ប្រទេស១៧ចាប់រំលោភបង្ខំរៀបការលើក្មេងស្រីជារឿងគួរឲ្យខ្លាចសំរាប់ពួកនាង

សឹងតែមិនអាចអោយយើងជឿបាន ថាសម័យនេះទៅហើយ នៅមានប្រពៃណីឆ្កួតលីលាបែបនេះទៀត ប៉ុន្តែវាជាការពិតណាស់ ដែលមកដល់សតវត្សទី២១នេះហើយ ប្រពៃណីប្លន់ចាប់បង្ខំក្មេងស្រីទាំងកំរោលយកធ្វើប្រពន្ធ នៅតែមានវត្តមានលើផែនដីយើង ។ សព្វថ្ងៃមានប្រទេសចំនួន១៧ ដែលនៅអនុវត្តប្រពៃណីឆ្កួតលីលានេះដដែល ហើយជាការពិតណាស់ ដែលប្រពៃណីនេះ បានបង្ករការភ័យខ្លាចខ្លាំង សំរាប់ក្មេងស្រីៗដែលកើតក្នុងប្រទេសនោះ ព្រោះប្រពៃណីនេះ ផ្តល់សិទ្ធិអោយបុរសដែលពេញចិត្តពួកនាង មានសិទ្ធិចាប់បង្ខំពួកនាងយកធ្វើជាប្រពន្ធរបស់ពួកគេ ទោះជាពួកនាងមិនពេញចិត្តបុរសនោះក៏ដោយ ក៏ពួកប្រុសៗដែលពេញចិត្តពួកនាង មានសិទ្ធិអាចហៅសាច់ញាតិ រឺមិត្តភក្តិរបស់ពួកគេ ទៅជួយចាប់បង្ខំពួកនាង ដាក់លើម៉ូតូ រឺចាប់បញ្ចូលក្នុងឡាន យកទៅផ្ទះធ្វើជាប្រពន្ធរបស់ពួកគេ។ ជាទូទៅការចាប់បង្ខំនេះ យើងមើលទៅមានលក្ខណៈ ព្រៃផ្សៃគួរអោយអាណិតពួកនាងខ្លាំងណាស់ ព្រោះជាការចាប់បង្ខំយកពួកនាងធ្វើជាប្រពន្ធ ទាំងដែលពួកនាងមិនស្រលាញ់ពេញចិត្តបុរសនោះឡើយ ហើយការចាប់បង្ខំនេះ ភាគច្រើនប្រព្រឹត្តិនៅពេលដែលពួកនាងមិនដឹងខ្លួន ព្រោះបើពួកនាងដឹងខ្លួនមុន ពួកនាងពិតជារត់គេចខ្លួនមិនអោយបុរសនោះចាប់បានឡើយ អញ្ជឹងហើយទើបពួកបុរសដែលពេញចិត្តពួកនាងទាំងនោះ  តែងតែលបលួច ចាំចាប់បង្ខំពួកនាង ដាក់លើម៉ូតូ រឺចាប់បញ្ចូលក្នុងឡាន នៅតាមដងផ្លូវ រឺទីសាធារណៈផ្សេងៗ ដើម្បីយកទៅផ្ទះរបស់ពួកគេ ។ គ្មានអ្នកណាម្នាក់ហ៊ានជួយពួកនាង ពីការចាប់បង្ខំយកធ្វើប្រពន្ធនោះឡើយ ព្រោះពួកគេចាត់ទុកថាវាជាប្រពៃណីរបស់ពួកគេ បើអ្នកណាមិនគោរព នឹងត្រូវគេមើលងាយមើលថោក ឈប់រាប់រកមិនខាន អញ្ជឹងហើយទើបម្នាក់ៗ បានត្រឹមតែឈរមើល ការរើបម្រាស់មិនព្រមទៅជាមួយគេ ការស្រែកទ្រហ៊ោយំទាំងឈឺចាប់ព្រោះការចាប់បង្ខំ ការឈឺចាប់ដោយការបៀតបៀនផ្លូវភេទ លើពួកនាងប៉ុណ្ណោះ ។




អោយតែមានបុរសណាម្នាក់ពេញចិត្តពួកនាង ហើយសាច់ញាតិរបស់គេ រឺមិត្តភក្តិរបស់គេ ចាប់បង្ខំពួកនាងយកមកដល់ផ្ទះរបស់ពួកគេហើយ  នាងត្រូវតែយកបុរសនោះធ្វើជាប្តី ទោះជាបុរសនោះ ពិការ ខ្វិនខ្វង់ កើតជំងឺ រឺជាសត្វចម្លែកក៏ដោយ ពួកនាងត្រូវតែរស់នៅជាមួយបុរសនោះអស់មួយជីវិត ។ មនុស្សមួយចំនួន ដែលការពារប្រពៃណីឆ្កួតលីលានេះ បាននិយាយថា ( ពួកគេមិនបានបង្ខំពួកនាងទេ គឺពួកគេត្រឹមតែចាប់ពួកនាងយកមកផ្ទះរបស់ពួកគេប៉ុណ្ណោះ ក្រោយរយៈពេល៣ថ្ងៃ បើនាងមិនពេញចិត្ត​ នាងអាចទៅផ្ទះរបស់ពួកនាងវិញបាន “ ) បើយើងត្រឹមតែស្ដាប់សម្តីរបស់ពួកគេ ដោយមិនបានសិក្សាអោយបានស៊ីជំរៅពីរឿងនេះ យើងអាចនិងគិតថា ពួកបុរសទាំងនោះពិតជាមិនបានបង្ខំពួកនាងមែន ប៉ុន្តែបើយើងធ្វើការសិក្សាអោយបានស៊ីជំរៅ យើងនឹងឃើញថា អ្វីដែលពួកគេនិយាយថ្វីត្បិតតែពិតមែន ប៉ុន្តែពួកនាងគ្មានសិទ្ធិដើម្បីសម្រេចខ្លួនឯងឡើយ ព្រោះប្រពៃណីឆ្កួតលីលានោះបានចែងថា ៖ ( បើក្មេងស្រីណាម្នាក់ ត្រូវបានគេចាប់យកទៅធ្វើជាប្រពន្ធរួចហើយ ប៉ុន្តែនាងមិនយល់ព្រម ហើយរត់ត្រឡប់មកផ្ទះវិញ នោះនាងនិងក្រុមគ្រួសារនាង នឹងត្រូវមនុស្សក្នុងភូមិ មើលងាយមើលថោក ស្អប់ខ្ពើមមិនអោយតម្លៃ រឺឈប់រាប់រកតែម្ដង ព្រោះអ្នកភូមិចោទនាងនិងគ្រួសារនាងថា ធ្វើខុសប្រពៃណី “ ) សួរថាបើប្រពៃណីឆ្កួតនេះចែងអញ្ជឹងតើអ្នកណាហ៊ានត្រឡប់មកផ្ទះវិញ ?? បើត្រឡប់មកផ្ទះវិញមានតែនាំទុក្ខអោយគ្រួសារ រឺក៏គ្រួសារខ្លួនមិនព្រមទទួលស្គាល់ អញ្ជឹងហើយទើបពួកនាងសុខចិត្តរស់នៅ ជាមួយមនុស្ស ដែលចាប់បង្ខំនាង ដែលនាងមិនស្រលាញ់រហូតមួយជីវិត ប៉ុន្តែក៏មានក្មេងស្រីខ្លះសុខចិត្តចាកចេញ ធ្វើខុសប្រពៃណីនេះផងដែរ គឺពួកនាងបានចាកចេញជារៀងរហូត ដោយពួកនាងបញ្ចប់ជីវិតសម្លាប់ខ្លួនតែម្ដង ព្រោះពួកនាងមិនចង់រស់នៅទាំងបង្ខំ ជាមួយមនុស្សដែលខ្លួនមិនស្រលាញ់អស់មួយជីវិតនោះទេ ។






ក្នុងចំនោមប្រទេសទាំង១៧ ដែលនូវអនុវត្តប្រពៃណីនេះ ប្រទេស គៀហ្ស៊ីស៊ីស្ថាន(Kyrgyzstan) ដែលស្ថិតនៅតំបន់អាស៊ីកណ្តាល និងមានព្រំដែនជាប់ប្រទេសចិន ជាប្រទេសដែលអនុវត្តន៏ខ្លាំងក្លាជាងគេ ហើយបើតាមរបាយការណ៍បង្ហាញអោយឃើញថា នៅរាល់ ៤០ នាទី មានមនុស្សស្រីម្នាក់ ត្រូវបានគេចាប់បង្ខំយកទៅរៀបការធ្វើជាប្រពន្ធ នៅក្នុងប្រទេសនោះ ដោយពេលចាប់នាងយកទៅដល់ផ្ទះហើយ សាច់ញាតិខាងប្រុសយកក្រមាពណ៌សគ្របលើក្បាលនាង បញ្ជាក់ថាទទួលនាងជាកូនប្រសារហើយ ទោះជានាងមិនព្រមក៏ដោយ ។ ប្រទេសទាំង១៧នោះ ស្ថិតនៅតំបន់អាស៊ីកណ្តាល និងផ្នែកខ្លះនៃប្រទេសរុស្ស៊ី ហើយក៏មានផ្នែកខ្លះនៃប្រទេសម៉ូងហ្គោលលីផងដែរ ហើយកាន់តែពិសេសនោះ នៅជាប់ប្រទេសកម្ពុជាយើងក៏មានដែរ គឺប្រទេសឡាវ និងវៀតណាម ដែលនៅអនុវត្តប្រពៃណីនេះខ្លះៗតាមតំបន់ ជាពិសេសតំបន់ជនជាតិភាគតិច ។ ជាចុងក្រោយយើងសុំអោយ អង្គការសហប្រជាជាតិ ជួយពិនិត្យមើលប្រពៃណីដ៏ឆ្កួតលីលានេះឡើងវិញផង បើមិនអញ្ជឹងទេ វានឹងក្លាយជាសុបិនអាក្រក់ រឺសំណាងអាក្រក់ សំរាប់ក្មេងស្រីដែលកើតចំប្រទេសទាំងនោះមិនខាន ពួកនាងនឹងត្រូវទទួលនូវទារុណកម្មដ៏អាក្រក់ ដែលដូនតារបស់ពួកនាងបន្សល់ទុកអោយ ។ ចូលក្នុងវេបសាយដើម្បីមើលវីដេអូរូបភាពលំអិត ៖







វីដេអូសម្លេងទាក់ទង

ព័ត៌មានទាក់ទង ៖

Previous
Next Post »

1 comments:

Click here for comments
June 2, 2017 at 8:20 AM ×

Bad habits and customs must be eradicated. It is against the personal rights of decision, survival, expressions...etc. This is obviously a crime already. They must be brought to justice.

Congrats bro អ៊ឹម ជៀន you got PERTAMAX...! hehehehe...
Reply
avatar