លួចថតសម្លេងគឺថោក!!ប៉ុន្តែសន្ទនាបញ្ជាក់ថាសុខាគឺជាមនុស្សរបស់សែនទៅហើយ



រឿងដូរៗៗអ្នកណាក៏ចង់ដូរដែរបងប្អូន គ្មានអ្នកណាទ្រាំរស់ក្នុងរបបតិរច្ឆាននេះបានទេ រឿងលួចថតសម្លេងគេយើងទទួលស្គាល់ថាជារឿងថោកទាបណាស់ ហើយរឿងថោកទាបបែបនេះវាបានកើតឡើងក្នុងរបបដឹកនាំតិរច្ឆាននេះទៅហើយ ប៉ុន្តែយើងត្រូវទទួលស្គាល់ថាសម្លេងបែកធ្លាយរវាង កឹម សុខា ប្រធានគណបក្សប្រឆាំងធំបំផុតនៅកម្ពុជា(បក្សសង្គ្រោះជាតិ) និង ហ៊ុន សែន វាជាសម្លេងពិតមិនមែនជាការសំដែងទេ ដែលវាបញ្ជាក់យ៉ាងច្បាស់ថា កឹម សុខា ជាមនុស្សរបស់ ហ៊ុន សែន បាត់ទៅហើយ ។ ព្រោះតែផលប្រយោជន៏ផ្ទាល់ខ្លួន កឹម សុខា សុខចិត្តនិយាយសម្ងាត់ជាមួយ ហ៊ុន​ សែន ធ្វើជាមនុស្សរបស់ ហ៊ុន សែន ធ្វើការងារអោយ ហ៊ុន សែន ក្បត់ឆន្ទះរាស្ត្រទូទាំងប្រទេសដែលខំបោះឆ្នោតអោយបាន៥៥កៅអី តើ កឹម សុខា និងបក្សសង្គ្រោះជាតិនៅសល់អ្វីទៀត ?? តើមានពលរដ្ឋណាទុកចិត្ត កឹម សុខា និងបក្សសង្គ្រោះជាតិបន្តទៀត បើវាលក់ក្បាលធ្វើជាមនុស្សរបស់ ហ៊ុន សែន ហើយនោះ ?? តើយើងមានទំនុកចិត្តណាទៅលើបក្សសង្គ្រោះជាតិបន្តទៀតទៅ បើមេបក្សប្រឆាំងធំនេះក្លាយជាមនុស្សរបស់ ហ៊ុន សែន ហើយនោះ ?? តើយើងប្រឹងប្តូររបបតិរច្ឆាននេះចេញ រួចយក អាយ៉ងរបស់ ហ៊ុន​ សែន រឺមនុស្សរបស់ ហ៊ុន សែន មកជាក់ក្បាលរបស់យើងវិញម្តងមែនទេ ?? បងប្អូនពិនិត្យមើលចុះ ចរិតវាខូចថោកទាប ពុករលួយមិនខុសពីពួកកាន់អំណាចទេ តើយើងទុកចិត្តវាម្តេចបាន ??









កឹម សុខា និងបក្សសង្គ្រោះជាតិគ្មានសង្ឃឹមអោយពួកយើង អាចប្តូរចេញពីរបបតិរច្ឆាននេះបានទេ អញ្ជឹងពួកយើងត្រូវស្ដាប់គិតពិចារណា រកមើលគណបក្សថ្មីដែលល្អជាងនេះ ដើម្បីប្តូររបបតិរច្ឆាននេះចេញ យកអំណាចមកអោយពលរដ្ឋយើង ។ គណបក្សមានច្រើនណាស់ យើងឈប់គាំទ្រសង្គ្រោះជាតិដែលជាមនុស្សរបស់ ហ៊ុន សែន អាយ៉ងរបស់ ហ៊ុន សែន នោះទៅ ហើយងាកមកសិក្សារស្វែងយល់បក្សថ្មីៗដែលល្អនៅលើទំលាន្តនយោបាយស្រុកខ្មែរ គណបក្សទាំងនោះមានដូចជា ៖
១/ គណបក្សហ្វ៊ុនស៊ិនប៉ិច
២/ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣/ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៤/ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៥/ គណបក្សខ្មែររួបរួមជាតិ
៦/ គណបក្សសញ្ជាតិកម្ពុជា
៧/​ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៨/ គណបក្សយុវជនកម្ពុជា
៩/ គណបក្សអំណាចខ្មែរ
១០ / គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
ចូលអានព័ត៌មានលំអិត ស្ដាប់មើលវីដេអូសម្លេងរូបភាពវិភាគក្នុងវេបសាយ ៖ 





សម្លេងបែកធ្លាយកឹមសុខានិយាយសម្ងាត់ជាមួយហ៊ុនសែន



បែកធ្លាយការតបសារគ្នាតាម Whatapps រវាងមនុស្សជំនិតហ៊ុនសែននិងម៉ៅមន្នីវណ្ណហើយនិងកឹមសុខា


ម៉ៅមន្នីវណ្ណនិងមនុស្សជំនិតរបស់ហ៊ុនសែន


ម៉ៅមន្នីវណ្ណនិងកឹមសុខា


សម្លេងខឹមវាសនានិយាយទាយមុនថាកឹមសុខាលក់ក្បាលអោយហ៊ុនសែនតាំងពីមិនទាន់បែកធ្លាយម្លេះ




Previous
Next Post »