ស្ដាប់ហើយទឹកភ្នែកនាងសុំក្រុមហ៊ុនឲ្យឆែកលេខចុះថានាងបានខលទៅអ្នករំលោភអត់


នេះជាសម្តីរបស់ពេទ្យក្នុងគ្លីនិកអង្គរសង់តេដែលលាបពណ៌លើក្មេងស្រីរងការរំលោភបំពាន ៖

នេះគឺសម្តីរបស់ Keo Chilo

ពេលនេះបានដឹងការពិតហើយថាករណីគ្រូពេទ្យនៅអង្គរសង់តេ ដែលបានគេចោទពីបទប្រទូស្ត កេរខ្មាស់ ។ ពីសន្តិសុខយាមប្រចាំការនៅអង្គរសង់តេនៅទីនេះបានអោយដឹងថា យប់កើតហេតុនោះ វ៉ាន់សុន នោះបានឈរ និយាលេងជាមួយគាត់នៅវេលាម៉ោង12:00am យប់ ថាមានអ្នកជំងឺស្រីម្នាក់បានសុំលេខទូរស័ព្ទគាត់ ទុកខលហៅអោយទៅជួយកំដរនៅពេលយប់ ហើយពេលនោះសន្តិសុខ បានប្រាប់ថាប្រយ័ត្នគេ ធ្វើ បាបយើង ហើយស៊ុន ក៏មិនបានចាប់អារម្មណ៍សំដីសន្តិសុខទេ ព្រោះគិតថា វាមិនអាចមានរឿងនឹងកើតឡើងទេ ។ ហើយដល់វេលាម៉ោ3យប់អ្នកជំងឺឈ្មោះទារសុីវហ្គិចនោះ បានខលអោយមកមើលនៅបន្ទប់លេខ16នៅជាន់ទី1ហើយពេលនោះអ្នកជំងឺឈ្មោះទារសុីវហ្គិចនោះបានអោយជួួយច្របាច់ដៃ ជើង អោយគេ ហើយក៏អោយសំរាក នៅក្បែរចុងជើងគ្រែលើ ប៉ាអុី ។ ហើយពេលនេះគេក៏បានលួតថតគ្រប់សកម្មភាព ពេលដែរវ៉ាន់ ស៊ុន នៅក្នុងបន្ទប់នឹង ហើយ ស៊ុន ក៏មិនដឹង ថាគេមានបំណង អាក្រក់លើខ្លួនដែរ ហើយខំធ្វើ ល្អ ទៅលើគេ តែគេ តបស្នងមកលើខ្លួនវិញចឹងសោះ។ ហើយចំពោះខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្វើការនឹងយាមវេនជាមួយវ៉ាន់ ស៊ុនខ្ញុំជឿជាក់លើគេថា គេជាមនុស្សល្អស្មោះត្រង់ ស្លូតបូត ហើយមិនគួរណាមកចាញ់បោគកលល្បិចជាប់អន្ទាក់របស់នារី នោះសោះព្រោះករណីវាដូជាបានរៀបចំទុកជាមុន ។ ពិព្រោះនៅក្លីនិកមានទូរស័ព្ទ លើតុ នឹងកណ្តឹងក៏មានហើយមានទូរស័ព្ទ ផ្ទាល់ខ្លួនទៀត ហេតុអ្វីនាងមិនចុចមក លេខបុគ្គលិកនៅខាងគ្រោមព្រោះនៅនឹងគេបានបិទលេខទូរស័ព្ទនឹងនៅលើជញ្ចាំងសំរាប់អោយទាក់ទងបុក្គលិកធ្វើការនៅខាងក្រោម ហើយបែរជាថតទុកគ្រប់សកម្មភាពទៅវិញ។មិនត្រឹមតែប៉ុណ្ណោះតែនាងស្លៀកខ្លីហើយហ៊ានខលហៅទៅពេទ្យប្រុស ទាំងកណ្តាលយប់ អោយមកមើលនាងទៀត។ ហើយហេតុ ការដែល នាងបានចោទ ប្រកាន់នឹងតាំងតែពីយប់ ម៉ោង3 ហើយព្រឹកឡើង សុំចេញទៅផ្ទះហើយដើរទៅ ទាំងញញឹម ទៅដល់ផ្ទះ ទើបតែ មកប្តឹងនៅវេលា ល្ងាច ថ្ងៃ15នឹងទៅវិញ ។ ហើយរឿងមួយទៀត អាចមានអ្នកចង់ អោយក្លីនិកអង្គរសង់តេ ខូចឈ្មោះក៏ថាបាន។ហើយ ខ្ញុំឆ្ងល់មិច មិនសុំលេខទូរស័ព្ទ បុគ្គលិកស្រីតែបែរ ជាសុំលេខ វ៉ាន់ស៊ុនដែរ ជា គិលានុបដ្ធាកប្រុស ទៅវិញអោយទៅកំដរ ទាំងកណ្តាលយប់ ។ សូមបងប្អូន ទាំងអស់ជួយពិចារណាផង?



នេះគឺសម្តីរបស់ Sothean Lovefamily

ខ្ញុំឃើញរូបភាពនឹងហើយពិតជាទប់ទឹកភ្នែកមិនបានទេ😭😭ហើយពេលដែលស៊ុនបានខលមកព្រឹកមិញនេះនិយាយមិនបានយូរទេហើយម៉ាក់គេក៏បាននិយាយជាមួយខ្ញុំទាំងទឹកភ្នែកថាកូនគាត់មិនបានខុសទេកូនខ្ញុំត្រង់ណាស់ហើយក្នុងយប់នោះនាងនឹងបានអោយស៊ុននឹងនៅជាមួយនាងដេកកំដរនាងនៅខាងគ្រោមជើងគ្រែដែលនាងបានដេកហើយស៊ុនក៏បានដេកលើប៉ាអុីទេហើយស្រីម្នាក់នឹងគេជាមនុស្សរោគចិត្តទេព្រោះបងស្រីគេបាននិយាយប្រាប់គាត់ថាកុំប្រកាន់នឹងប្អូនខ្ញុំអីគេមានជំងឺរោគចិត្ត😠។ពេលបានលឺគាត់និយាយបែបនឹងហើយធ្វើអោយខ្ញុំទប់់ទឹកភ្នែកមិនចង់បាន ព្រោះដោយសារតែមនុស្សស្រីម្នាក់បានធ្វើអោយមនុស្សស្មោះត្រង់ល្អម្នាក់ខូចអនាគត់ដោយសារនាង។ ហើយខាងក្លីនិកអង្គរសង់តេ បើដឹងថានាងមានគំនិតរបៀប នេះក៏មិនទទួលយកដែរ។ ហើយក៏មិនដូចពាក្យដែលអ្នកកាសែតនិយាយបំភ្លើសដែរ។











ប្រត្តិកម្មរបស់ក្មេងស្រីរងគ្រោះទៅកាន់អ្នកលាបពណ៌ និងមនុស្សដែលជឿសម្តីអ្នកលាបពណ៌ដោយគ្មានខួរក្បាលពិចារណា ៖ 

បេីអ្នកនៅមានភាពជាមនុស្សសុំអ្នកកុំប្រេីភាពលំអៀងទៅលេីការស្រលាញ់បុគ្គលនោះហេីយការពារបុគ្គលនោះដោយទទឹងទិសអ្នកតែងនិយាយថាជាមនុស្សល្អអ្នកជឿជាក់អ្នកស្គាល់ចរឹត
ចុះអ្នកដឹងទេថាមេប៉ុលពតក៏ជាបញ្ញវ័ន្តជាមនុស្សស្លូតត្រង់ដែរម៉េចគាត់ក្លាយជាអញ្ចឹងកេីត
អ្នកឯងប្រេីប្រាស់ភាពវិនិច្ឆ័យយ៉ាងសេីរៗ ហេីយធ្វេីអោយជនរងគ្រោះកាន់តែរងគ្រោះដោយសារសម្ដីចេញពីអណ្ដាតអត់ឆ្អឹងរបស់អ្នក
ខ្ញុំនឹងជនល្មេីសនឹងមិនដែលស្គាល់នឹងដែលមានគំនុំអីទាល់តែសោះ
ខ្ញុំជាអ្នកជំងឺទៅទទួលសេវាកម្មព្យាបាលដោយជឿទុកចិត្តលេីវិជ្ជាជីវៈពេទ្យដែលជាវិជ្ជាជីវៈសង្គ្រោះមនុស្សទូទៅ
តែបែរជាជួបរឿងថោកទាបបែបនេះកេីតឡេីង
អ្នកដឹងទេថាខ្ញុំរវល់ណាស់ខ្ញុំគ្មានពេលទៅបង្ករឿងជាមួយមនុស្សបែបនឹងឡេីយ
កុំតម្កេីងគេអោយអស្ចារ្យពេកខ្ញុំក៏ជាមនុស្សដែរ ធ្វេីស៊ីស្អីមួលបង្កាច់ស្អី
មានខួរគិតទេ ? វាមានប្រយោជន៍អ្វីដល់ខ្ញុំ ។
ខ្ញុំអាប់អោនកិត្តិយសនឹងអាប់មុខអាប់មាត់ណាស់ដោយសាររឿងនេះ
សង្ឃឹមថាខ្ញុំទទួលបានយុត្តិធម៌ដោយមិនលំអៀង
សូមជួយShare​អោយអ្នកដែលមិនយល់ពីតម្លៃមនុស្សស្រី​ នឹងមិនយល់ហេតុការណ៍បានដឹងលឺពីខ្ញុំផង 😓










វីដេអូសម្លេងទាំងទឹកភ្នែកដែលក្មេងស្រីរងគ្រោះLiveឆ្លើយបតដល់អ្នកលាបពណ៌



ព័ត៌មានទាក់ទង ៖ 
Previous
Next Post »