ស្មានបងត្រឹមត្រូវអូនខំចោលអ្នកផ្ទះតាមបងមិនគិតមានរឺក្រ!!នៅជាមួយគ្នាបាន២ខែ..




ភ្នំពេញ ៖ គូស្នេហ៍មួយគូ ស្រឡាញ់គ្នា រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ជាង២ខែមកហើយ ខាងប្រុស​ស្រវឹង បានវាយធ្វើបាប ធ្វើឲ្យខាងស្រីខឹង បានជិះរថយន្តតាក់ស៊ី វិលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវបុរសជាសង្សារ តាមរកឃើញ ហៅឲ្យចុះពីលើរថយន្តតាក់ស៊ី មិនព្រមចុះ ក៏វាយបែកកញ្ចក់រថយន្ត ត្រូវម្ចាស់រថយន្តតាក់ស៊ី ប្តឹងទារសំណង២២០ដុល្លារ ដែលហេតុការណ៍នេះ កើត​ឡើង​កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖

I/ Power Bank : 20800 mAh : 20$

1. មានអំពូល LED ចំនួន២គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម

3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A

4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)

5. សាកថ្មចូលទូរស័ព្ទលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង

1. មានអំពូល LED 1គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់

3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A

4. មានរន្ធបញ្ចូលថាមពលប្រភេទ2A

5. សាកថ្មចូលទូរស័ព្ទបានលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ

https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892

ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank

https://www.facebook.com/1292145320902892/videos/1293008614149896/

អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។



បុរសជាសង្សារ ដែលប្រើអំពើហិង្សា មានឈ្មោះ អោប វី អាយុ២២ឆ្នាំ មុខរបររៀនដេរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ខណ្ឌ ភូមិកំណើត នៅខេត្តកោះកុង ។ នារីរងគ្រោះឈ្មោះ ម៉ៅ ស្រីណា ហៅធារី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្រុសស្នេហ៍ មានស្រុកកំណើត នៅភូមិព្រៃសាលា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។


តាមសំដីនារីរងគ្រោះ បានឲ្យថា រូបនាងបានស្រលាញ់គ្នា បានជាង២ខែមកហើយ និងបាន​មករស់នៅ ជាមួយគ្នាដូចប្តីប្រពន្ធ ជិត១ខែ នៅស្រុកកំណើត តែម្តាយនាងមិនពេញចិត្ត ទើបរូបនាងបាននាំ គូស្នេហ៍របស់នាង មករកការងារធ្វើនៅភ្នំពេញ ហើយមករស់នៅ ជាមួយម្តាយខាងប្រុស បានជាង១ខែមកហើយ ដោយកំពុងតែរកការងារធ្វើ ព្រោះនាងបានធ្វើការ មិន​ទាន់​ពេញសិទ្ធិ ចំណែកឯប្រុសស្នេហ៍ កំពុងតែរៀនដេរ ។


ប្រភពដដែល បន្តទៀតថា នៅយប់កើតហេតុ បុរសជាសង្សារ ផឹកស៊ីស្រវឹង បានទៅ​ដេកទទឹងខ្លួន លើរូបនារីរងគ្រោះ ធ្វើឲ្យនាង​ខឹង បានស្ទុះទៅដេក នៅកន្លែងផ្សេង បន្ទាប់មកសង្សារបានប្រើ អំពើហឹង្សាទៅលើនាង ដោយយកប្រដាប់ គៀបសក់វាយជើងនាង បណ្តាលអោយ​ជាំ ហើយប្រើឲ្យនាង​ កោសខ្យល់អោយ​ទៀត នាងក៏បានកោសខ្យល់ឲ្យ រួចហើយពេល​សង្សារ​ដេក​លក់ នាងរៀបចំខោអាវ ជិះម៉ូតូឌុប ទៅរករថយន្តតាក់ស៊ីវិល នៅរង្វង់មូលចោម​ចៅ ដើម្បីវិលត្រឡប់ ទៅស្រុកកំណើតវិញ ។


លុះពេលសង្សារដឹងខ្លួន បាត់រូបនាង ក៏បាន​ឲ្យ​ម្តាយរបស់គេ ជូនដើររកឃើញនាង ជិះនៅលើរថយន្តតាក់ស៊ី ដែលកំពុងតែឈប់ចាំ​ម៉ូយ​ បាន​​ហៅឲ្យនាងចុះមកវិញ តែនាងមិនព្រមចុះ ទើបសង្សារ​បានរត់ ទៅស្ទាក់នៅមុខរថយន្ត​ ហើយបានកាច់ សំរាប់លាងកញ្ចក់ និងវាយកញ្ចក់តាក់ស៊ី បែកអស់២ផ្ទាំង។



ក្រោយពេលកើតហេតុ ភាគីអ្នករត់តាក់ស៊ី បានហៅភាគីទាំងសងខាង ទៅដោះស្រាយ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីទាមទារសំណង ថ្លៃខូចខាតរថយន្ត ហើយម្តាយខាងជនបង្ក បានសងទៅម្ចាស់រថយន្តសាំយ៉ុង ចំនួន២២០ដុល្លារ បញ្ចប់រឿង ។ ដោយឡែកនារីរងគ្រោះ បានសុំបែកផ្លូវគ្នា ហើយត្រឡប់ទៅស្រុកកំណើតវិញ ៕

ប្រភព ៖ kh-tvnews.info
Previous
Next Post »