ពលរដ្ឋជំពាក់គ្រឹះស្ថានច្រើនខ្លាចច្រលំរបស់រដ្ឋរួចខឹងបាត់សន្លឹកឆ្នោតទើបថាគ្រឹះ


តើដឹងមូលហេតុពិតប្រាកដ ដែលធ្វើអោយរដ្ឋាភិបាលភ័យស្លន់ស្លោររហូតដល់បញ្ជាអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនប្តូរLogo និងប្រកាសថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋ នោះទេ ??





តាមរយះមន្ត្រីមួយចំនួនរបស់រដ្ឋាភិបាលនិយាយ ហើយយើងយកពាក្យរបស់ពួកគេមក វិភាគគិតពិចារណា យើងរកឃើញថា ព្រោះតែរដ្ឋាភិបាលនេះខ្លាចបាត់សន្លឹកឆ្នោតពេលបោះឆ្នោតខាងមុខនេះ ដោយសារពលរដ្ឋអាចយល់ច្រលំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះជារបស់រដ្ឋ ពួកគេជំពាក់លុយរដ្ឋច្រើន ទើបពួកគេខឹងរដ្ឋឈប់បោះឆ្នោតអោយរដ្ឋ(បក្សប្រជាជន) ។ ទោះជាមន្ត្រីខាងបក្សកាន់អំណាច មិនបាននិយាយអោយចំថាខ្លាចពលរដ្ឋច្រលំបាត់សន្លឹកឆ្នោតក៏ដោយ ក៏តាមរយះពាក្យដែលពួកគេនិយាយថា តាមប្រសាសន៍របស់សម្តេចតេជោ បានប្រាប់ថាកន្លងមកប្រជាពលរដ្ឋមានការយល់ច្រលំថាខ្ចីលុយធនាគារ ឬមីក្រូហរិញ្ញវត្ថុ គឺខ្ចីពីរដ្ឋ ដូច្នេះសម្តេចចង់ឲ្យប្រជាជនកុំឲ្យមានការយល់ច្រលំបន្តទៀត គឺមានន័យថាពួកគេខ្លាចច្រលំថាជារបស់រដ្ឋ បណ្តាលអោយពលរដ្ឋយល់ថាពួកគេជំពាក់លុយរដ្ឋច្រើន ហើយខឹងរដ្ឋស្អប់រដ្ឋដែលវាយធ្វើបាបពួកគេរឹបអូសផ្ទះសម្បែងរបស់ពួកគេ ព្រោះតែពួកគេជំពាក់លុយរដ្ឋ ។



តាមពិតទៅ ពលរដ្ឋខ្មែរក្ររហាមជំពាក់លុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើន រហូតដល់បងប្អូនខ្លះគ្មានលុយសង់គេ ត្រូវគ្រឹះស្ថានទាំងនោះប្តឹងអាជ្ញាធរ អោយរឹបអូសយកផ្ទះសម្បែងពួកគាត់ ក៏ព្រោះតែរដ្ឋាភិបាលនេះអន់គ្មានសមត្ថភាពដឹកនាំប្រទេស ធ្វើអោយប្រទេសជាតិរីកចំរើនបាន ទើបពួកយើងទាំងអស់គ្នាជាពលរដ្ឋរស់នៅក្នុងប្រទេសនេះ ពិបាកក្នុងការរកស៊ីជំនួញជួញដូរ ពិបាករកការងារ ដែលធ្វើអោយពលរដ្ឋខ្លះត្រូវចំនាក់ស្រុកទៅធ្វើកញ្ជះគេនៅក្រៅប្រទេស  ព្រោះនៅស្រុកខ្មែរគ្មានការងារធ្វើ ហើយបើទោះជាមានការងារធ្វើក៏ទទួលបានប្រាក់ខែតិចតួចចាយមិនគ្រប់ ដោយសាររបស់របរប្រើប្រាស់ផ្សេងៗក្នុងប្រទេសយើងមានតម្លៃថ្លៃ វាអត់សមាមាត្រទៅនិងចំនូលដែលពលរដ្ឋរកបានប្រចាំខែនោះទេ ។



រដ្ឋាភិបាលនេះ មិនខ្វល់យកចិត្តទុកដាក់រឿងអភិវឌ្ឍន៏ជាតិអោយរីកចំរើននោះទេ គឺខ្វល់តែរឿងផលប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗប៉ុណ្ណោះ ហើយបើរឿងសន្លឹកឆ្នោតវិញខ្លាចបាត់ណាស់ មួយថ្ងៃៗដេកគិតរកតែវិធីអោយបានសន្លឹកឆ្នោត ខ្លាចបាត់សន្លឹកឆ្នោត តែចំពោះរឿងអភិវឌ្ឍន៏ប្រទេសវិញសឹងតែមិនបាច់និយាយ អភិវឌ្ឍន៏ឡើងប្រជាពលរដ្ឋក្ររហាមគ្រប់គ្នា រត់ចេញពីប្រទេសទៅធ្វើកញ្ជះគេនៅក្រៅប្រទេសបែកបងបែកប្អូនអស់ហើយ កើតចោរលួចចោរប្លន់គ្រឿងញៀនអសន្តិសុខពេញប្រទេសទៀត ។
ដើម្បីមើលរូបភាព​ អានស្តាប់ព័ត៌មានវីដេអូលំអិតជាងនេះអាចចូលក្នុងវេបសាយខាងក្រោម ៖

ស្ដាប់វីដេអូសម្លេងទាក់ទងវិភាគលំអិត


ព័ត៌មានទាក់ទង
Previous
Next Post »