Dj.Nanaចូលរួមបំផ្លាញពាក្យថា៖ភាពអៀនខ្មាសជាគ្រឿងលំអរសម្រស់នារីខ្មែរ


ដោយសារវិស័យនិងប្រព័ន្ធអប់រំ របស់កម្ពុជានៅខ្សោយ ទើបធ្វើអោយមនុស្សពូកែនិយាយ(មនុស្សពូកែនិយាយមិនមែនមានន័យថាមនុស្សនោះ និយាយមកត្រឹមត្រូវទាំងអស់នោះទេ គ្រាន់តែមនុស្សនោះហ៊ាននិយាយ ចេះនិយាយបញ្ចេញគំនិតរបស់ខ្លួនជាសាធារណៈប៉ុណ្ណោះ ) អាចបញ្ចេញការយល់ឃើញរបស់ខ្លួនតាមចិត្ត ដែលពេលខ្លះការបញ្ចេញការយល់ឃើញរបស់មនុស្សពូកែនិយាយទាំងនោះ មានលក្ខណៈខុសឆ្គង ហើយទស្សនៈបែបខុសឆ្គងនោះ  ថែមទាំងសាយភាយបានយ៉ាងលឿនចូលក្នុងសង្គមទៀតផង ព្រោះពលរដ្ឋ និងយុវជនខ្មែរមួយចំនួន ពុំសូវមានចំនេះដឹងជ្រៅជ្រះ ជាពិសេសចំនេះដឹងផ្នែកទស្សនវិជ្ជាវិភាគវែកញែកតែម្ដង ទើបធ្វើអោយពួកគេ ងាយទទួលយក និងទទួលរងឥទ្ធិពលអាក្រក់នៃទស្សនៈខុសឆ្គង ដែលពួកមនុស្សពូកែនិយាយទាំងនោះផ្តល់អោយ ។ ឥឡូវនេះ យើងលើកយកទស្សនៈបែបខុសឆ្គងមួយចំនួន  របស់មនុស្សពូកែនិយាយម្នាក់ គឺ Dj.Nana ព្រោះទស្សនៈបែបខុសឆ្គងរបស់នាង បានជះឥទ្ធិពលអាក្រក់ខ្លាំងណាស់សំរាប់សង្គម និងយុវជនខ្មែរ ដែលភាគច្រើនពួកគេ មិនមានការវិភាគវែកញែកបែបទស្សនវិជ្ជាបានច្បាស់លាស់ ហើយក៏ទទួលយកទស្សនៈបែបខុសឆ្គងរបស់នាង ។ Dj.Nana ផ្តល់ទស្សនៈបែបខុសឆ្គងចូលក្នុងសង្គមច្រើនណាស់ ប៉ុន្តែពេលនេះយើងសូមលើកយកតែ២ចំនុចប៉ុណ្ណោះ មកវិភាគវែកញែកជូនបងប្អូនដឹង ៖


ពាណិជ្ជកម្ម


Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖
I/ Power Bank : 20800 mAh : 19$
1. មានអំពូល LED ចំនួន២គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A
4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)
5. សាកថ្មចូលទូរស័ព្ទលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង
1. មានអំពូល LED 1គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់
3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A
4. មានរន្ធបញ្ចូលថាមពលប្រភេទ2A
5. សាកថ្មចូលទូរស័ព្ទបានលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ
https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892
ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank
https://www.facebook.com/1292145320902892/videos/1293008614149896/
អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។









ទី១ / នាងនិយាយថា ៖ ព្រហ្មចារីរបស់មនុស្សស្រី គ្មានអ្វីត្រូវខ្លាចបាត់បង់ទេ ព្រោះមនុស្សប្រុសដែលមកស្រលាញ់យើង ក៏វាមិនដែលនៅកំលោះអ្វីដែរ អញ្ជឹងហេតុអ្វីក៏វាត្រូវទាមទារអោយយើងនៅក្រមុំនោះ ? កុំខ្វល់ពេកសូម្បីតែបងស្រី Nana ក៏មិនមែននៅក្រមុំអីដែរ ។ ការវិភាគវែកញែក ៖ សូម្បីតែភាសា ដែលរូបខ្ញុំជាមនុស្សប្រុស ស្តាប់ទៅអៀនឡើងរឹងខ្លួន ក៏នាងនិយាយចេញមកកើតដែរ ហើយនិយាយដោយគ្មានអៀនខ្មាសជាប់ក្នុងបំពង់កបន្តិចឡើយ តើនាងចង់ប្រាប់អោយ ស្ត្រីខ្មែរទាំងអស់ លែងខ្វល់ពីតម្លៃខ្លួន ហើយធ្វើខ្លួនដូចសត្វធាតុ អោយខ្លួនទៅប្រុសដេកពីលើគ្រប់គ្នាមែនទេ បានជានាងបង្រៀនមនុស្សអោយមិនខ្វល់ពីសេចក្តីថ្លៃថ្នូរក្នុងខ្លួន គ្មានភាពខ្មាស់អៀនអញ្ជឹង ? មនុស្សខុសពីសត្វតិរច្ឆានត្រង់ មនុស្សចេះគិតពិចារណា ដឹងខុសដឹងត្រូវ មានសេចក្តីខ្មាសអៀន​ខុសពីសត្វ បើមនុស្សគ្មានសេចក្តីខ្មាសអៀន គ្មានសេចក្តីថ្លៃថ្នូរក្នុងខ្លួន មនុស្សដូចសត្វតិរច្ឆានអញ្ជឹង ហើយមានតែសត្វតិរច្ឆានទេ ដែលគ្មានភាពអៀនខ្មាស ដើរដោយញីដោយឈ្មោលតាមចិត្តវានោះ ហើយសត្វវាចង់ដោយញីដោយឈ្មោលជាមួយអ្នកណាក៏វាមិនខ្វល់ដែរ សំខាន់អោយតែវាចង់  ទោះបងប្អូនបង្កើតវា ក៏វាអាចដោយញីដោយឈ្មោលបានដែរ ព្រោះវាគ្មានចេះគិតពិចារណានោះទេ កាលពីជំនាន់ដែលមនុស្សទើបនិងវិវដ្តខ្លួន ពីសត្វមកជាមនុស្ស មនុស្សក៏មិនទាន់ចេះគិតពិចារណា ដឹងបងដឹងប្អូនដឹងម៉ែដឹងឳទេ គឺមនុស្សនៅរួមភេទតែជាមួយមនុស្សបងប្អូនក្រុមឯង រហូតយូរៗទៅ មនុស្សចេះគិតពិចារណា ក៏យល់ឃើញថា មនុស្សគួរតែស្លៀកពាក់បិទបាំងកេរ្តិ៍ភេទទើបត្រឹមត្រូវ មនុស្សមិនគួររួមភេទជាមួយបងប្អូនបង្កើត រឺឳពុកម្តាយឯងទេ មនុស្សមិនគួរមានដៃគូរច្រើនទេ គួរមានប្តីមួយប្រពន្ធមួយទើបថ្លៃថ្នូរ.....ល........តើនាង Dj.Nana ចង់បង្រៀនមនុស្សអោយទៅជាសត្វតិរច្ឆាន រឺទៅជាមនុស្សជំនាន់បុរេប្រវត្តិ គ្មានភាពអៀនខ្មាស គ្មានតម្លៃខ្លួនមែនទេ ទើបនាងនិយាយដូចនោះ ? ទស្សនៈដូចនាងនេះ មានតែពួកបង្ហោះម៉ូតូ គ្មានចំនេះដឹង គ្មានចេះវិភាគវែកញែក ពួកគ្មានសេចក្តីថ្លៃថ្នូរ គ្មានសេចក្តីអៀនខ្មាសក្នុងខ្លួន រឺស្រីៗដែលខ្លួនរបស់នាងប្រុសណាដេកលើក៏បាននោះទេ ទើបគាំទ្រ ព្រោះវាជាការបង្រៀនអោយមនុស្សគ្មានមនោសញ្ជេតនាដូចសត្វតិរច្ឆានអញ្ជឹង ។ ចំពោះមនុស្សប្រុសដែលមានសេចក្តីថ្លៃថ្នូរ មានមនោសញ្ជេតនា គេប្រាកដជាអាចអត់អោនដល់មនុស្សស្រីដែលបាត់បង់ព្រហ្មចារីបាន ប៉ុន្តែសូមអោយមានហេតុផលសមរម្យក្នុងការបាត់បង់នោះ វាអាចមកពីនាងត្រូវគេចាប់រំលោភ មកពីនាងនៅក្មេងចាញ់បោកពាក្យលួងលោមគេ មកពីនាងល្ងង់ត្រូវគេបោកប្រាស់ក្បត់..................បើសិនជាការអស់ព្រហ្មចារីរបស់នាងស្ថិតក្នុងហេតុផលមួយសមរម្យ ដែលយើងយល់ថា ៖  (បើសិនជាយើងស្ថិតក្នុងលក្ខខណ្ឌដូចនាង ប្រហែលជាដូចនាងដែរហើយ មិនមែនមកពីនាងជាមនុស្សខូចទេ ) នោះការអនុគ្រោះដោយមនោសញ្ជេតនា ក្តីអាណិតអាសូរនិងកើតចំពោះរូបនាងមិនខាន ប៉ុន្តែផ្ទុយមកវិញបើនាងអស់ព្រហ្មចារីដោយសារតែនាងជាមនុស្សចរិកខូច ចរិកដូចស្រីខូចរកតែប្រុស មានចរិកមិនល្អចង់ទាក់តែប្រុស ឃើញប្រុសស្អាតមិនបានវិញ គឺភាពអស់ព្រហ្មចារីរបស់នាង វាឆ្លុះបញ្ចាំងពីចរិកថោកទាបរបស់នាងនោះហើយ ហើយនាងក៏មិនសាកសមទទួលបានការអាណិតអាសូរពីប្រុសត្រឹមត្រូវដែរ ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ មានយាយៗខ្មែរជាច្រើនណាស់ ពេលប្តីគាត់ស្លាប់ទៅ គាត់មិនយកប្តីផ្សេងទៀតឡើយរហូតដល់គាត់ស្លាប់ ព្រោះគាត់ស្រលាញ់ស្មោះត្រង់និងប្តីរបស់គាត់ ថ្វីត្បិតតែប្តីរបស់គាត់ស្លាប់មែន ប៉ុន្តែការចង់ចាំល្អៗនៅមានក្នុងដួងចិត្តគាត់រហូត ហេតុដូចច្នោះហើយ គាត់មិនអាចអនុញ្ញាតអោយប្រុសផ្សេងទៀតក្រៅពីប្តីរបស់គាត់ រំលងលើខ្លួនរបស់គាត់បានឡើយ មួយជីវិតគាត់ប្រាថ្នាតែប្រុសម្នាក់គត់ដែលអាចរំលងលើខ្លួនគាត់បាន គឺប្តីរបស់គាត់ ប្រហែលមានតែ Dj.Nana ទេ មានចរិកហេរកប្រុស អត់មួយយកមួយទៀតបានដោយងាយ ប្រណាំងប្រជែងជាមួយមនុស្សប្រុស ព្រោះនាងខ្លាចចាញ់ប្រុស អញ្ជឹងកុំអោយចាញ់ប្រុស អត់ប្រុសមួយរកប្រុសមួយទៀតទៅ ។ 








ទី២ / នាងនិយាយថា ៖ យើងជាស្រីកុំខ្លាចអី ស្រលាញ់ប្រុសណា សារភាពប្រាប់គេទៅ ។ ការវិភាគវែកញែក ៖ តាមពិតអ្វីដែលនាងនិយាយនេះ វាមិនជាខុសអ្វីធំដុំទេ ប៉ុន្តែស្ដាប់ទៅស្រកៀត្រចៀកណាស់ អៀនរឹងខ្លួនពេក ទើបត្រូវតែបកស្រាយចំពោះកន្លែងនេះបន្តិច នាងនិយាយមកដូចគ្មានភាពខ្មាសអៀនសោះ នាងបង្រៀនមនុស្សស្រីអោយបាត់បង់ភាពខ្មាសអៀន បាត់បង់សេចក្តីថ្លៃថ្នូរ ធ្វើរឿងគួរអោយអៀនខ្មាសក្នុងភាពខ្លួនជាមនុស្សស្រី ។ ពាក្យមួយពោលថា ៖ ភាពអៀនខ្មាសរបស់នារី គឺជាគ្រឿងលំអរដ៏ល្អជាងគេ សំរាប់លំអរសម្រស់នារីដែលមានស្រាប់នោះ អោយកាន់តែល្អ​ គួរជាទីចង់បានប្រាថ្នាសំរាប់បុរសល្អ​ បងប្អូនប្រាកដជាដឹងហើយ ថាប្រុសល្អត្រឹមត្រូវ គឺស្រលាញ់ពេញចិត្តតែនារីល្អត្រឹមត្រូវប៉ុណ្ណោះ ហើយបើនារីម្នាក់គ្មានភាពអៀនខ្មាសផង មកសារភាពឆៅៗអញ្ជឹង តើប្រុសល្អណាគេទទួលយកបានទៅ មានតែប្រុសបោក រឺពួកអាបង្ហោះម៉ូតូ វ៉ៃប្រពន្ធកូន លួចមានស្រីក្រៅក្បត់ប្រពន្ធទេ ទើបវាយកស្រីដែលគ្មានកេរ្តិ៍ខ្មាសអញ្ជឹងធ្វើប្រពន្ធ ។ មនុស្ស២នាក់ស្រលាញ់ពេញចិត្តគ្នា មិនចាំបាច់ទល់តែសារភាពប្រាប់គ្នាទើបដឹងនោះទេ អោយតែមនុស្ស២នាក់នោះពិតជាពេញចិត្តគ្នាមែន វានិងបង្ហាញតាមរយះកាយវិកាផ្សេងៗមិនខាន ដូចជាការយកចិត្តទុកដាក់ ព្រួយបារម្មណ៏ចំពោះសុខទុក្ខគ្នាជាដើម ហើយបើពួកគេទទួលអារម្មណ៏ថា ពួកគេពេញចិត្តគ្នារៀងៗខ្លួនហើយ ខាងប្រុសដែលជាមនុស្សមានភាពខ្លាហានជាងនារី ប្រាកដជាលួងលោមសុំស្នេហមិនខាន មិនចាំបាច់អីទាល់តែស្រីទៅសារភាពអ្វីនោះទេ ហើយបើសិនជាប្រុសនោះមិនស្រលាញ់  ទោះជានាងសារភាពក៏គេនៅតែមិនស្រលាញ់ដដែល ហើយសារភាពធ្វើអ្វីបើនាងដឹងថាគេមិនស្រលាញ់ផងនោះ រឺនាងចង់បានមនុស្សដែលមិនស្រលាញ់នាងធ្វើជាប្តី ? បើគេមិនស្រលាញ់នាងហើយ ទោះជាគេព្រមយកនាងធ្វើជាប្រពន្ធ ក៏នាងមិនអាចទទួលបានអារម្មណ៏កក់ក្តៅ បែបប្តីប្រពន្ធជាមួយគេឡើយ ព្រោះគេមិនបានស្រលាញ់នាងចាត់ទុកនាងជាប្រពន្ធរបស់គេនោះទេ ប៉ុន្តែបើគេស្រលាញ់នាងដែរ នាងប្រាកដជាដឹងខ្លួនមិនខាន ហើយយូរៗទៅយល់ចិត្តគ្នា និយាយដាក់គ្នាថាស្រលាញ់គ្នាទៅវិញទៅមកដោយឯងៗ មិនចាំបាច់សារភាពស្អីនោះទេ សួរថាបើមនុស្សប្រុសដែលយើងស្រលាញ់ ហើយគេស្រលាញ់យើងដែរ តែគេមិនទាំងហ៊ានមកសុំស្នេហយើងផង តើវាមានន័យអ្វីទៅ ? ដែលយើងត្រូវទៅសារភាពប្រាប់គេទាំងដែលគេជាមនុស្សប្រុសនោះ ? ហើយបើមនុស្សប្រុសដែលស្រលាញ់នារីម្នាក់ មិនទាំងហ៊ានសុំស្នេហនាងផង  តើនាងគួរផ្ញើរសេចក្តីសុខពេញមួយជីវិតរបសនាង និងមនុស្សប្រុសខុសប្រក្រតីអញ្ជឹងដែរទេ ? អាចថាគេមិនស្រលាញ់នាងពិតទេ ទើបគេមិនសុំស្នេហនាង អញ្ជឹងនាងដូចជាថោកទាបឃ្លានប្រុសពេកហើយ នៅពេលដែលប្រុសម្នាក់មិនស្រលាញ់នាងផង តែនាងបែជានិយាយសុំស្រលាញ់គេនោះ សួរថាភាពថ្លៃថ្នូរក្នុងភាពជានារីមានទៀតទេ ? យើងពិចារណាខ្លួនឯងចុះ យើងមើលតែឳពុកម្តាយ យាយតាយើងទៅ ពួកគាត់មិនទាំងដែលស្ដាប់ Dj.Nana នោះផង ក៏ពួកគាត់នៅតែរកបានដៃគូរជីវិតស្រលាញ់គ្នាដល់ចាស់ ហើយចាំបាច់ស្អីធ្វើរឿងគ្មានកេរ្តិ៍ខ្មាស់ គ្មានសេចក្តីថ្លៃថ្នូរដូចនាងជាស្រីឃ្លានប្រុស ដើម្បីបានប្រុសដែលខ្លួនស្រលាញ់អញ្ជឹង ? មានតែស្រីអស់សាច់ បែកស្លុយទេ ទើបធ្វើរឿងគ្មានកេរ្តិ៍ខ្មាស់នេះបាន ។






 Dj.Nana នេះនិយាយមក ប្រៀបដូចជាស្រីៗឃ្លានប្រុសណាស់អញ្ជឹង​ បើស្រីៗមានចរិកឃ្លានប្រុសបែបនេះ ក៏ប្រុសល្អមិនយកភ្នែកមើលដែរ មានតែប្រុសៗអន់ៗធន់ពួកអាបង្ហោះម៉ូតូ ពួកអាវ៉ៃប្រពន្ធកូន ពួកអាក្បត់ប្រពន្ធកូនរកស្រីក្រៅទេ ទើបវារកបានស្រីឃ្លានប្រុសអញ្ជឹងនោះ ព្រោះនារីល្អត្រឹមត្រូវក៏នាងចេះមើលមនុស្សដែរ នាងរកតែបុរសត្រឹមត្រូវប៉ុណ្ណោះ ។ សង្ស័យតែនាង Dj.Nana នេះ ជាមនុស្សស្រីធន់ឃ្លានប្រុសហេរកប្រុសហើយ ទើបនាងគិតថាស្រីផ្សេងៗដូចនាង ហើយអោយយោបល់បែបគ្មានកេរ្តិ៍ខ្មាសនេះ ជារួមមកវិញ យើងចង់និយាយថា គ្មានហេតុផលអ្វីដែលនារីត្រឹមត្រូវថ្លៃថ្នូរ ត្រូវសារភាពស្រលាញ់ទៅមនុស្សប្រុសដែលខ្លួនស្រលាញ់ទេ ព្រោះការបញ្ជាក់ក្តីស្រលាញ់ចំពោះគ្នាមានច្រើនទំរង់ណាស់ ហើយបើគេមិនស្រលាញ់នាង នាងក៏ប្រាកដជាដឹងខ្លួនដែរ ទោះសារភាពក៏គេនៅតែមិនស្រលាញ់ដដែល មួយវិញទៀត បើគេស្រលាញ់នាង នាងក៏ប្រាកដជាអាចដឹងខ្លួនដែរ អញ្ជឹងប្រុសដែលស្រលាញ់នាងនោះ បើគេពិតជាស្រលាញ់នាងមែន គេប្រាកដជាសុំស្នេហនាងមិនខាន មិនចាំបាច់អីនាងជាមនុស្សស្រីដែលមានតម្លៃ ប្រឹងសារភាពហេគុបរកគេនោះទេ ។
ចូលក្នុងវេបសាយដើម្បីមើលរូបភាព វីដេអូសម្លេងលំអិត ៖






វីដេអូសម្លេងទាក់ទង


Previous
Next Post »