ត្រឹមប្រជាការពារសោះហ៊ានប្រើអំណាចសម្លុតក្រុមLDPអោយអោនក្បាលគោរពខ្លួន



យើងមិនដឹងថា តើសកម្មភាពសម្លុតគំរាមគំហែង របស់ប្រជាការពារនេះ ប្រព្រឹត្តិធ្វើនៅកន្លែងណាទេ ប៉ុន្តែបើតាមរូបភាពជាក់ស្តែង ប្រហែលជាស្ថិតនៅក្នុងក្រុងតាខ្មៅ ។ វាពិតជារូបភាពមួយ ដែលអាក្រក់ ហើយពលរដ្ឋខ្មែរទូទៅ ទទួលយកមិនបានទេ កុំថាឡើយត្រឹមម្នាក់នោះមានឋានៈជាប្រជាការពារតូចតាច សូម្បីតែអភិបាលក្រុងតាខ្មៅមកដល់ភ្លាម ហើយអោយយើងត្រូវតែងើបអោនក្បាលគោរពនោះ ក៏វាមិនត្រឹមត្រូវដែរ ព្រោះយើងជាមនុស្សដូចគ្នា មានសិទ្ធិដូចគ្នា រឿងគោរពអ្នករឺមិនគោរពអ្នក វាអាស្រ័យលើការគួរសម រឺអធ្យាស្រ័យផ្ទាល់ខ្លួនរបស់យើងម្នាក់ៗប៉ុណ្ណោះ បើយើងមិនចង់គោរពក៏ជាសិទ្ធិរបស់យើង  ឋានៈតួនាទីរបស់អ្នក​ គឺគ្រាន់តែជាការងារតួនាទីដើម្បីបំរើពលរដ្ឋ មិនមែនយកឋានៈនោះ សំរាប់អោយពលរដ្ឋអោនក្បាលគោរពខ្លួនឡើយ បើអ្នកមានចិត្ត ចង់អោយពលរដ្ឋអោនក្បាល គោរពរាល់ពេលឃើញអ្នក គឺមានន័យថា អ្នកមិនមែនចង់ធ្វើការងារនេះបំរើពលរដ្ឋទេ គឺចង់ធ្វើចៅហ្វាយត្រួតត្រាក្បាលពលរដ្ឋហើយ ។ 

ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖
I/ Power Bank : 20800 mAh : 20$
1. មានអំពូល LED ចំនួន២គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A
4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)
5. សាកថ្មចូលទូរស័ព្ទលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង
1. មានអំពូល LED 1គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់
3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A
4. មានរន្ធបញ្ចូលថាមពលប្រភេទ2A
5. សាកថ្មចូលទូរស័ព្ទបានលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ
https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892
ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank
https://www.facebook.com/1292145320902892/videos/1293008614149896/
អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។












ជាក់ស្តែង ត្រឹមប្រជាការពារ ហ៊ានចេញមកស្រែកសម្លុតអោយក្រុម LDP ងើបអោនគោរពខ្លួន ហើយទង្វើរដ៏គន្លើននេះ ធ្វើឡើងនៅទីសាធារណៈ ដោយគ្មានខ្លាចច្បាប់អ្វីឡើយ មិនតែប៉ុណ្ណោះ យើងឃើញសកម្មភាព របស់ប្រជាការពារនោះ ចង់ខ្លាំងជាងអ្នកមានអំណាចធំទៅទៀត ដោយសូម្បីតែមនុស្សនៅទីនោះ  ដែលមើលទៅដូចជាអ្នកធ្វើការងាររាជការផង និងជាគ្នារបស់ម្នាក់នោះផង ក៏មិនហ៊ានឃាត់ឃាំងម្នាក់នោះអ្វីធំដុំដែរ ដោយបណ្តោយអោយម្នាក់នោះ ធ្វើសកម្មភាពជើងកាង គន្លើនស្រែកសម្លុតអោយក្រុមជួង ងើបអោនក្បាលដាក់ខ្លួនដោយសេរី​ តើស្រុកខ្មែរនៅមានច្បាប់ទម្លាប់ទៀតទេ ??  ហេតុអ្វីក៏អាជ្ញាធរនៅទីនោះ មិនជួយអន្តរាគមន៏ បែរជាបណ្តោយអោយម្នាក់នោះ សម្លុតស្រែកដាក់គេតាមចិត្តអញ្ជឹង ?? ចូលក្នុងវេបសាយនេះដើម្បីមើលវីដេអូសម្លេងជាក់ស្តែង ៖







វីដេអូសម្លេងជាក់ស្តែង

Previous
Next Post »