ស្រុកខ្មែរពេទ្យមានតែសញ្ញាប័ត្រប៉ុន្តែខួរសត្វបើនៅUSAមនុស្សបែបនេះរស់បាត់គុក


ជំនាញពេទ្យ សញ្ញាប័ត្រពេទ្យ រឺសញ្ញាប័ត្រដុកទ័រ(ផ្នែកពេទ្យ) ក្នុងភាពត្រឹមត្រូវ វាត្រូវស្ថិតក្នុងដៃមនុស្សដែល ស្រលាញ់ជំនាញនេះ ហើយដែលកាន់តែពិសេសជាងនេះទៀត មនុស្សនោះ ត្រូវតែជាមនុស្សដែលមានបេះដូងចង់សង្គ្រោះ ជាមនុស្សដែលមានចិត្តអាណិតអាសូរចង់សង្គ្រោះអ្នកដ៏ទៃ ចង់ផ្តល់ក្តីសុខអោយអ្នកដ៏ទៃ មានសីលធម៌ និងគុណធម៌ក្នុងខ្លួន មានអ្វីៗដូចរាប់រៀបខាងលើនេះហើយ ទើបអ្នកអាចទទួលឈ្មោះថាជា ពេទ្យ បើអ្នកមានតែសញ្ញាប័ត្រ ប៉ុន្តែគ្មានបេះដូងសង្គ្រោះ គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួនទេ នោះអ្នកមិនមែនជាពេទ្យឡើយ អ្នកគ្រាន់តែជាមនុស្សបច្ចេកទេស រឺសត្វបច្ចេកទេសប៉ុណ្ណោះ  ហើយបើអ្នកមិនមែនជាមនុស្សប្រភេទខាងលើទេ អ្នកក៏គ្មានសិទ្ធិកាន់សញ្ញាប័ត្រពេទ្យដែរ ។


ពាណិជ្ជកម្ម


Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖
I/ Power Bank : 20800 mAh : 20$
1. មានអំពូល LED ចំនួន២គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A
4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)
5. សាកថ្មចូលទូរស័ព្ទលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង
1. មានអំពូល LED 1គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់
3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A
4. មានរន្ធបញ្ចូលថាមពលប្រភេទ2A
5. សាកថ្មចូលទូរស័ព្ទបានលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ
https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892
ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank
https://www.facebook.com/1292145320902892/videos/1293008614149896/
អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។


ស្រុកខ្មែរសឹងតែរកពេទ្យម្នាក់គ្មាន គឺមានតែមនុស្សខួរសត្វដែលកាន់សញ្ញាប័ត្រពេទ្យប៉ុណ្ណោះ ព្រោះម្នាក់ៗចាប់ផ្តើមចូលរៀនជំនាញនេះ គឺព្រោះតែលុយ ដើមហេតុដែលពួកគេចង់រៀនជំនាញនេះ គឺព្រោះតែលុយ មិនមែនព្រោះតែពួកគេស្រលាញ់ជំនាញនេះ ចង់ចេះសង្គ្រោះមនុស្ស ចង់អោយអ្នកដ៏ទៃបានសេចក្តីសុខឡើយ ហេតុដូចច្នោះហើយ ទើបពេលពួកគេកាន់សញ្ញាប័ត្រស្រេកឃ្លានលុយនេះចេញពីសាលា គោលដៅធំបំផុតរបស់ពួកគេ ដើម្បីបំរើខួរសត្វរបស់ពួកគេនោះគឺ រកលុយ ទោះជាពេលខ្លះពួកគេឃើញមនុស្សជិតស្លាប់ នៅចំពោះមុខរបស់ពួកគេក៏ដោយ ក៏ខួរសត្វរបស់ពួកគេមិនអាច អោយពួកគេសង្គ្រោះមនុស្សនោះដោយគ្មានលុយបានទេ ។ វាជារឿងឈឺចាប់ និងគួរអោយសង្វេគពេកហើយសំរាប់ស្រុកខ្មែរ ដែលមានមនុស្សខួរសត្វអញ្ជឹងនៅពេញប្រទេស ហេតុដូច្នោះហើយទើបចេះតែកើតរឿង មនុស្សត្រូវរស់សោះ ទៅដល់មន្ទីពេទ្យហើយបែរជាស្លាប់ ព្រោះគ្មានលុយ អ្នកខ្លះគ្មានលុយសម្រាលកូន ត្រូវស្លាប់ទាំងម្តាយនិងកូននៅមន្ទីពេទ្យតែម្ដង រឿងបែបនេះកើតពាសពេញប្រទេស ដោយគ្មានរដ្ឋាភិបាលណាខ្វល់ឡើយ ព្រោះរដ្ឋាភិបាលនេះ មិនដែលខ្វល់ពីសុខទុក្ខប្រជាជនទេ ។ 
ពួកមនុស្សខួរសត្វដូចនៅស្រុកខ្មែរនេះ បើនៅប្រទេសជឿនលឿន ដែលប្រជាពលរដ្ឋគេមានចំនេះដឹង ដូចជានៅសហរដ្ឋអាមេរិច មនុស្សប្រភេទខួរសត្វនេះ និងមិនអាចមានសិទ្ធិកាន់សញ្ញាប័ត្រពេទ្យចេញពីសាលាឡើយ ព្រោះដើម្បីកាន់សញ្ញាប័ត្រពេញចេញពីសាលារបស់គេ ហើយទៅធ្វើការងារក្នុងសង្គមបាន លុះត្រាតែគេសង្កេតឃើញថា អ្នកជាមនុស្សដែលស្រលាញ់ជំនាញនេះ មិនមែនរៀនជំនាញនេះព្រោះតែលុយ អ្នកត្រូវតែជាមនុស្សចង់សង្គ្រោះអ្នកដ៏ទៃ មានសីលធម៌ និងមានគុណធម៌ ហើយបើចង់កាន់សញ្ញាប័ត្រផ្នែកពេទ្យនេះកំរិតដុកទ័រទៀតនោះ គេសុទ្ធតែពិនិត្យផ្នែកសតិអារម្មណ៏ទៀត ដើម្បីដឹងថា តើមនុស្សម្នាក់នោះ​មានសតិអារម្មណ៏គ្រប់គ្រាន់ ល្មមអាចកាន់សញ្ញាប័ត្រផ្នែកដុកទ័រនេះហើយរឺនៅ ?? 


ទោះជាអ្នកមានជំនាញបច្ចេកទេសផ្នែកដុកទ័រនេះខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអ្នកជាមនុស្សដែលមានសតិអារម្មណ៏មិនគ្រប់គ្រាន់ រឺមានខួរជាសត្វគិតតែលុយ គ្មានសីលធម៌ គ្មានគុណធម៌ នោះអ្នកដាច់ខាត់គ្មានសិទ្ធិកាន់សញ្ញាប័ត្រពេទ្យរបស់ស្រុកគេនោះទេ ព្រោះជំនាញរបស់អ្នកទាក់ទង និងអាយុជីវិតរបស់អ្នកដ៏ទៃ បើអ្នកជាមនុស្សមិនល្អ វាងាយណាស់និងធ្វើអោយអ្នកដ៏ទៃបាត់បង់ជីវិត ហើយសំរាប់ស្រុកគេ ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃណាស់ គេអោយតម្លៃលើជីវិតមនុស្សណាស់ លុយរឺរបស់របរប្រើប្រាស់ផ្សេងៗ បើខូចខាត់គេអាចធ្វើឡើងវិញបាន ហើយរបស់ទាំងនោះបង្កើតមកដើម្បីទ្រទ្រង់ជីវិតមនុស្ស អោយរស់នៅស្រួលប៉ុណ្ណោះ តែចំនែកជីវិតមនុស្សវិញថ្លៃណាស់ បើខូចខាត់រឺស្លាប់ហើយ ទោះយកលុយរឺរបស់របរមួយផែនដីមកដូរ ក៏ដូរជីវិតមនុស្សម្នាក់មិនបានផង ផ្ទុយពីខ្មែរយើង ដែលអោយតម្លៃលើលុយ រឺរបស់របរប្រើប្រាស់សំភារះសំខាន់ជាងជីវិតមនុស្ស ជាក់ស្តែងបើមានរឿងបុកប៉ះទង្គិចគ្នា គឺម្នាក់ៗប្រឹងរត់ទៅមើលឡាន រឺម៉ូតូសិន ថាវាមានខ្ទេចខ្ទីអ្វីខ្លះ ចំនែកមនុស្សដែលដេកហូរឈាមលើថ្នល់ ពួកគេមិនចាប់អារម្មណ៏ទៅមើល រឺលើកមនុស្សមុនឡើយ ។ 

មានឧទាហរណ៏ជាក់ស្តែងមួយ ដុកទ័រផ្នែកពេទ្យនៅសហរដ្ឋអាមេរិចម្នាក់ គាត់បានប្រើអំពើហឹង្សា លើប្រពន្ធរបស់គាត់បែកក្បាល ច្បាប់ស្រុកអាមេរិចបានចាប់ដុកទ័រម្នាក់នោះដាក់គុកអស់ជាច្រើនឆ្នាំ ហើយចេញមកវិញ គឺច្បាប់ហាមដាច់ខាត់អោយដុកទ័រម្នាក់នោះ កាន់សញ្ញាប័ត្រពេទ្យ រឺធ្វើការងារផ្នែកពេទ្យទៀតឡើយ ប៉ុន្តែចំពោះការងារផ្សេងៗក្រៅពីពេទ្យធ្វើបាន ដូចជាអ្នករត់ម៉ូតូឌុប រឺកម្មករសំណង់អាចធ្វើបាន អញ្ជឹងហើយទើប Kcamldp និយាយថា ពេទ្យខួរសត្វនៅក្នុងស្រុកខ្មែរ មិនគួរណាត្រូវបានខ្មែរអោយតម្លៃទេ រឺហៅថាលោកគ្រូពេទ្យទេ សូម្បីសញ្ញាប័ត្រពេទ្យក៏ពួកគេមិនគួរកាន់ដែរ មនុស្សខួរសត្វទាំងនោះគួរតែធ្វើជាអ្នករត់ម៉ូតូឌុប រឺកម្មករសំណង់ទើបត្រូវ   អោយសមនិងទង្វើរខួរក្បាលចរិកសត្វរបស់ពួកគេ ហើយបើនិយាយអោយអស់ទៅ មនុស្សបែបនេះរស់នៅបាត់គុកទើបត្រូវ ។


ព័ត៌មានទាក់ទងនិងពេទ្យខួរសត្វ




























រឿងខ្លីនិយាយពីពេទ្យខួរសត្វ











ព័ត៌មានទាក់ទង ៖ 

សម្រាលកូនស្លាប់ទាំងកូនក្នុងផ្ទៃនៅពេទ្យជប៉ុនប្តីថាមកពីពេទ្យក្មេងៗអត់ជំនាញ
Previous
Next Post »