ដឹងខ្លួនថាជាប់បណ្តឹងបង្ខូចខឹមវាសនារឿងកោះត្រល់យុវជន២នាក់ចូលខ្លួនសុំទោស


យុវជន២នាក់ ក្នុងចំនោមមនុស្សជាង១០នាក់ ដែលមានឈ្មោះនៅក្នុងបណ្តឹងរបស់ លោក ខឹម វាសនា ចំពោះរឿងដែលពួកគេលាបពណ៌ កាច់មួល បង្ខូច លោក ខឹម វាសនា ចំពោះបញ្ហាកោះត្រល់នោះ បានចូលខ្លួនមក ស្នាក់ការសម្ព័ន្ធ ប្រចាំខេត្ត បាត់ដំបង និង ខេត្ត សៀមរាប ហើយ ដើម្បីសរសេរលិខិតសុំទោស និងសុំទោសដោយផ្ទាល់ចំពោះទង្វើរអាក្រក់លាបពណ៌លោក ខឹម វាសនា នេះ ហើយនិងសុំអោយលោក ខឹម វាសនា លើកលែងទោស ដក់ឈ្មោះពួកគេចេញពីពាក្យបណ្តឹង មុននិងបញ្ជូនពាក្យបណ្តឹងនោះទៅតុលាការ  ។

ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖

I/ Power Bank : 20800 mAh : 20$

1. មានអំពូល LED ចំនួន២គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម

3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A

4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)

5. សាកថ្មចូលទូរស័ព្ទលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង

1. មានអំពូល LED 1គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់

3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A

4. មានរន្ធបញ្ចូលថាមពលប្រភេទ2A

5. សាកថ្មចូលទូរស័ព្ទបានលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ

https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892

ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank

https://www.facebook.com/1292145320902892/videos/1293008614149896/

អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។


ប្រភព ៖ Khem Veasna : ក្មួយប្រុសម្នាក់នេះបានសរសេរលិខិតសុំទោស​ តែពូប្រាប់ទៅអ្នកស្នាក់ការបាត់ដំបងថា​ អោយក្មួយទៅស្នាក់ការLDPបាត់ដំបង​ ដើម្បីនិយាយផ្ទាល់មាត់នូវអ្វីដែលក្មួយបានធ្វើខុស។​ ពូគ្មានទៅមានគំនុំអ្វីនឹងក្មួយទេ​ បើត្រឹមតែក្មួយមួលបង្អាច់​ ឬប្រមាថមាក់ងាយពូនោះណាក្មួយ​ តែការបរិយាយរឿងមិនពិតពីបញ្ហាព្រំដែន​នេះ វាកាន់តែរីធំឡើងក្នុងសង្គមខ្មែរ​ វាជាការបំពុលបរិយាកាសនយោបាយមួយ ធ្វើអោយពលរដ្ឋដែលមិនបានសិក្សាតាមដានរឿងនេះ​ គាត់វង្វេងរកខុសរកត្រូវ​ រកការពិតមិនឃើញ​។​ វាធ្វើអោយគាត់មិនស្គាល់មុខអ្នកបោកមុខអ្នកជួយវង្វេងអស់ពេញតែសង្គមខ្មែរយើងដែលមានក្មួយម្នាក់ផងកំពុងរស់នៅក្នុងសង្គមនេះ។​ យើងត្រូវតែចូលរួមគ្នាកសាងសង្គមល្អ​ ថ្លៃថ្នូរសីុវីល័យ​ ជាទីសុខសាន្តសំរាប់យើងនិងកូនចៅយើងណាក្មួយ។​ ម្លោះហើយក្មួយ​ កុំខ្លាចនឹងនិយាយសារភាពអោយខ្មែរបានយល់ត្រូវវិញក្នុងរឿងនេះ​ វាជាចំណែកមួយដែលក្មួយបានជួយបំភ្លឺងសង្គមយើង​ដែលកំពង់បំពុលដោយបញ្ហាមួយនេះ វាជាគុណបំណាច់មួយដែលក្មួយបានចូលរួមតំរង់ការយល់របស់ពលរដ្ឋយើង​ វាមិនមែនជារឿងបាក់មុខអីទេក្មួយ​ តែវាជារឿងឈ្នះខ្លួនឯងដែលជារឿងគួរអោយកោតសរសើរទៅវិញទេក្មួយ។​ ធ្វើទៅដើម្បីសង្គមជាតិយើង។​ គ្នាយើងLDP​ កុំសើចកុំចអកចំពោះអំពើរបស់ក្មួយម្នាក់នេះអី​ ធ្វើម៉េចបើនេះជាបញ្ហារបស់ជាតិសាសន៍យើងដែលពួកយើងជាកូនខ្មែរត្រូវតែព្រមទទួលវាថាជាបញ្ហារបស់ជាតិសាសន៍យើង​ ហើយចូលរួមដោះស្រាយទាំងអស់គ្នាទៅ។​ ពូមិនធ្វើដើម្បីអ្នកណាក្រៅពីពួកក្មួយទាំងអស់គ្នានេះហើយ​ តើពូមានចិត្តឯណាទៅប្រកាន់ក្មួយនៅពេលដែលក្មួយដឹងថាបានធ្វើខុសនោះក្មួយ។​ចូលរួមទាំងអស់គ្នាដោយស្មោះត្រង់ដើម្បីភាពរុងរឿងរបស់ជាតិសាសន៍យើងណាក្មួយ។។។






ប្រភព  ៖ Khem Veasna : ពួកគេពីរនាក់នេះម្នាក់មកសុំទោសនៅស្នាក់ការសៀមរាប​ ម្នាក់ទៀតមកសុំទោសនៅស្នាក់ការបាត់ដំបង​ យើងបានថតជាវីដេអូទុកហើយ​ តែសុំទោសអ្នកទាំងអស់គ្នាផងយើងមិនចង់postវាជាសាធារណៈទេ​។​ យើងមានសិទ្ធិអាចpostបានតែចិត្តរបស់យើងឡើងមិនដល់យកវីដេអូនោះមកPostទេ។​ គ្នានិយាយមកវាគួរអោយស្រណោះកូនខ្មែរណាស់​ គ្នាថាដឹងថាពូល្អពូនិយាយត្រូវ​ តែគេប្រាប់ថាតែស្តាប់ទៅប្រយ័ត្នចូល​ តែចូលនឹងបានគេស្អប់ឥឡូវហើយ​។ពូមិនដឹងរៀបរាប់យ៉ាងម៉េចអោយក្មួយបានយល់ពីអារម្មណ៍ពូ​ អោយក្មួយបានយល់ពីសណ្តានចិត្តរបស់ពូទេ​ ពូចេញមកទីលាននយោបាយគឺដើម្បីពួកក្មួយហ្នឹងហើយ។​ ពេលឃើញអាការ:ដែលពួកក្មួយមកសុំទោសពូ​ ពូចេះតែសួរខ្លួនឯងថា​ ហេតុអ្វីយើងមិនអាចស្គាល់គ្នា??​ ហេតុអ្វីយើងមិនអាច​ពាល់ត្រូវចិត្តរបស់គ្នាបាន? ក្មួយអើយ​ ពួកក្មួយពិតជាជនរងគ្រោះនៃបរិយាកាសសង្គមយ៉ាងពិតប្រាកដមែន​ ពូស្លុតចិត្តណាស់​ ពូរកនឹកមិនឃើញថាមានចិត្តឯណាទៅប្រកាន់ទោសរបស់ក្មួយទេ។​ សូមពួកក្មួយបានសុខ​ មានការយល់ត្រូវក្នងជីវិតទៅចុះណាក្មួយ។។









ការបកស្រាយរបស់លោក ខឹម វាសនា ចំពោះការចោទប្រកាន់លោករឿងសន្ធិសញ្ញាព្រំដែនបន្ថែម








ប្រភព ៖ Khem Veasna

ព័ត៌មានទាក់ទង ៖ 

អាចារ្យធំជាអ្នកសិល្បះធ្លាប់ចេញសម្តែងក្រៅប្រទេសហេតុអ្វីអោយម្តាយលក់បន្លែ?

វីវរធំហើយអាចារ្យធំ!!ខឹមវាសនាសម្រេចប្តឹងអាចារ្យធំនិង២នាក់ទៀតដែលចោទគាត់..

៨នាក់ដែលបង្ខូចខឹមវាសនាថាកាត់កោះត្រល់កំពុងជាប់បណ្តឹងតទល់នៅតុលាការ
Previous
Next Post »