តាមច្បាប់អន្តរជាតិដែនទឹកកម្ពុជាអាចទាមទារយកកោះត្រល់១០០%តែមើលសម្តីCPP



ច្បាប់អន្តរជាតិដែនទឹកចែងថា កោះណាមួយក៏ដោយក្នុងសមុទ្រ មានចម្ងាយជិតប្រទេសណាមួយជាងគេ គឺត្រូវស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសមួយនោះ ជាក់ស្តែងកោះត្រល់ដែលជាកោះធំជាងគេរបស់កម្ពុជាយើង មានចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរខេត្តកំពត តែមានចម្ងាយ ៤៥គីឡូម៉ែត្រ ពីឆ្នេរខេត្តហាទៀង ប្រទេសវៀតណាម អញ្ជឹងច្បាស់ណាស់ថា កោះត្រល់ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាតាមច្បាប់អន្តរជាតិដែនទឹក ទោះជាកោះនោះសព្វថ្ងៃត្រូវបានរដ្ឋាភិបាលវៀតណាមគ្រប់គ្រងក៏ដោយ កម្ពុជានៅតែមានសិទ្ធិស្របច្បាប់ទាមទារយកមកវិញ ដោយផ្អែកលើច្បាប់អន្តរជាតិដែនទឹក និងផ្អែកថាវៀតណាមចូលមកកាន់កាប់កោះនោះដោយខុសច្បាប់ រំលោភបំពានអធិបតេយ្យស្របច្បាប់របស់កម្ពុជា ព្រោះគ្មានលិខិត រឺឯកសារស្របច្បាប់ណាមួយដែលបញ្ជាក់ថាកោះនោះជារបស់វៀតណាមឡើយ ។ កម្ពុជាយើងមានសិទ្ធិទាមទារយកកោះនោះមកវិញ ហើយអាចយកមកវិញបាន១០០%ទៀតផង ព្រោះកម្ពុជាឈ្នះផ្លូវច្បាប់ទាំងអស់លើវៀតណាម ដោយតាមហេតុផលប្រវត្តិសាស្ត្រកោះនោះជារបស់យើងស្រាប់ផង តាមហេតុផលច្បាប់អន្តរជាតិដែនទឹកកោះនៅតែជារបស់យើង និងតាមហេតុផលឯកសារផ្លូវច្បាប់អន្តរជាតិបញ្ជាក់កម្មសិទ្ធនាៗ ក៏មិនបានបញ្ជាក់ថាកោះនោះជារបស់វៀតណាមដែរ ។


ពាណិជ្ជកម្ម
#អត្ថប្រយោជន៍របស់ផលិតផលស្តេចម្រុំ Super Mix ចំពោះសុខភាព ជួយសម្រួលដល់ការព្យាបាលជម្ងឺរហូតជាង៣០០មុខ ក្នុងនោះរួមមាន៖ - ជម្ងឺលើសឈាម - ជម្ងឺទឹកនោមផ្អែម - ជម្ងឺមហារីក - ជម្ងឺឈឺសន្លាក់ - ជម្ងឺអេដស៍ - ជម្ងឺថ្លើម - ជម្ងឺក្រពះនិងពោះវៀន - ជម្ងឺទល់លាមក - អ្នកមានបញ្ហាសុខភាព ស្លេកស្លាំង នឹងជំងឺជាង៣០០មុខទៀត រុក្ខជាតិម្រុំអាចព្យាបាលអោយជាសះស្បើយបាន។ វិធីប្រើ៖ ១កញ្ចប់លាយទឹកត្រជាក់ពី ៣០០-៤០០មីលីលីត្រ ក្រឡុកឱ្យសព្វល្អ ហើយទទួលទានពេលព្រឹក ១៥នាទី មុនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ។ ជម្រើសនៃការទិញមាន៖ *1កេស (4ប្រអប់) តម្លៃ =$120 *1ប្រអប់ (32កញ្ចប់) តម្លៃ =$30 សូមធ្វើការទាក់ទងទិញតាមទូរស័ព្ទលេខ 010 800 403 ឬតាម Facebook Messenger។ សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ៖ សម្រាប់ការទិញចាប់ពី1កេសឡើងទៅ ចំពោះអតិថិជននៅតាមបណ្តាខេត្ត និងទិញចាប់ពី1ប្រអប់ឡើងទៅ ចំពោះអតិថិជននៅភ្នំពេញ ៕











នៅលើពិភពលោកគ្មានទេប្រទេសដូចកម្ពុជាយើង ប្រទេសគេទោះជាគ្មានឯកសារផ្លូវច្បាប់ រឺសិទ្ធិអាចទាមទារយកមកវិញបានផង ក៏គេប្រឹងទាមទារយកដែរក្រែងលោបានមកវិញ ចំនែកកម្ពុជាយើង មានឯកកសារផ្លូវច្បាប់គាំទ្រត្រឹមត្រូវតាមច្បាប់អន្តរជាតិ បែរជាមិនទាមទារយកមកវិញ ហើយនៅប្រកាសថាជារបស់វៀតណាមស្របច្បាប់ទៀត សួរថាបងប្អូនពលរដ្ឋខ្មែរល្មមភ្ញាក់ខ្លួនរឺនៅ ?? ថារដ្ឋាភិបាលនេះជារបស់យើងរឺយ៉ាងណានោះ ?? សំរាប់ Kcamldp រដ្ឋាភិបាលនេះមិនមែនជារដ្ឋាភិបាលរបស់ពួកយើងឡើយ រដ្ឋាភិបាលនេះក្បត់យើងហើយ វាមិនមែនជារដ្ឋាភិបាលតំណាងរបស់ពួកយើងទេ យើងត្រូវនាំគ្នាប្តូររដ្ឋាភិបាលដែលមិនមែនជារបស់ពួកយើងនេះចេញ ។ រដ្ឋាភិបាលដែលជាម៉ែជាឳមានសិទ្ធិ មានទាំងកម្លាំងយោធា មិនជួយទាមទារអោយពួកយើងផង តើពួកយើងជាពលរដ្ឋធ្វើម្តេចអាចទាមទារយកមកវិញបាន ទោះជាយើងប្រឹងស្រែករឿងកោះត្រល់យ៉ាងណា ក៏មិនអាចយកមកវិញបានដែរ បើរដ្ឋាភិបាល រឺឳពុកម្តាយរបស់យើង ដែលមានសមត្ថភាពយកមកវិញក្បត់ពួកយើងហើយនោះ ។ ចូលក្នុងវេបសាយដើម្បីមើលរូបភាព វីដេអូព័ត៌មានលំអិត ៖










វីដេអូសម្លេងបកស្រាយលំអិតពីបញ្ហាកោះត្រល់


វីដេអូដែលទូរទស្សន៏ថៃផ្សាយពីកោះត្រល់


ព័ត៌មានទាក់ទង ៖ 


Previous
Next Post »