បូកគោសុទ្ធតែយួនហើយស្ងាត់ៗធ្វើផ្លូវទឹកចាក់ពីកោះត្រល់មកទៀតខ្មែរគិតតែរាំអញ្ជែកៗ


វៀតណាមជាប់លេខ១លើពិភពលោកខាងនាំស្រូវចេញ គឺព្រោះតែទឹកដីកម្ពុជាក្រោមដែរវាប្លន់យកពីយើងទៅនោះ ជាប្រភេទដីសណ្តដីល្បាប់មានជីជាតិខ្លាំងណាស់អំណោយផលដល់កសិកម្ម ជារួមគឺដីកម្ពុជាក្រោមនេះហើយដែលធ្វើអោយវៀតណាមនាំចេញស្រូវជាប់លេខ១លើពិភពលោក និងចិញ្ចឹមពលរដ្ឋវៀតណាមជាង១០០លាននាក់ទូទាំងប្រទេសនោះ ។ បន្ទាប់មកទៀត រឿងដែលយើងទទួលអារម្មណ៏ថាវៀតណាមប្រមាថមើលងាយខ្មែរយើងខ្លាំងបំផុតនោះ គឺវាប្លន់ដីកម្ពុជាក្រោមរបស់យើងរួចហើយ វានៅបន្តប្លន់យកកោះត្រល់ដែលជាកោះធំបំផុតរបស់យើងទៀត វាពិតជារឿងឈឺចាប់ខ្លោចផ្សាណាស់ កោះត្រល់របស់យើងនេះ តាំងពីដើមមកមិនដែលបាត់បង់ទៅណាទេ ទោះជាសម័យលន់នល់ រឺសម័យខ្មែរក្រហម ក៏កោះនេះនៅតែជារបស់យើងដែរ ទើបតែសម័យរដ្ឋាភិបាលនេះទេ និយាយអោយចំគឺថ្មីៗនេះទេដែលកោះត្រល់របស់យើងត្រូវបាត់បង់ធ្លាក់ក្រោមការកាន់កាប់គ្រប់គ្រង់ដោយទ័ពវៀតណាមផ្លូវការនោះ ហើយមានការទទួលស្គាល់ពីរដ្ឋាភិបាលរបស់យើងសព្វថ្ងៃទៀត បងប្អូនសាកគិតមើលតើរដ្ឋាភិបាលនេះជារដ្ឋាភិបាលរបស់ពួកយើងទេ ?? វាមិនមែនជារដ្ឋាភិបាលរបស់យើងទេ បើវាជារដ្ឋាភិបាលរបស់យើងមែន វាពិតជាតវ៉ាប្រឆាំងយកកោះត្រល់របស់យើងនោះមកវិញមិនខាន ព្រោះបើគិតតាមច្បាប់អន្តរជាតិដែនទឹក កោះនោះក៏វានៅតែជារបស់យើង ដោយវាមានចម្ងាយតែជាង១២គីឡូម៉ែតពីប្រទេសយើងប៉ុណ្ណោះ ផ្ទុយមកវិញវាមានចម្ងាយដល់ជាង២០គីឡូម៉ែតពីវៀតណាម  មិនតែប៉ុណ្ណោះក៏មិនមានឯកសារផ្លូវច្បាប់ណាមួយបញ្ជាក់ថាកោះនោះជារបស់វៀតណាមដែរ អញ្ជឹងច្បាស់ណាស់ការកាន់កាប់របស់វៀតណាមលើកោះនោះ គឺជាការកាន់កាប់ដោយខុសច្បាប់ ចុះហេតុអ្វីក៏រដ្ឋាភិបាលនេះមិនចេញមុខតវ៉ាអោយយើង ហើយនៅនិយាយគាំទ្រថាកោះនោះជារបស់វៀតណាមទៀត ទាំងដែលយើងមានលទ្ធភាពតវ៉ាយកវាមកវិញ១០០ភាគរយនោះ ?? គឺព្រោះតែវាមិនមែនជារដ្ឋាភិបាលរបស់យើងនោះឡើយ ។






ពាណិជ្ជកម្ម

(20800mAh = 18$)Power Bank(ឧបករណ៏ផ្ទុកថាមពលថ្មទូរស័ព្ទ) បច្ចេកវិទ្យាខ្មែរ ផលិតផលខ្មែរ តម្លៃសមរម្យ ដោយសង្ឃឹមថាបងប្អូនពលរដ្ឋខ្មែរមានលទ្ធភាពប្រើប្រាស់វាបានគ្រប់គ្នា ជាមួយនិងគុណភាពខ្ពស់ស្តង់ដាអន្តរជាតិ ផ្ទុកថ្មបានធំរហូតដល់ 20800mAh សាកសមនិងបងប្អូនដែលចុះទៅតំបន់រឺទីកន្លែងគ្មានភ្លើងអគ្គីសនីគ្រប់គ្រាន់ ព្រោះថាមពលថ្ម 20800mAh នេះ អាចអោយបងប្អូនសាកថ្មទូរស័ព្ទបានចន្លោះពី5ទៅ6ដង ។ ជិតដល់ឳកាសចូលឆ្នាំខ្មែរយើងហើយ ទិញម្នាក់មួយទុកប្រើពេលយើងធ្វើដំណើរទៅកំសាន្តជួបជុំបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត រឺទិញផ្ញើរពុកម៉ែបងប្អូននៅស្រុកកំណើតអោយពួកគាត់បានប្រើ ក៏ងាយស្រួលសំរាប់ពួកគាត់ប្រើប្រាស់ដែរ ។
លក្ខណះពិសេសរបស់ Power Bank បច្ចេកវិទ្យាខ្មែរ ផលិតផលខ្មែរ ៖
1/ តម្លៃ 1 គ្រាប់ 18$ (លក់ក្នុងតម្លៃនេះសង្ឃឹមថាបងប្អូនពលរដ្ឋខ្មែរមានលទ្ធភាពប្រើប្រាស់របស់ខ្មែរបានទាំងអស់គ្នា តម្លៃនេះអាចឡើងនៅពេលខាងមុខ ព្រោះតម្លៃ 18$ នេះ គឺជាតម្លៃមិនចំនេញសំរាប់ក្រុមហ៊ុនឡើយ គ្រាន់តែចង់អោយបងប្អូនបានប្រើប្រាស់ និងស្គាល់គុណភាពផលិតផលខ្មែរយើងប៉ុណ្ណោះ ដោយសង្ឃឹមថាបងប្អូនអាចប្រើប្រាស់វាបានគ្រប់ៗគ្នា)
2/ ទិញចាប់ពី 1 គ្រាប់ ក៏ពួកយើងដឹកជញ្ជូន Free អោយដល់ទីកន្លែងផងដែរ (សំរាប់ក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះ)
3/ រន្ធសាកបញ្ចូលថ្មចំនួន 2 និងបញ្ចេញចំនួន 2 (អាចសាកថ្មចូល Power Bank ដោយប្រើប្រាស់ឆ្នាំសាកចំនួន 2 ក្នុងពេលតែមួយ ដោយពួកយើងក៏មានថែមភ្ជាប់ជាមួយខ្សែរឆ្នាំសាក 2 រួចជាស្រាចផងដែរ)
4/ មានអេក្រង់បង្ហាញភាគរយថាមពលថ្ម
5/ មានពិល LED ចំនួន ២គ្រាប់ ដែលមានពន្លឺច្បាស់ល្អ (ពិល ២គ្រាប់ភ្លឺច្បាស់ល្អ ងាយស្រួលដល់បងប្អូននៅតាមទីជនបទប្រើប្រាស់)
6/ មានសុវត្តិភាពខ្ពស់ក្នុងការប្រើប្រាស់ ព្រោះបានប្រើប្រាស់ប្រព័ន្ធគុណភាពខ្ពស់ត្រឹមត្រូវ
7/ ធានាជូនក្នុងការប្រើប្រាស់រយះពេល 1 ឆ្នាំ
8/ គ្មានការតថ្លៃចំពោះតម្លៃទំនិញនេះឡើយ
9/ បច្ចេកវិទ្យាខ្មែរ ផលិតផលខ្មែរ ស្នាដៃកូនខ្មែរ
ដើម្បីទំនាក់ទំនងទិញ រឺសាកសួរព័ត៌មានលំអិតផ្សេងៗ បងប្អូនអាចទំនាក់ទំនង តាមលេខទូរស័ព្ទ ៖ 095 333 402 រឺអាចទាក់ទងសួរតាមរយះ Page Kcamldp.com ក៏បាន ។ បើបងប្អូនគ្មានលុយដើម្បីខល បងប្អូនអាច Comment លេខទូរស័ព្ទមកកាន់ក្រុមការងារយើង នោះក្រុមការងារយើងនិងទាក់ទងទៅបងវិញអោយបានឆាប់រហ័សបំផុត ។ សូមអរគុណ ។
ចូលមើលរូបភាពព័ត៌មានលំអិតក្នុងវេបសាយខាងក្រោម ៖
ចូលមើលព័ត៌មាននិងរូបភាព Power Bank លំអិតក្នុងវេបសាយខាងក្រោម ៖ http://www.kcamldp.com/2017/03/powerbank20800mah.html  

យកកោះត្រល់របស់យើងបានហើយ វៀតណាមនៅតែមិនអស់ចិត្ត ព្រោះវាចង់លុបបំបាត់ដានកុំអោយយើងយកច្បាប់អន្តរជាតិដែនទឹកមកនិយាយ ដោយអាងថាកោះនៅជិតដីរបស់យើងជាងនោះ គឺវាកំពុងតែមានគំនិតអាក្រក់លេបយកដីនៅជិតៗកោះនោះបន្តទៀត  ហើយតំបន់ដែលនៅជិតកោះត្រល់ជាងគេ គឺភ្នំបូកគោនេះហើយ បើតាមព័ត៌មានជាក់ស្តែងដែលយើងដឹង គឺជនជាតិវៀតណាមកំពុងមានវត្តមានលើភ្នំបូកគោច្រើនជាងជនជាតិខ្មែរទៀត ហើយរាល់បងប្អូនខ្មែរដែលទៅលែងនៅទីនោះតែងនិយាយថា លើភ្នំបូកគោសុទ្ធតែយួនបើមិនជឿទៅមើលខ្លួនឯងទៅ តួយ៉ាងដូចជាពេលថ្មីៗនេះ ជនជាតិវៀតណាមវាចាត់ទុកភ្នំបូកគោដូចជាដីរបស់វាទៅហើយ វាឈ្លើយណាស់ ហ៊ានសាងសង់រូបសំណាក់ទេវតារបស់ពួកវាលើភ្នំបូកគោដោយគ្មានការអនុញ្ញាតទៀត ហើយអាជ្ញាធរនៅតំបន់នោះគ្មានអើពើរអ្វីទាំងអស់ ក្រោយមកដោយសារឃើញពលរដ្ឋនៅតំបន់នោះខឹងសម្បានិងទង្វើរំលោភបំពានរបស់វៀតណាមនេះ ទើបអាជ្ញាធរនៅតំបន់ភ្នំបូកគោ ធ្វើជាចុះវាយរូបសំណាក់នោះចេញ ​ប៉ុន្តែទោះយ៉ាងណាក៏ដោយ ជនជាតិវៀតណាមនៅតែគិតថាដីភ្នំបូកគោនោះ ជាដីរបស់ពួកវាដដែល ព្រោះពួកវាកំពុងតែសម្រុកមកភ្នំពូកគោច្រើនណាស់ មានទាំងមកក្នុងរូបភាពជាទេសចរណ៏ និងមកក្នុងរូបភាពធ្វើគ្រូវេទមន្តជាដើម --






បើតាមប្រភពព័ត៌មានមួយដែលយើងទទួលបាននៅពេលនេះ គឺស្ងាត់ៗវៀតណាមកំពុងតែធ្វើផ្លូវទឹក ចាក់ពីកោះត្រល់របស់យើងបុកឆ្ពោះមកកាន់ភ្នំបូកគោរបស់យើងហើយ យើងមិនដឹងថាវាមានគោលបំណង់អ្វីនោះទេ ប៉ុន្តែយើងអាចដឹងថាវៀតណាមមិនដែលសូម្បីតែម្ដង មានបំណង់ល្អលើយើងនោះ វាពិតជាមានបំណង់អាក្រក់អ្វីទៀតហើយ ។ ចំនែកពលរដ្ឋខ្មែរយើងវិញគ្មានខ្វល់អ្វីទាំងអស់ គិតតែរឿងរាំនិងច្រៀង ហើយឥលូវនេះកាន់តែហួសហេតុបំផុត សូម្បីតែ បទ ពង្សាវតាខ្មែរ ក៏កូនខ្មែរឥលូវរាំកើតដែរ ហើយពេលយួនវាឃើញខ្មែរទៅជាអញ្ជឹង វាពិតជាសប្បាយចិត្តណាស់ ព្រោះបំណង់របស់វាជិតបានសម្រេចហើយ មនោគមន៏វិជ្ជាដែលវាចង់ធ្វើអោយខ្មែរលែងខ្វល់ពីអ្វី គិតតែសប្បាយ កំពុងតែជ្រៀបពេញប្រទេសខ្មែរ ជាពិសេសជ្រៀបពេញខួរក្បាលក្មេងៗជំនាន់ក្រោយ អោយពួកគេលែងស្គាល់មុខមិត្ត មុខសត្រូវ ហើយពេលខ្លះយើងបន្ទោសក្មេងៗក៏មិនកើតទៀត ព្រោះសូម្បីតែប្រព័ន្ធអប់រំរបស់យើង ក៏មានបំណង់ចង់ជួយអោយកូនខ្មែរមិនដឹងប្រវត្តិសាស្ត្រពិតដែរ   គឺបង្រៀនអោយកូនខ្មែរដឹងតែវៀតណាមមានគុណៗ ទាំងដែលធាត់ពិតវៀតណាមជាសត្រូវស៊ូពូជរបស់យើងយ៉ាងពិតប្រាកដ ហើយដែលវាមិនដែលបោះបង់គំនិតអាក្រក់លេបយកទឹកដីយើងម្ដងណាឡើយ ។ ដើម្បីដឹងព័ត៌មានលំអិត អាចចូលក្នុងវេបសាយដើម្បីមើលរូបភាពនិងវីដេអូសម្លេង ៖












វីដេអូបង្ហាញភាពបែកស្លុយនៃយុវជនខ្មែរ


វីដេអូបង្ហាញពីជនជាតិវៀតណាមធ្វើគ្រូសិល្ប៍លើភ្នំបូកគេអោយវៀតណាមគ្នាវា



វីដេអូនិយាយបកស្រាយវិភាគព័ត៌មាននេះទាំងស្រុង


Previous
Next Post »