ដឹងអត់!!រដ្ឋាភិបាលទើបដាក់ពន្ធ១០%លើសេវាធានាគារឲ្យសមមុខបោះឆ្នោតខុស


នៅពេលនេះចង់កងាប់ទាំងអស់គ្នាហើយ ទោះអ្នកបោះឆ្នោតអោយបក្សរូបជ្រូក រឺរូបគោ ក៏អ្នកត្រូវតែជាប់ពន្ធ១០%លើសេវាហិរញ្ញវត្ថុ រឺសេវាធានាគារដែរ ។ សមមុខហើយនាំគ្នាបោះឆ្នោតខុស ឥលូវេទនាទាំងអស់គ្នា នៅក្នុងប្រទេសតែមួយ បើអ្នកបោះឆ្នោតខុស មិនមែនតែអ្នកទេដែលរង់គ្រោះពីរដ្ឋាភិបាល សូម្បីអ្នកដែលបោះឆ្នោតត្រូវ ក៏គេត្រូវមករង់គ្រោះជាមួយយើងដែរ អញ្ជឹងថ្ងៃក្រោយកុំភ្លើៗនាំគេងាប់អញ្ជឹងនោះ បើខ្លួនឯងចង់ងាប់ ទៅសម្លាប់ខ្លួនអោយហើយទៅ កុំមកបោះឆ្នោតភ្លើៗនាំគេងាប់អញ្ជឹងនោះ ។


ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖
I/ Power Bank : 20800 mAh : 20$
1. មានអំពូល LED ចំនួន២គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A
4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)
5. សាកថ្មចូលទូរស័ព្ទលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង
1. មានអំពូល LED 1គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់
3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A
4. មានរន្ធបញ្ចូលថាមពលប្រភេទ2A
5. សាកថ្មចូលទូរស័ព្ទបានលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ
https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892
ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank
https://www.facebook.com/1292145320902892/videos/1293008614149896/
អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។









តាមប្រភពពី ៖ ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋាភិបាល​សម្រេច​ដាក់​អាករ​លើ​តម្លៃ​បន្ថែម (VAT) លើ​គ្រប់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​មាន​តម្លៃ​រហូត​ដល់ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​ស្តីពី​ការ​ណែនាំ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ហើយ​បញ្ជាក់​ថា សេវា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ត្រូវ​បង់ VAT ១០ ភាគរយ​។
អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ប៉ាន់​ស្មាន​ថា​ចំណូល​សរុប​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​បាន​ពី​កម្រៃ​សេវា និង សោហ៊ុយ​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​អាច​ប្រមូល​អាករ​ពី​សេវា​ទាំង​នេះ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ VAT ជា​អាករ​ដែល​ត្រូវ​គិត​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​។
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់​ថា ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​ធនាគារ​ត្រូវ​ជាប់​កាតព្វ​កិច្ច​បង់ពន្ធ​លើ​តម្លៃ​បន្ថែម ១០ ភាគរយ​លើក​ម្រៃ​សេវា និង សោហ៊ុយ​នៃ​សេវា​នោះ លើក​លែង​តែ​ការ​ប្រាក់​ឥណទាន និង​កម្រៃ​ប្តូរ​ប្រាក់​។
លោក​បន្ត​ដោយ​លើក​ជា​ឧទាហរណ៍​ថា សេវា​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃ​បន្ថែម ១០ ភាគរយ ​រួម​មាន​ដូចជា កម្រៃ​លើ​សេវា​ផ្ទេរ​ប្រាក់ កម្រៃ​សេវា​វាយ​តម្លៃ​លើ​ការ​ទទួល​កម្ចី ឬ សេវា​ផ្នែក​ច្បាប់ សេវា​ថែទាំ​គណនេយ្យ​ជាដើម រួម​ទាំង​សេវា​ជាច្រើន​ផ្សេងៗ​ទៀត​។
លោក​ថ្លែងថា​៖ «​អតិថិជន​នឹង​ត្រូវ​បង់​កម្រៃ​ច្រើន​ជាង​មុន​បន្តិច​ពេល​ប្រើ​សេវា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ពី​ធនាគារ​»​។
លោក​បន្ត​ថា តែ​ការបង់​កម្រៃ​បន្ថែម​នេះ​គឺ​សម្រាប់​ជា​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​នឹង​រួម​ចំណែក​បង្កើន​ប្រភព​ចំណូល​របស់​រដ្ឋ ដើម្បី​កែលម្អ​សេវា​សាធារណៈ​សម្រាប់​ប្រជាជន​។
លោក​បញ្ជាក់​ថា​៖ «​សូម​កុំ​មាន​ការ​យល់​ច្រឡំ​ថា​ធនាគារ​បាន​គិត​កម្រៃ​ខ្ពស់​ជាង​មុន​។ តាមពិត​ចំណូល​ពី VAT នេះ​ទៅ​នៅ​ក្រសួង​ហិរញ្ញវត្ថុ ដែល​នឹង​រួម​ចំណែក​បង្កើន​ថវិកា​ជាតិ​»​។
ក្រសួង ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​២៥ ឧសភា បាន​ចេញ​ប្រកាស​មួយ​បញ្ជាក់​ពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម VAT ដែល​បាន​ក្នុង​នោះ​បាន​កំណត់​ថា​សេវា​ហិរញ្ញវត្ថុ​ដែល​មិន​ជាប់ VAT ជា​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន​ដែល​កំណត់​តែ​ប្រតិបត្តិ​ការ​ទទួល​ប្រាក់​បញ្ញើ និង​ផ្តល់​ឥណទាន ប៉ុន្តែ​មិន​រួម​បញ្ចូល​កម្រៃ​សេវា​ផ្សេងៗ​ទៀត​នោះទេ​។
លោក ចាន់នី បញ្ជាក់​ថា កាល​ពី​មុន​ក្រសួង​មិន​បាន​កំណត់​ច្បាស់​ថា​តើក​ម្រៃ​និង សោហ៊ុយ​ប្រភេទ​ណា​ដែល​ចាត់ទុកជា​សេវា​មូលដ្ឋាន​របស់​ធនាគារ​ទេ ហើយ​កាលនោះ​រាល់​កម្រៃ​សេវាកម្ម និង​សោហ៊ុយ​ទាំងអស់​នៅ​គ្រឹះស្ថាន​ធនាគារ​មិន​ជាប់​កាតព្វកិច្ច​បង់ VAT ទេ​។









តាម​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦ ក្នុង​ចំណោម​ប្រភព​ចំណូល​ជាច្រើន​ប្រភេទ ធនាគារ​អេស៊ីលីដា ​បាន​ទទួល​ចំណូល​ពី​កម្រៃ​សេវា និង​សោហ៊ុយ​សរុប ៥២,៨ លាន​ដុល្លារ​។ ក្នុង​ន័យ​នេះ​បើ​គិត​ពន្ធ​លើ​តម្លៃ​បន្ថែម ១០​ភាគរយ មាន​ន័យ​ថា រដ្ឋ​នឹង​ទទួល​បាន​ចំណូល​ពី VAT ពី​អេស៊ីលីដា​ជិត​ ៥,៣ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ នៅ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​ ២០១៧ នេះ​អេស៊ីលីដា ​ទទួល​បាន​ចំណូល​ពី​កម្រៃ​សេវា និង​សោហ៊ុយ​ជិត ១៥ លាន​ដុល្លារ​។
លោក ប៊ុន មុនី ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​បញ្ជាក់​ថា រាល់​គ្រប់​សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ដោយ​មិន​មាន​កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃ​បន្ថែម​ទេ​កាល​ពី​មុន តែ​ប្រកាស​ថ្មី​របស់​ក្រសួង​បាន​តម្រូវ​ឲ្យ​ជាប់​កាតព្វកិច្ច​ពន្ធ​។
លោក​បន្ត​ថា ការ​សម្រេច​នេះ​នឹង​ជា​បន្ទុក​មួយ​ថ្មី​ទៀត​ដល់​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ តែ​លោក​មិន​បញ្ជាក់​លម្អិត​ពី​ឥទ្ធិពល​នៃ​ប្រកាស​នេះ​កម្រិត​ណា​នោះ​ទេ​។
លោក​ថ្លែង​ថា​៖«​យើង​នឹង​យក​រឿង​នេះ​ទៅ​ពិភាក្សា​នៅ​ក្នុង​ពេល​ប្រជុំ​ជាមួយ​ក្រុម​អ្នក​គ្រប់​គ្រង​សមាគម​នៅ​ថ្ងៃ​ស្អែក [​ថ្ងៃនេះ​]»​។
លោក Stephen Higgins អគ្គនាយក​ក្រុមហ៊ុន Mekong Strategic Partners បាន​លើក​ឡើង​ថា ចំណូល​សរុប​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ពី​កម្រៃ​សេវា និង សោហ៊ុយ​បូក​បញ្ចូល​គ្នា​មាន​ប្រមាណ ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​មាន​ន័យ​ថា ការ​ដាក់​ឲ្យ​សេវា​ទាំង​នេះ​ជាប់​VAT ១០ ភាគរយ ​នឹង​អាច​ប្រមូល​ពន្ធ​ពី​សេវា​ទាំង​នេះ​ប្រមាណ ៣០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។
លោក​បញ្ជាក់​ថា វា​នឹង​ពិបាក​ក្នុង​ការ​អនុវត្ត​សម្រាប់​ធនាគារ ឬក៏​ធនាគារ​ត្រូវ​បង្កើន​ការ​វិនិយោគ​លើ​ប្រព័ន្ធ IT ព្រោះថា​តើ​ធនាគារ​ចាំបាច់​ត្រូវ​ផ្ដល់​វិក្កយបត្រ​ពន្ធ​ជាមួយ​ការ​រក្សា​តម្លៃ​គណនី​ជា​រៀង​រាល់​ខែ​ដែរ​ឬទេ​? លោក​ថ្លែង​ថា​៖ «​ធនាគារ​នានា​ត្រូវ​តែ​ធ្វើ​ការ​វិនិយោគ​ផ្នែក​ព័ត៌មាន​វិទ្យា​ដើម្បី​អាច​គ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម​បាន​ល្អ​ដែល​រួម​មាន​ការ​គ្រប់គ្រង​វិក្កយបត្រ​ពន្ធ​»​។

លោក Clint O’Connell ប្រធាន​ផ្នែក​អនុវត្ត​ពន្ធ​សម្រាប់​ការ​ប្រឹក្សា​យោបល់​វិនិយោគ​បរទេស​នៃ​ក្រុមហ៊ុន DFDL Cambodia ឲ្យ​ដឹង​ថា ការ​ដាក់​អាករ ​១០​ ភាគរយ​នេះ​នឹង​ជា​បន្ទុក​មួយ​ដល់​អ្នក​ប្រើ​ប្រាស់​ចុង​ក្រោយ​៕ LA

ប្រភព ៖

Previous
Next Post »