តាវ៉ិចទ័រប្រត្តិកម្មចំពោះការបែកបាក់របស់កូនៗហើយ!!ឬក៏នីឡាព្រមបែកព្រោះតែ..


បន្ទាប់ពី នីឡា និង គូដណ្តឹង​របស់នាង បានសរសេរ Status ដាក់គ្នា ដែលបង្ហាញពីការបែកបាក់ស្នេហារួចមក វាបានធ្វើអោយមហាជនឆ្ងល់មែនទែន តើហេតុអ្វីក៏ពួកគេ ប្រែជាមានបញ្ហាប្រះឆានិងគ្នាបែបនេះទៅវិញ ។ ឥលូវនេះ លោកតា វ៉ិចទ័រ ដែលជា ឳពុករបស់ នីឡា ក៏បានបញ្ចេញប្រត្តិកម្មចំពោះរឿងនេះផងដែរ បងប្អូនចូលអានប្រត្តិកម្មរបស់ ឳពុក នីឡា រួចវិភាគសាច់រឿងតាមការគួរចុះ ៖

នីឡា សរសេរថា ៖ គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ សំណាងល្អណា៎ Reng Sey


គូដណ្តឹងរបស់នាង សរសេរថា ៖ មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយ ដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេ ព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេ ទាំងរូបរាងទាំងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងក៏មិនស្អាត មិនទាន់សម័យ អត់ចេះ sweet អីដូចគេនោះទេ។ 
ត្រឹមជានាក់រកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។ 
តែគ្រប់យ៉ាងវារលាយអស់ហើយ។ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹងជូនពរឱ្យអូនជួបមនុស្សល្អ និងសាកសមនឹងអូន។ ធ្វើមិចបើនិស្ស័យពួកយើង បានត្រឹមគូដណ្តឹង

ឳពុករបស់នីឡា បានប្រត្តិកម្មទៅកាន់កូនៗថា ៖ បើនៅតែមិនយល់ចិត្តគ្នាអញ្ចឹងអនាគតមិនដឹងទៅយ៉ាងណាទេ? កូនៗទាំងអស់គ្នាត្រូវសំរេចចិត្តអោយច្បាស់ អោយរឹងមាំ។តើពួកកូនត្រូវទៅខាងប៉ារឹក៏ទៅខាងម៉ាក់? តែបើប៉ាវិញ ប៉ាដឹងតែទៅជាមួយម៉ាក់កូនឯងហើយ។























Previous
Next Post »