យួនប្លន់កោះត្រល់យោធាកាន់តែទំនើបខ្មែរអត់ឈឺចាប់អៀនខ្មាស់គិតតែរាំសប្បាយ


ប្រទេសនៅជុំវិញពិភពលោកដែលបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានហៅកម្ពុជាថា ជាពូជសាសន៏បាត់ដី រឺពូជបាត់ដី ព្រោះកម្ពុជាធ្លាប់ជាមហាអំណាចមួយនៅអាស៊ីភាគអាគ្នេយ៍ ប៉ុន្តែត្រូវបាត់បង់ទឹកដីជាបន្តបន្ទាប់ ព្រោះការឈ្លានពានពីប្រទេសជិតខាង ជាពីសេសពីសំណាក់ទ័ពថៃ និងទ័ពយួន ។ ការបាត់បង់ទឹកដីរបស់កម្ពុជាមិនបានបញ្ឈប់ឡើយ តាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ន ដែរតាមពិតទៅ កម្ពុជាត្រូវបាត់បង់ទឹកដីចេញពីផែនទីពិភពលោកដូចប្រទេសចំប៉ា(ប្រទេសចាម)យូរមកហើយ តែព្រោះទ័ពអ្នកស្នេហាជាតិខ្មែរ សុខចិត្តលះបង់សាច់ស្រស់ឈាមស្រស់ការពារប្រទេស ទើបកម្ពុជាសល់ដីបន្តិចនេះដើម្បីរស់ ។









នាពេលថ្មីៗនេះ កម្ពុជាត្រូវបាត់បង់ទឹកដីបន្ថែមទៀតហើយ គឺបាត់បង់កោះត្រល់ដែលជាកោះធំជាងគេមួយរបស់កម្ពុជា  ការប្លន់យកកោះត្រល់របស់កម្ពុជាពីសំណាក់ទ័ពវៀតណាម គឺជាអំពើខុសច្បាប់រំលោភអធិបតេយ្យរបស់កម្ពុជាស្រស់ៗ ព្រោះការចូលកាន់កាប់កោះត្រល់ពីសំណាក់ទ័ពវៀតណាម គឺជាការរំលោភច្បាប់អន្តរជាតិដែនទឹក ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ ហើយកម្ពុជាមានសិទ្ធិ១០០% ក្នុងការទាមទារប្តឹងអោយអង្គការសហប្រជាជាតិ ជួយយកកោះត្រល់របស់កម្ពុជានោះមកវិញ ប៉ុន្តែព្រោះរដ្ឋាភិបាលនេះក្បត់យើង វាមិនមែនជារដ្ឋាភិបាលរបស់យើង ទើបវាមិនព្រមប្តឹងទាមទារកោះនោះមកអោយប្រទេសយើងវិញ ហើយរដ្ឋាភិបាលក្បត់យើងនេះ ថែមទាំងចេញមុខទទួលស្គាល់ថាកោះនោះជារបស់យួនទៀត ពលរដ្ឋខ្មែរគ្រប់រូបល្មមភ្ញាក់ខ្លួនស្គាល់មុខរដ្ឋាភិបាលនេះអោយច្បាស់ហើយ ។ ទ័ពស្នេហាជាតិខ្មែរចេញមុខប្រយុទ្ធជាមួយសត្រូវឈ្លានពានគ្រប់ៗជំនាន់ ដើម្បីការពារទឹកដីទុកអោយកូនចៅជំនាន់ក្រោយ ដែលធ្វើអោយទ័ពខ្មែរស្នេហាជាតិស្លាប់លើសមរភូមិរាប់លានអ្នក អញ្ជឹងហើយទើបចំនួនពលរដ្ឋខ្មែរយើង តិចជាងប្រទេសជិតខាងឆ្ងាយណាស់ ដែរថៃមានប្រជាពលរដ្ឋជិត១០០លាននាក់ និងយួនមានជាង១០០លាននាក់ ខណះដែលកម្ពុជាមានពលរដ្ឋមិនដល់២០លានផង ព្រោះពលរដ្ឋកម្ពុជាត្រូវទ័ពសៀមនិងយួន តាមស្លាប់ចង់ផ្តាច់ពូជចេញពីជ្រោយសុវណ្ណភូមិនេះយូរមកហើយ ។










ប្រវត្តិសាស្ត្រឈឺចាប់របស់ខ្មែរ ដោយសារការកាប់សម្លាប់ពីប្រទេសជិតខាងដើម្បីប្លន់យកដី និងការបាត់បង់កោះត្រល់នាពេលថ្មីៗនេះ គួរតែអោយកូនខ្មែរឈឺចាប់ ខ្មាស់អៀន ប្រឹងប្រែងកសាងប្រទេសអោយខ្លាំង ហើយទាមទារយកកោះត្រល់មកវិញទើបត្រឹមត្រូវ ប៉ុន្តែជាក់ស្តែងមិនអញ្ជឹងទេ កូនខ្មែរដែលជាពូជបាត់ដីនេះ ឆ្កួតវង្វេងគិតតែសប្បាយ គិតតែផលប្រយោជន៏ផ្ទាល់ខ្លួនម្នាក់ៗ គ្មានការឈឺចាប់ គ្មានការអៀនខ្មាស់ ចំពោះការមើលងាយមើលថោកប្លន់យកដី ពីសំណាក់ប្រទេសជិតខាងយើងនោះទេ ហើយមានពួកឈ្លើងសង្គមដែរដើរបំពុលសង្គម និងសាលារៀនមួយចំនួនដែលចូលរួមបំផ្លាញបំពុលសង្គម បានធ្វើការបំពុលយុវជនខ្មែរដល់ក្នុងសាលារៀនតែម្ដង ខណះដែលប្រទេសជិតខាងយើង ដែរដូនតាយើងចាត់ទុកជាសត្រូវស៊ូពូជ និងស្រែកផ្តាំកូនចៅជំនាន់ក្រោយ មើលអោយស្គាល់មុខសត្រូវស៊ូពូជ គឺវៀតណាមនោះ កំពុងតែរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យសេដ្ឋកិច្ចនិងយោធា ចុះចំនែកកម្ពុជាយើង ?? តើពូកែតែផឹករាំច្រៀងនេះទេរឺ ?? 










បើដូនតាយើងដែលខំលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ឃើញកូនចៅរបស់គាត់អត់កំណើតយ៉ាងនេះ ហើយថែមទាំងកំពុងនាំប្រទេស ឆ្ពោះទៅបាត់បង់ទឹកដី ដែរពួកគាត់ខំលះបង់ជីវិតដើម្បីការពារនេះទៀត មិនដឹងថាពួកគាត់យំ និងឈឺចាប់ហូរឈាមតាមភ្នែកបែបណានោះទេ ។ ចូលក្នុងវេបសាយដើម្បីមើលព័ត៌មាន រូបភាពវីដេអូលំអិត ៖







វីដេអូពួកបំពុលសង្គម




វីដេអូវិភាគលំអិតចំពោះព័ត៌មានខាងលើ

ព័ត៌មានទាក់ទង

Previous
Next Post »

1 comments:

Click here for comments
3sachSoft
admin
April 9, 2017 at 9:16 PM ×

បានហើយ ឈប់ឆ្គួតទៅ

Congrats bro 3sachSoft you got PERTAMAX...! hehehehe...
Reply
avatar