ប៉ះសម្តេចទោះក្នុងរន្ធក្តាមក៏ចាប់បានតែអ្នកលក់កាំភ្លើងសេរីឲ្យចោរប៉ូលីសអត់ខ្វល់



បងប្អូនមួយចំនួនឆ្ងល់ថា តើពួកចោរប្លន់បានកាំភ្លើងមកពីណា ? គឺពួកវាបានកាំភ្លើងមកពីពួករកស៊ីលក់អាវុធខុសច្បាប់ ដោយពួកទាំងនោះ ប្រើខ្នងអំណាចអ្នកធំដើម្បីកាងក្នុងការទិញលក់កាំភ្លើង ដែរជាទូទៅពួកវាលួចរកស៊ីស្ងាត់ៗប៉ុណ្ណោះ ព្រោះវាជាអំពើរខុសច្បាប់ ទោះជាពួកវាមានខ្នងចាំជួយកាងការពារ ក៏ពួកវាមិនហ៊ានលក់បើកចំហរដែរ ។ 

ពាណិជ្ជកម្ម

Power Bank រូបរាងតូចច្រឡឹង ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ គុណភាពល្អ តម្លៃសមរម្យ ក្រុមហ៊ុន MESH TECH កម្ពុជា បានផលិត Power Bank ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ចំនួន ២ ម៉ូឌែល ដើម្បីបំពេញតំរូវការជាក់ស្តែងក្នុងស្រុក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ Power Bank ទាំង ២ ម៉ូឌែល នេះ មានតម្លៃ និងលក្ខណះសម្បត្តិដូចខាងក្រោម ៖

I/ Power Bank : 20800 mAh : 19$

1. មានអំពូល LED ចំនួន២គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្ម

3. រន្ធបញ្ចេញថាមពលថ្ម២ រន្ធទី១បញ្ចេញ1A និងទី២បញ្ចេញ2.1A

4. រន្ធបញ្ចូលថ្មចំនួន២(ប្រើទាំង២សាកថ្មបានកាន់តែលឿន)

5. សាកថ្មចូលទូរស័ព្ទលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

II/ Power Bank : 13000 mAh : 18$ : រាងតូចច្រឡឹង

1. មានអំពូល LED 1គ្រាប់

2. មានអេក្រង់បង្ហាញភាគរយថាមពលថ្មភ្លឺច្បាស់

3. មានរន្ធUSBបញ្ចេញថាមពលចំនួន២ ជាប្រភេទ2.1A

4. មានរន្ធបញ្ចូលថាមពលប្រភេទ2A

5. សាកថ្មចូលទូរស័ព្ទបានលឿន

6. ធានាជូនរយះពេល ៦ ខែ

7. ដឹកជញ្ជូន Free ដល់ទីកន្លែងសំរាប់ទីក្រុងភ្នំពេញ

បងប្អូនអាចទាក់ទងទិញតាមរយះលេខទូរស័ព្ទ 095 333 402 រឺតាមរយះ Page : ផ្សារគាំទ្រផលិតផលខ្មែរ ចុច link ខាងក្រោមដើម្បីចូលទៅកាន់ Page : ផ្សារគាំទ្រផលិតផលខ្មែរ

https://www.facebook.com/permalink.php?story_fbid=1292222317561859&id=1292145320902892

ចុច link ខាងក្រោមដើម្បីចូលមើលវីដេអូបង្ហាញពី Power Bank

https://www.facebook.com/1292145320902892/videos/1293008614149896/

អរគុណចំពោះការគាំទ្រ ផលិតផលខ្មែរ បច្ចេកវិទ្យាខ្មែរ ។







ជាក់ស្តែង ឥលូវនេះខុសពីមុនហើយ  គឺពួកចោរហារោយ រឺពួកលក់អាវុធខុសច្បាប់វាសេរីតែម្ដង វាហ៊ានលក់អាវុធទាំងនោះជាសាធារណះ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចឡើយ មិនដឹងថាខ្នងវាធំប៉ុណ្ណាទេ ទើបវាព្រហើនបែបនេះ ។​ យើងអាចនិយាយថា ពួកវាមើលងាយច្បាប់ខ្មែរ និងសមត្ថកិច្ចខ្មែរណាស់ ប៉ុន្តែវាមើលងាយបែបនេះក៏ត្រូវម្យ៉ាងដែរ ព្រោះសមត្ថកិច្ចខ្មែរ ធ្វើចរិកគួរអោយមើលងាយមើលថោកមែន សមត្ថកិច្ចខ្មែរស៊ីប្រាក់ខែពីពលរដ្ឋ​ តែចំពោះការងារដែលបំរើការពារផលប្រយោជន៏ពលរដ្ឋ សមត្ថកិច្ចខ្មែរមិនសូវខ្វល់ រឺចាប់អារម្មណ៏ឡើយ​ ផ្ទុយមកវិញ ប្រសិនបើរឿងណា  ដែលប៉ះពាល់ដល់បក្សកាន់អំណាច ជាពិសេសប៉ះពាល់សម្តេច ហ៊ុន​ សែន ទោះអ្នកឯងប្រើ Facebook នៅក្នុងរន្ធក្តាម ក៏សមត្ថកិច្ចតាមចាប់ខ្លួនយកមកដាក់ទោសបានដែរ តែចំពោះពួកអាចោរហារោយ ដូចជា ពួកខលបោកប្រាស់តាមទូរស័ព្ទ ពួកលក់ថ្នាំសម្រើបឧបករណ៏ស៊ិច ពួកលក់អាវុធតាម Online(Facebook) គឺពួកវាធ្វើបានដោយសេរីតែម្ដង មិនដែលឃើញសមត្ថកិច្ចណាឈឺក្បាល ចេញវិធានការចាប់បានពួកវាម្ដងឡើយ ។











ពួកចោរហារោយរកស៊ីលក់អាវុធខុសច្បាប់ទាំងនោះ បាននិយាយដោះសារថា ពួកគេមិនមែនលក់អាវុធពិតទេ គឺលក់កាំភ្លើងខ្យល់ និងកាំភ្លើងហ្គាស(Gas) ហើយនិងលក់អោយតែមន្ត្រីរាជការប៉ុណ្ណោះ ចំពោះការនិយាយដោះសាររបស់ពួកគេនេះ យើងអាចឆ្លើយតបវិញបានថា ៖ (ចំពោះលក្ខណះខុសគ្នា​ រវាងកាំភ្លើងពិត និងកាំភ្លើងប្រើខ្យល់ និងហ្គាស(Gas) បងប្អូនអាចសិក្សាស្វែងយល់ខ្លួនឯងចុះ យើងសុំមិនលើកយកមកបង្ហាញត្រង់នេះទេ នាំសរសេរវែងឆ្ងាយ)








តាមពិតទៅពួកគេ មិនត្រឹមតែលក់កាំភ្លើងខ្យល់ និងហ្គាស(Gas) ទេ គឺពួកគេថែមទាំងលក់កាំភ្លើងពិតទៀតផង ពួកគេគ្រាន់តែនិយាយបោកប្រាស់ប៉ុណ្ណោះ មួយវិញទៀត ទោះជាពួកគេលក់អោយតែមន្ត្រីរាជការ ក៏វាជាអំពើរល្មើសច្បាប់ដែរ ព្រោះមន្ត្រីរាជការដែលមានសិទិ្ធកាន់អាវុធ គឺមានឋានតួនាទីដែលអាចកាន់អាវុធបាន មិនមែនអោយតែមន្ត្រីរាជការសុទ្ធតែអាចប្រើប្រាស់អាវុធបាននោះទេ ហើយទោះជាគេលក់អោយទៅមន្ត្រីរាជការ ដែលអាចប្រើប្រាស់អាវុធបាន ក៏វាជារឿងខុសច្បាប់ដែរ ព្រោះមន្ត្រីរាជការដែលអាចប្រើប្រាស់អាវុធបាន ត្រូវតែប្រើប្រាស់អាវុធដែលក្រសួងផ្តល់អោយ ដោយមានភ្ជាប់នៅលិខិតអនុញ្ញាតអោយប្រើប្រាស់ចេញពីក្រសួង ហើយមានការបញ្ជាក់ប្រភេទកាំភ្លើងដែលត្រូវកាន់កាប់ និងចំនួនគ្រាប់ដែលទទួលត្រឹមត្រូវ មិនមែនចេះតែកាន់អាវុធគ្រប់ប្រភេទតាមចិត្តរបស់ខ្លួននោះទេ ហើយក្រសួងក៏មិនអនុញ្ញាតអោយសមត្ថកិច្ចដែលមានតួនាទីកាន់អាវុធ ប្រើប្រាស់អាវុធផ្សេងៗក្រៅពីក្រសួងចេញអោយដែរ ព្រោះកម្ពុជាមានច្បាប់ហាមឃាត់ការលក់អាវុធជាតិផ្ទុះគ្រប់ប្រភេទ ដែលបង្ករគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្តែសួរថាបងប្អូនជឿពួកវាដែរទេ ដែលថាពួកវាលក់អោយតែមន្ត្រីរាជការនោះ ? ហើយចុះបើពួកចោរប្លន់ពឹងមន្ត្រីរាជការអោយជួយទិញតើគិតម៉េចវិញ ? និយាយជារួមដូចបងប្អូនដឹងស្រាប់ហើយ នៅពេលថ្មីៗនេះ សូម្បីតែលក់ជំពាមកៅស៊ូ ក៏សមត្ថកិច្ចចាប់ឃាត់មិនអោយលក់ដែរ ចុះទំរាំលក់កាំភ្លើងនោះ ?? ពិតណាស់ការលក់កាំភ្លើងនេះគឺខុសច្បាប់១០០ភាគរយ ពួកអាចោរហារោយអស់នេះចេះតែមានលេសដោះសារមែន ។







ព័ត៌មាននេះចាត់ទុកថា ជាការជូនដំណឹងដល់បងប្អូនអោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះឥលូវនេះពួកចោរហារោយលក់អាវុធសេរីតែម្ដង អញ្ជឹងសូមបងប្អូនប្រុងប្រយ័ត្នចោរប្លន់អោយមែនទែន ព្រោះគ្មានសមត្ថកិច្ចណាឈឺក្បាលរឿងចាប់ពួកអាលក់អាវុធខុសច្បាប់ទាំងនោះទេ ។





Previous
Next Post »