យើងអាចប្តឹងUNទាមទារកោះត្រល់វិញតែរដ្ឋាភិបាលនេះក្បត់យើងខ្មែរល្មមភ្ញាក់នូវ?


តាមច្បាប់ដែនទឹកអន្តរជាតិចែងថា ៖ កោះណាមួយក៏ដោយក្នុងសមុទ្រ មានចម្ងាយជិតប្រទេសណាមួយជាងគេ គឺត្រូវស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសមួយនោះ ជាក់ស្តែងកោះត្រល់ដែលជាកោះធំជាងគេមួយ របស់កម្ពុជាយើង មានចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរខេត្តកំពត តែមានចម្ងាយ ៤៥គីឡូម៉ែត្រ ពីឆ្នេរខេត្តហាទៀង ប្រទេសវៀតណាម អញ្ជឹងច្បាស់ណាស់ថា កោះត្រល់ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាតាមច្បាប់ដែនទឹកអន្តរជាតិ ទោះជាកោះនោះសព្វថ្ងៃត្រូវបានរដ្ឋាភិបាលវៀតណាមគ្រប់គ្រងក៏ដោយ កម្ពុជានៅតែមានសិទ្ធិស្របច្បាប់ទាមទារយកកោះនោះមកវិញ ដោយផ្អែកលើច្បាប់ដែនទឹកអន្តរជាតិ និងផ្អែកថាវៀតណាមចូលមកកាន់កាប់កោះនោះដោយខុសច្បាប់ រំលោភបំពានអធិបតេយ្យស្របច្បាប់របស់កម្ពុជា ព្រោះគ្មានលិខិត រឺឯកសារស្របច្បាប់ណាមួយដែលបញ្ជាក់ថាកោះនោះជារបស់វៀតណាមឡើយ ។









កោះត្រល់ទើបតែត្រូវបាត់បង់ទាំងស្រុង ក្នុងសម័យបក្សកាន់អំណាចសព្វថ្ងៃនេះប៉ុណ្ណោះ កាលជំនាន់មុនៗ ទោះជាសម័យសាធារណរដ្ឋខ្មែរ រឺសម័យខ្មែរក្រហមក៏ដោយ កោះត្រល់មិនត្រូវបានបាត់បង់ទាំងស្រុងនោះទេ ដោយរដ្ឋាភិបាលសម័យនោះ មិនទទួលស្គាល់ការកាន់កាប់របស់ទ័ពវៀតណាម លើកោះត្រល់ថាជាការកាន់កាប់ស្រប់ច្បាប់ឡើយ ហើយរដ្ឋាភិបាលសម័យនោះ ថែមទាំងធ្វើការទាមទារមកវិញទៀតផង បើរដ្ឋាភិបាលសម័យខ្មែរក្រហមវិញ ប្រើទាំងកម្លាំងយោធាដើម្បីទាមទារមកវិញតែម្ដង ប៉ុន្តែព្រោះទ័ពខ្មែរក្រហមខ្សោយជាងទ័ពវៀតណាម ទើបវាយដណ្តើមយកកោះនោះមកវិញអត់បាន ប៉ុន្តែរដ្ឋាភិបាលនៅតែមិនទទួលស្គាល់ដាច់ខាត់ ថាកោះនោះជារបស់វៀតណាមស្របច្បាប់ មានតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនសម័យនេះប៉ុណ្ណោះ ដែលទទួលស្គាល់ថាកោះនោះជារបស់វៀតណាមស្របច្បាប់ ។











បងប្អូនសាកពិចារណាចុះ ចំពោះកោះត្រល់របស់យើងមួយនេះ គ្មានអ្វីត្រូវបាត់បង់សោះឡើយ ព្រោះទី១ ៖ បើគិតតាមហេតុផលច្បាប់អន្តរជាតិដែនទឹក ក៏យើងឈ្នះវៀតណាម ព្រោះកោះនោះស្ថិតជិតប្រទេសកម្ពុជាយើងជាងប្រទេសវៀតណាមឆ្ងាយណាស់ យើងអាចប្តឹងតវ៉ាទៅអង្គរការសហប្រជាជាតិ ដើម្បីអោយជួយដោះស្រាយយកកោះនោះមកអោយយើងវិញ និងទី២ ៖ បើគិតតាមហេតុផលប្រវត្តិសាស្ត្រក៏វៀតណាមិនឈ្នះយើងដែរ ព្រោះកោះនោះជារបស់យើងតាំងពីដើមមក ហើយកាលពេលបារាំងកាត់ដីកម្ពុជាក្រោមអោយវៀតណាម គឺកាត់តែដែនដីគោកប៉ុណ្ណោះ ដោយមិនបានបូកបញ្ជូលកោះត្រល់របស់យើងអោយទៅវៀតណាមនោះទេ ហើយក៏គ្មានឯកសារផ្លូវច្បាប់ណាមួយបញ្ជាក់ថា ទឹកដីកោះត្រល់នោះជារបស់វៀណាមដែរ  អញ្ជឹងយើងមានលទ្ធភាពអាចប្តឹងទៅអន្តរជាតិ ទាមទារវាយកមកវិញបាន និងមានសង្ឃឹមច្រើនឈ្នះវៀតណាមទៀតផង ព្រោះយើងឈ្នះផ្លូវច្បាប់លើវៀតណាមច្រើនណាស់ ប៉ុន្តែព្រោះរដ្ឋាភិបាលសព្វថ្ងៃនេះក្បត់យើង វាមិនមែនជារដ្ឋាភិបាលរបស់យើង បំរើផលប្រយោជន៏ប្រទេសកម្ពុជាយើង ទើបរដ្ឋាភិបាលក្បត់យើងនេះ មិនព្រមទាមទារវាមកវិញ ហើយថែមទាំងប្រកាសទទួលស្គាល់ វាជាកោះស្របច្បាប់របស់វៀតណាមទៀត បងប្អូនពលរដ្ឋខ្មែរយើងទាំងអស់ ល្មមភ្ញាក់ខ្លួន ដឹងខ្លួនរឺនៅ ?? ថារដ្ឋាភិបាលនេះក្បត់យើងហើយ វាមិនមែនជារដ្ឋាភិបាលរបស់យើងនោះទេ ??











បើបងប្អូនដឹងរឿងទាំងនេះហើយ នៅបន្តបោះឆ្នោតអោយគណក្សកាន់អំណាចនេះទៀត នោះបងប្អូនត្រៀមខ្លួនបាត់ប្រទេសទាំងមូលទៅ  ព្រោះដំណើររាល់ថ្ងៃនេះ វាកំពុងតែប្រព្រឹត្តិទៅលើផ្លូវបាត់ប្រទេសនេះ តាមមនោគមន៏វិជ្ជា ហូជីម៉ិញ ដែលចង់លេបត្របាក់យកទឹកដីយើងទាំងមូល ។ ចូលក្នុងវេបសាយ ដើម្បីមើលរូបភាពព័ត៌មានលំអិតទាំងស្រុង ៖








វីដេអូសម្លេងវិភាគលំអិតបកស្រាយរឿងកោះត្រល់

Previous
Next Post »