ឲ្យច្បាប់គេដាក់Logoហើយចុងក្រោយត្រូវប្តូរវិញព្រោះរដ្ឋបង្ខំតើច្បាប់នៅឯណា?


សឹងតែរកគ្មានទេនៅជុំវិញពិភពលោក ចំពោះរដ្ឋាភិបាលដែលចេញច្បាប់(License)អនុញ្ញាត អោយក្រុមហ៊ុនណាមួយប្រើប្រាស់Logoរបស់ខ្លួនរួចហើយ ចុងក្រោយបែរជាបង្ខំអោយក្រុមហ៊ុនទាំងនោះប្តូរLogoចេញវិញ តាមការបញ្ជារបស់រដ្ឋាភិបាល វាបញ្ជាក់អោយយើងដឹងយ៉ាងច្បាស់ថា ស្រុកខ្មែរនេះគ្មានឡើយនីតិរដ្ឋ គ្មានឡើយច្បាប់ ដែលច្បាប់គ្រាន់តែជាឧបករណ៏ស្រប់ច្បាប់របស់អ្នកមានអំណាច ប្រើប្រាស់ដើម្បីបំពេញសេចក្តីត្រូវការរបស់គេប៉ុណ្ណោះ ។ ច្បាប់ចំពោះស្រុកខ្មែរមានឥទ្ធិពលសំរាប់តែពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ បើចំពោះអ្នកមានអំណាចវិញច្បាប់ត្រឹមតែជាសុជីវធម៌របស់គេ គឺមានន័យថាគេចង់គោរពបើកាលណាគេអនុគ្រោះចង់គោរព បើគេមិនចង់គោរពគឺគេមិនគោរពនោះហើយ ។






ចំពោះស្រុកដែលមាននីតិរដ្ឋ មានច្បាប់ត្រឹមត្រូវវិញ បើកាលណា រដ្ឋាភិបាលចេញច្បាប់(License)អនុញ្ញាតអោយក្រុមហ៊ុនមួយ អាចប្រើប្រាស់Logoរបស់គេជាផ្លូវការណ៏ហើយ មានន័យថាLogoរបស់គេត្រូវបានការពារផ្ទាល់ដោយច្បាប់ ហើយបើរដ្ឋាភិបាលហ៊ានបង្ខំបញ្ជាអោយគេប្តូរLogoតាមចិត្តរបស់រដ្ឋាភិបាលនោះ គឺច្បាប់និងការពារក្រុមហ៊ុនជាមិនខាន ហើយបើមានការប្តឹងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនចំពោះរឿងប្តូរLogoនេះ តុលាការនិងកាត់ក្តីអោយខាងក្រុមហ៊ុនឈ្នះមិនខាន ហើយខាងរដ្ឋាភិបាលត្រូវចេញលុយសង់ការខូចខាតដល់ក្រុមហ៊ុនទៀតផង ព្រោះរដ្ឋាភិបាលបានរំលោភច្បាប់រដ្ឋ ។

ចូលក្នុងវេបសាយដើម្បីមើលរូបភាព និងវីដេអូព័ត៌មានលំអិត ។



វីដេអូសម្លេងជាក់ស្តែង

Previous
Next Post »