២នាក់ប្តីប្រពន្ធមកពីរកត្រីជួបឆ្កែកាចដេញខាំ!!ប្តីប្រពន្ធរត់ចែកផ្លូវគ្នាព្រឹកឡើងស្រាប់តែ



ចំជាកំពូលប្តីមែនៗ !!! ស្រីៗគួររើសប្រុសអញ្ជឹងៗធ្វើប្តី ដឹងតែថ្ងៃក្រោយអនាគតបវរុងរឿងហើយ ។ ពេលតាមស្រលាញ់ដំបូង សុទ្ធតែស្បថស្បែថា បងនិងស្រលាញ់មើលថែរក្សាការពារអូនមួយជីវិត ដល់ពេលជួបឆ្កែកាចដេញខាំ បែរក្លាយជាទន្សាយរត់ចោលប្រពន្ធបាត់ទៅវិញ លុះព្រឹកឡើងកើតរឿងបែបនេះ ៖ 



រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញ សាកសពរបស់ស្ត្រីម្នាក់ បានអណ្តែតទឹកស្លាប់នៅក្នុងទឹកបឹងយ៉ាងអណោចអធ័មបំផុត ក្រោយពីជនរងគ្រោះនិងប្តី នាំគ្នាទៅរកត្រីក្នុងបឹងដើម្បីយកមកលក់ តែបែរ ជាឆ្កែដេញខាំ ក៏នាំគ្នារត់ចែកជើងគ្នារៀងខ្លួនតែម្តង ដោយប្តីទៅដោយប្តី ប្រពន្ធទៅដោយប្រពន្ធ លុះព្រឹកឡើងទើបប្រទះឃើញសពប្រពន្ធនៅក្នុងទឹកបឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទឹកបឹងក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាកសពស្ត្រីរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះកាល់ ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ មុខរបររកត្រី ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។



មុនពេលកើតហេតុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង២រំលងអធ្រាត្រ ជនរងគ្រោះនិងប្តី បាននាំគ្នាទៅរកត្រីនៅស្រះដីឡូតិ៍ទុកចោល ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពេលរកត្រីបានប្រហែល៤ គីឡូ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ លុះមកដល់ដីឡូតិ៍ឈ្មោះគង់ ក៏មានឆ្កែព្រូស ដេញខាំ ពេលនោះជនរងគ្រោះ និងប្តី ក៏នាំគ្នារត់បែកគ្នាចូលបឹងសម្ងំពួន រួចប្តីក៏ឡើងទៅដល់ផ្ទះស្រាប់តែបាត់ប្រពន្ធ។ លុះព្រឹកឡើងថ្ងៃកើតហេតុ ប្តីជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច នាំគ្នាទៅរាវរកឃើញសពនៅក្នុងទឹកបឹងកើតហេតុខាងលើ ក៏លើកមកលើគោកតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញខាងផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះ​ខាងលើ​នេះពិតជាស្លាប់ដោយសារតែករណីលង់ទឹកពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕




ប្រភព ៖ http://tdnewsasia.com/archives/1751
Previous
Next Post »