វីដេអូពេលចាប់ខ្លួនឳពុកដែលរំលោភកូនស្រី៣នាក់ភ្លាមៗបន្ទាប់ពីចង់រំលោភទៀត


ពេលគេចាប់បានភ្លាមៗ ឳពុកតិរច្ឆាននេះព្យាយាមប្រកែក ហើយចុងក្រោយក៏លុតជង្គង់សុំទោស និយាយថាដឹងខ្លួនខុសហើយសុំដោះលែងខ្លួនទៅ ។ អាសូរតែកូនស្រី៣នាក់ដែលឳពុករំលោភនោះទេ ទោះជាឳពុករំលោភក៏ដោយ ក៏ពេលដែលពួកនាងឃើញគេវ៉ៃខ្នោះឳពុកនាំចេញទៅ ពួកនាងស្រែកយំថា ប៉ាៗៗ........... តើពេលឳពុកតិរច្ឆាននោះលឺកូនស្រីហៅ ប៉ាៗៗ......អញ្ជឹងភ្ញាក់ខ្លួនទេ ??


ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖
I/ Power Bank : 20800 mAh : 20$
1. មានអំពូល LED ចំនួន២គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A
4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)
5. សាកថ្មចូលទូរស័ព្ទលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង
1. មានអំពូល LED 1គ្រាប់
2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់
3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A
4. មានរន្ធបញ្ចូលថាមពលប្រភេទ2A
5. សាកថ្មចូលទូរស័ព្ទបានលឿន
6. ធានាជូនរយះពេល ៦ ខែ
7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ
បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ
https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892
ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank
https://www.facebook.com/1292145320902892/videos/1293008614149896/
អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។









គួររំលឹកផងដែរថា តាមប្រភពពីកាសែតកោះសន្តិភាព ៖ 

ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៧:០៣   (29-05-2017 17:03)
ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​​ពោះម៉ាយ​ម្នាក់​​ឈ្មោះ​​យូរ សាន អាយុ​៤៦​ឆ្នាំ ​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន ​ក្រោយពី​ធ្វើ​សកម្មភាពដ៏ស្មោគគ្រោកបំផុត ​ដោយបាន​​ចាប់​រំលោភ​កូន​ស្រី​​បង្កើតខ្លួនឯង រហូត​​ដល់ទៅ​​៣​នាក់​​​បន្ត​បន្ទាប់គ្នា ក្នុង​ពេល​ដែល​​ចេញ​ទៅ​​ធ្វើ​​ចំការ​នៅ​ខេត្តកំពង់ធំ​ ។
ប្រភពឱ្យដឹថា ​ការ​ចាប់ខ្លួននេះ​គឺធ្វើឡើង​ ​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧​ ឧសភា ខណៈ​បំរុង​​​ចាប់រំលោភ​កូនស្រី​​ទី២ (កណ្តាល​)​ រំលោភ​ទៀត តែ​មិន​បាន​សំរេច​​ ​ដោយ​កូនស្រីយំ​​ឡាំប៉ា​បែកការណ៍​ រហូតដល់​ដឹង​ដល់​សមត្ថកិច្ច​ចុះ​មក​ចាប់ខ្លួន​តែ​ម្តង​ ។ ជនសង្ស័យ​ជាបុរសពោះម៉ាយ ត្រូ​វបាន​ប្រពន្ធ​ស្លាប់​ចោល​ ដោយ​បាន​បន្សល់​ទុក​នៅ​កូន​ស្រី​ចំនួន​៣​នាក់នៅ​​ក្នុង​បន្ទុក ។ ​កូនស្រី​ទី១មាន​អាយុ​១៨​ឆ្នាំ​ កូន​ស្រីទី២​មាន​អាយុ​១៦​ឆ្នាំ និង​កូនស្រី​ទី​៣ ឮមានអាយុ​១០​ឆ្នាំ​ កំពុងរស់​​ក្នុង​ដំបូលផ្ទះ​តែ​មួយ ។
ដំបូង​ឡើយ ​បុរសជាឪពុកខាងលើ ​​រស់នៅ​​ជុំ​គ្នា​ក្នុង​​ខេត្តកំពង់ធំ​ឯណោះ ដោយ​ប្រកបរ​របរ​ធ្វើ​ចំការ ។ កាលណោះ ​​​មាន​ពេល​ខ្លះ​ ​ប្រពន្ធ​​បានឃើញ​ពី​ទ​ង្វើ​ប្តី​​ធ្វើបែបនេះទៅ​លើ​កូនស្រី​បង ​ហើយប្រពន្ធ​​បាន​ប្រាប់​ប្តី​កុំ​ឲ្យ​ធ្វើ​​បន្ត​ទៀត កាលពី​ឆ្នាំ​២០១៦​។ ​​ប៉ុន្តែ​​ប្តី​មិន​បាន​ស្តាប់​នោះ​ទេ ​គឺ​នៅតែប្រព្រឹត្តទង្វើដ៏អាក្រក់បែបនេះ​ដដែល​ ។ លុះ​ពេល​ចុង​ក្រោយ​ទ្រាំ​មិន​បាន ​​ប្រពន្ធបាន​នាំ​កូនស្រី​ទាំង​៣​នាក់ មក​រស់នៅ​​ខេត្តកំពង់ចាម ដែល​ជា​ស្រុក​កំណើត​វិញ ក្រោយមក​ប្រពន្ធ​បាន​ឈឺ​ស្លាប់​ចោល​កូន​ៗ​បាត់អស់ទៅ​ ។ ​​
បុរស​ខាងលើ ​ក៏នៅ​តែ​បន្តសកម្ម​ភាព​ចាប់​កូនស្រី​រំលោភ​​​បន្ត​ទៀត តែ​នៅ​ចុង​ក្រោយ​នេះ​នៅ​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៧  បាន​ធ្វើ​សកម្មភាព​បំរុង​ចាប់​កូន​ទី​២​មិន​បាន​ក៏​ប្រើ​អំពើ​ហឹ​ង្សា​វាយ​លើ​កូនស្រី  ហើយ​បែកការ​ឮ​ដល់​អ្នក​ជិតខាង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ហើយក៏បានឆ្លើយសារភាពពីទោសកំហុសផង ។ 













វីដេអូសម្លេងជាក់ស្តែង


Previous
Next Post »