នឹកម៉ែហូរទឹកភ្នែក!មនុស្សចាស់លួចខោរអាវសោះនាំគ្នាវ៉ៃគាត់ចងស្លាបសេកទៀត


(ត្រឹមដឹងគាត់ជាស្រ្តីមេម៉ាយ មានកូន៣នាក់ប៉ុន្តែទុកគាត់ចោល អោយនៅតែលតាលម្នាក់ឯង យើងហូរទឹកភ្នែកបាត់ហើយ) មើលវីដេអូនេះហើយ នឹកដល់ម្តាយខ្លួនឯង ហូរទឹកភ្នែកតែម្ដង !! គាត់ត្រឹមលួចខោរអាវសោះ ណាមួយគាត់ជាមនុស្សចាស់ទន់ខ្សោយទៀត​ ហេតុអ្វីចាំបាច់ប្រើហឹង្សាព្រៃផ្សៃបែបនេះលើគាត់ ?? គាត់មិនមែនចោរប្លន់បាញ់សម្លាប់មនុស្សឯណា ហេតុអ្វីពួកអ្នកចិត្តគ្មានមេត្តា លើកដៃវៃ ទាត់ធាក់ លើកកៅអីវៃលើខ្លួនប្រាណមនុស្សចាស់ដែលគ្មានកម្លាំងតបតអញ្ជឹង ?? គ្រាន់តែលឺសម្លេងស្រែកយំរបស់គាត់ សុំអង្វរអោយឈប់វ៉ៃគាត់ យើងហូរទឹកភ្នែកបាត់ហើយ ហេតុអ្វីអ្នកនៅបន្តវ៉ៃគាត់អោយស្រែកយំដូចគោស្រែករោទ៍អញ្ជឹង ?? មិនតែប៉ុណ្ណោះចងស្លាបសេកលើដៃរបស់គាត់ទៀត គាត់មិនមែនមនុស្សប្រុសពេញកម្លាំងដែលអាចតបតនិងពួកអ្នកបានវិញឯណា​ ហេតុអ្វីត្រឹមលួចខោរអាវហើយគាត់ជាមនុស្សចាស់ទន់ខ្សោយសោះ ពួកអ្នកបែជាប្រើអំពើព្រៃផ្សៃចងស្លាបសេកលើដៃគាត់អញ្ជឹងទៅវិញ ?? គាត់ប្រហែលមានបញ្ហាអី រឺទាល់ច្រកខ្លាំងហើយ ទើបលួចគេអញ្ជឹងនោះ ព្រោះបើតាមយើងដឹង គាត់អាយុ៦៣ឆ្នាំ ជាស្រ្តីមេម៉ាយប្តីស្លាប់ចោល មានកូន៣នាក់ ប៉ុន្តែទុកអោយម្តាយ(គាត់)រស់នៅតែលតោលម្នាក់ឯង ។ កាន់តែហួសចិត្តនោះ គឺហួសចិត្តអ្នកថត និងអ្នកឈរមើលតែម្ដង គ្មានជួយឃាត់អីទេឃើញគេវ៉ៃមនុស្សចាស់អញ្ជឹងហើយនោះ បានត្រឹមតែឈរមើល និងថតរូបហ្នឹងទៅ ចំជាពួកមនុស្សគ្មានបេះដូងចិត្តថ្លើមមែន ។ ចូលក្នុងវេបសាយ ដើម្បីមើលព័ត៌មានលំអិត ៖



វីដេអូសម្លេងជាក់ស្តែង













ប្រភព ៖ ស្ត្រីចំណាស់ម្នាក់ចូលលួចខោអាវគេ ពេលម្ចាស់គេតាមទាន់ យកកំបិតចាក់ទៀត ចុងក្រោយត្រូវបានក្រុមអាជីវករឃាត់ខ្លួន នៅក្នុងផ្សារ១៣មករា (ផ្សារថ្មី)
(បាត់ដំបង)៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមអាជីវករឃាត់ខ្លួនបន្ទាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្សារ១៣មករា (ផ្សារថ្មី) បន្ទាប់ពីបានធ្វើសកម្មភាពលួចត្រូវម្ចាស់តូបតាមទាន់ នាវេលាម៉ោង១០៖២៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នាវេលាម៉ោង១០និង២៥នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ថាស្ត្រីវ័យចំណាស់ម្នាក់នេះ បានធ្វើសកម្មភាពលួចអាវឈុតរាត្រីថៃ បានចំនួន២ដុំស្មើ នឹងចំនួន២៤អាវ ខណៈម្ចាស់តូបជនរងគ្រោះកំពុងតែលក់ដូរមើលមិនទាន់បន្ទាប់ ពីបានធ្វើសកម្មភាពរួច ម្ចាស់តាមទាន់នៅមាត់ច្រកទ្វារចេញផ្សារ រួចបាននាំគ្នាផ្អើលឆោឡោចាប់ប្រគល់ឲ្យនគរបាលប្រចាំការក្នុងតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីជាជនសង្ស័យម្នាក់ ដែលអាជីវករបានចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនោះមានឈ្មោះ រួន រុំ អាយុ៦៣ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំ តែបច្ចុប្បន្នរស់នៅពិតប្រាកដ ជាស្រ្តីមេម៉ាយប្តីស្លាប់មានកូន៣នាក់ទុកឲ្យម្តាយរស់នៅតែលតោលម្នាក់ឯង។
ចំណែកជនរងគ្រោះមានឈ្មោះ សុភ័ក្រ ភេទស្រី អាយុ៣៤ឆ្នាំ លក់ខោអាវក្នុងផ្សារកើតហេតុ មានទីលំនៅភូមិអូរមុនី ឃុំអន្លងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។
បន្ទាប់ពីក្រុមអាជីវករលក់ដូរឃាត់ខ្លួនជនសង្ស័យហើយក៏បានប្រតាយតប់គ្នាហើយជនសង្ស័យក៏បានដកកាំបិត-សដែលខ្លួនទុកក្នុងថង់ មកចាក់ចំដៃជនរងគ្រោះចំកំភួនដៃ ហើយសមត្ថកិច្ចផ្សារ ទៅទាន់ក៏ចុះឃាត់ខ្លួនយកមកសាកសួរ រួចបញ្ជូនឲ្យទៅមន្រ្តីនគរបាលក្រុងបាត់ដំបង ដើម្បីចាត់បន្តតាមច្បាប់៕











ប្រភព ៖ 🅾🅾🅾-សង្គមមានច្បាប់ៈ
--------
☀️-ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានគេសង្ស័យថា (លួចទ្រព្យសម្បត្តិអ្នកដទៃ) នៅក្នុងបរិវេណផ្សារ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។ ទិដ្ឋភាពនៃការវាយសំពង ដោយទារុណ្ឌ ពីម្ចាស់ទ្រព្យបានទទួលរងនូវព្យសនកម្មយ៉ាងជាក់ស្តែងតាមរយៈរូបភាពវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម សកម្មភាពបែបនេះតម្រូវឲ្យអ្នកបង្កការវាយដំមានពិរុទ្ឋភាពក្នុងបទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងយ៉ាងប្រាកដ ។ មកដល់ ពេលនេះ នគរបាលក្រុងបាត់ដំបងកំពុងចាត់ វិធានការ ស្រាវជ្រាវរកការពិតហើយ សង្ឃឹមថាយុត្តិធម៌ពិតជា មានសម្រាប់មនុស្សទូទៅក្នុងប្រទេសដែលមានច្បាប់។ ខណៈនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបថា ក្នុងករណីលោក លោកស្រី បង្កនូវបទល្មើសណាមួយដែលមានចែងក្នុងច្បាប់ជាធរមាន នោះលោក លោកស្រីគប្បីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាក់ជាពុំខាន ៕ (រូបភាពFB ក្រុមការងារប្រតិកម្មរហ័ស)By kosal!





Previous
Next Post »