្ថាបន័អយ្យការ ។
ក្នុងស្ថានភាពនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់សាធារ ណៈជន ឲ្យបានជ្រាបថាការវាយដំឬធ្វើអំពើ ដោយឃោរឃៅណាមួយទៅលើ (ជនស័ង្ស យ)គឺជាអំពើល្មើសច្បាប់ ដែលត្រូវ ចៀសវាងបើពុំដូច្នេះទេសកម្មភាពបែបនេះនឹងក្លាយទៅជាទម្លាប់អាក្រក់មិនសក្តិសមជាប្រជា ពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ ៕ (រូបភាពនគរបាលក្រុងបាត់ដំបងនិងក្រុមការ ងារប្រតិកម្មរហស័)By kosal!







ព័ត៌មានទាក់ទង ៖ 

Previous
Next Post »