បរទេសចេះខ្មែរឈឺចាប់ដេកមិនលក់និងខ្មែរឥលូវរាំបែកស្លុយភ្លេចអស់រាំវង់ថ្លៃថ្នូរ



ហេតុអ្វីអ៊ែនជូលីណាជូលីនិងអ្នកបង្កើតពេទ្យគុន្ធាបុប្ផាដែលជាជនបរទេសសោះប្រឹងលះបង់គ្រប់បែបយ៉ាងដើម្បីជួយខ្មែរ ?? គឺព្រោះតែជនបរទេសដែលចង់ជួយខ្មែរទាំងនោះ ពាល់ត្រូវភាពល្អត្រឹមត្រូវថ្លៃថ្នូរស្មោះត្រង់នៃជនជាតិខ្មែរមួយនេះ ដែលមានតាំងពីយូរលង់ណាស់មកហើយ ។ ខ្មែរធ្លាប់ជាពូជសាសន៏មួយ ដែលមានពូជអំបូរត្រឹមត្រូវ មានការបង្កើតថ្មីសំរាប់ជាតិសាសន៏របស់ខ្លួនដាច់ដោយឡែកពីគេ ហើយការបង្កើតនោះទៀតសោត មានទៅដោយសិល្បះរចនាល្អវិចិត្រទៀតផង ដោយសារការចេះបង្កើតថ្មី ប្រកបដោយគុណភាពល្អពិសេសដាច់ដោយឡែកតែឯងនេះហើយ ទើបធ្វើអោយប្រទេសជិតខាងយើងចង់បាន រហូតដល់មានការលួចចម្លងយករបស់យើងជាហូរហែរទៀតផង ។ បើនិយាយដោយឡែកចំពោះក្បាច់រាំវិញ ខ្មែរធ្លាប់ជាប្រទេសដែលបង្កើតក្បាច់រាំដោយខ្លួនឯង ហើយក្បាច់រាំទាំងនោះរកផ្ទឹមគ្មានទេ ដោយក្បាច់រាំនីមួយៗល្អវិសេសដាច់គេមានតែឯង ហើយបង្កប់អត្ថន័យផ្សេងៗទៅតាមក្បាច់ចង្វាក់រាំទៀតផង ពួកបរទេសភាគច្រើនចូលចិត្តក្បាច់រាំខ្មែរណាស់ ព្រោះជាក្បាច់រាំដែលមិនរញ៉េរញ៉ៃ មានលំដាប់លំដោយត្រឹមត្រូវ មានភាពថ្លៃថ្នូរ និយាយជារួមក្បាច់រាំខ្មែរដូចជា ៖ រាំវង់ សារ៉ាវ៉ាន់ ឡាំឡាវ .............. គឺជាក្បាច់រាំដែលគួរអោយចង់រាំ ហើយពេលរាំវាធ្វើអោយយើងមានអារម្មណ៏ថាថ្លៃថ្នូរ ព្រោះការធ្វើកាយវិការនីមួយៗមានលក្ខណះថ្លៃថ្នូរ គួរអោយស្រលាញ់ផ្ទុកនូវមនោសញ្ជេតនាពេញបេះដូងបន្ទាប់ពីយើងរាំចប់ ។ 








ផ្ទុយមកវិញ បច្ចុប្បន្ននេះដោយសារខ្មែរធ្លាក់ចូលក្នុងសង្គ្រាមច្រើនលើក ធ្វើអោយវប្បធម៌ល្អផូផងធ្លាក់ចុះ ពលរដ្ឋខ្មែរមួយចំនួនតូចជាពិសេសក្មេងៗសម័យឥឡូវ លែងស្គាល់រស់ជាតិតម្លៃនៃអត្តសញ្ញាណជាតិខ្លួនអស់ ធ្វើខ្លួនគ្មានតម្លៃរាំក្បាច់បែកស្លុយគ្មានតម្លៃខ្លួនតម្លៃជាតិ ដោយក្បាច់រាំបែកស្លុយទាំងនោះវាបញ្ជាក់ថា អ្នករាំគ្មានតម្លៃព្រោះត្រូវធ្វើកាយវិការបែបឆ្កួតៗ ហើយព្រោះតែយុវវ័យសម័យឥលូវរស់នៅវ៉ល់ៗជាមួយនិងរឿងគ្មានតម្លៃខ្លួនបែបនេះហើយ ទើបពួកគេរស់ដោយគ្មានភាពថ្លៃថ្នូរ រស់ដូចសត្វធាត់ អ្នកខ្លះលួចសាហាយជាមួយប្រពន្ធមិត្តភក្តិ អ្នកខ្លះរំលោភកូនឯង អ្នកខ្លះរំលោភបងប្អូនឯង អ្នកខ្លះចាប់រំលោភកុមារ អ្នកខ្លះរកស៊ីបោកប្រាស់គេជាដើម..............ល...............។ ជាក់ស្តែងថ្មីៗនេះ បទចម្រៀងដែលគេតែងនិពន្ធសំរាប់ទទួលស្វាគមន៏ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយកំពុងល្បីសំរាប់ពួកបែកស្លុយនោះគឺបទ រាំអញ្ជែកៗៗ វាពិតជារឿងគួរអោយហួសចិត្តនិងអស់សំណើចណាស់ ដែលអ្នកច្រៀងបទចម្រៀងនេះ អាយុច្រើនអាចក្លាយជាម្តាយឳពុកពួកបែកស្លុយអស់នោះទៅហើយ ប៉ុន្តែបែរជាមកច្រៀងចម្រៀងលោតហក់បែបបែកស្លុយដើម្បីយកចិត្តពួកបែកស្លុយអស់នោះព្រោះតែលុយទៅវិញ ចំនែកបទចម្រៀងបែប រាំវង់ សារ៉ាវ៉ាន់ ឡាំឡាវ...........ដែលជាចង្វាក់រាំមានសេចក្តីថ្លៃថ្នូរ មានតម្លៃខ្លួនគួរអោយស្រលាញ់ ដែលបរទេសអោយតម្លៃបែរជាត្រូវគេយកកប់ទុកពីក្រោយ បទចម្រៀងបែកស្លុយអស់នោះទៅវិញ ។ ជារួមបទចម្រៀងបែកស្លុយ ជាបទដែលរាំគ្មានតម្លៃខ្លួន បញ្ជាក់ថាខ្លួនជាមនុស្សគ្មានតម្លៃ មនុស្សហាច់ហិចអាស ចំនែកបទចង្វាក់ខ្មែរ រាំវង់ សារ៉ាវ៉ាន់ រាំក្បាច់..............ជាចង្វាក់ខ្មែរដែលមានសេចក្តីថ្លៃថ្នូរ ពេលរាំចប់ផ្ទុកនូវអនុស្សាវរីយមនោសញ្ជេតនាពេញបេះដូងចង់ចាំមិនភ្លេចរឿងអូននិងបង ។ ដើម្បីមើលវីដេអូរូបភាពព័ត៌មានលំអិតអាចចូលក្នុងវេបសាយ ៖









វីដេអូសម្លេងមតិជនបរទេស

វីដេអូសម្លេងរាំបែកស្លុយ

វីដេអូរាំវង់



Previous
Next Post »