ឃាត់ករបាញ់កែមឡីនិងជួបសម្លាប់ច្បាស់ណាស់ពាក់ស្បែកជើងខុសគ្នាហេតុអ្វី?







នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ នាគ្រាដែលសាលាដំបូង រាជធានីភ្នំពេញ បាននាំខ្លួន លោក ជួប សម្លាប់ ឃាតកបាញ់សម្លាប់ លោក កែម ឡី មកបើកសវនាការកាត់ទោសនោះ មានការចាក់បញ្ចាំងវីដេអូនៃសកម្មភាពបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច បូកគោ និងសកម្មភាពរត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចចាប់បានវិញ។









បន្ទាប់ពីវីដេអូនោះត្រូវបានចែកចាយបន្តជាច្រើនតាមបណ្តាញសង្គម យើងសង្កេតឃើញថា មានគំនិតធំៗមួយចំនួនកើតឡើង ហើយក្នុងចំនោមគំនិតធំៗទាំងនោះ មានគំនិតមួយដែលត្រូវបានបងប្អូនប្រើប្រាស់បណ្តាញសង្គមShareចែករំលែកតៗគ្នាច្រើន និងយល់ស្របថាគំនិតការយល់ឃើញនេះត្រឹមត្រូវ ដោយសំអាងលើភស្តុតាងជាស្តែង ។​ គំនិតនោះគឺ ៖ បងប្អូនជាច្រើនឆ្ងល់និងចង់ចោទសួរថា ហេតុអ្វីក៏មនុស្សដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងមនុស្សឈ្មោះ ជួប សម្លាប់ ដែលសមត្ថកិច្ចចាប់ខ្លួនបាននូវពេលភ្លាមៗនោះមានទាំងរូបថតផង បែរជាពាក់ស្បែកជើងខុសគ្នាស្រលះអញ្ជឹងទៅវិញ ?? បើពួកគេទាំង២នាក់ជាមនុស្សតែម្នាក់ ហេតុអ្វីក៏ពាក់ស្បែកជើងខុសគ្នា ??








ចម្លើយចំពោះសំនួរខាងលើនេះ ពួកយើងដែលជាពលរដ្ឋមានចម្ងល់ នៅតែមិនទាន់បានទទួលចម្លើយដដែល ព្រោះមិនទាន់មានស្ថាប័នពាក់ព័ន្ធណាមួយ ចេញបំភ្លឺចំពោះបញ្ហានេះនោះទេ ។
ចុងក្រោយ Kcamldp ចង់និយាយគំនិតរបស់ខ្លួនបន្តិច !!! ហេតុអ្វីក៏ស្បែកជើងខុសគ្នារបស់ជនសង្ស័យនេះ មិនត្រូវបានសមត្ថកិច្ចពាក់ព័ន្ធនិងតុលាការសង្ស័យ ?? ផ្ទុយមកវិញបែរជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម និងមិនមែនជាមន្ត្រីរាជការដែលមានជំនាញនេះផង ជាអ្នករកចំនុចសង្ស័យនេះឃើញទៅវិញ ?? តើសមត្ថកិច្ចនិងតុលាការដែលស៊ីប្រាក់ខែពលរដ្ឋរាល់ខែ ធ្វើការងារយ៉ាងម៉េចន្នឹង ?? រឺក៏ធ្វើការងារមិនមានប្រសិទ្ធិភាពស្មើរនិងពលរដ្ឋធម្មតាផងមែនទេ ??







សំនួរខាងលើដែល Kcamldp សួរនេះគ្រាន់តែជាចម្ងល់ផ្ទាល់របស់ Kcamldp ប៉ុណ្ណោះ ខុសត្រូវយ៉ាងណាអនុគ្រោះផង ព្រោះវាគ្រាន់តែជាចម្ងល់សំនួរ ។ បងប្អូនអាចចូលមើលរូបភាពព័ត៌មាន វីដេអូលំអិតក្នុងវេបសាយ ៖

វីដេអូសម្លេងជាក់ស្តែង




Previous
Next Post »