loading...

អាងខ្នងPMខេត្តកំពតដើរចង្អុលមុខវ៉ៃខ្នោះ១៣នាក់!!មេបក្សជួងប្រកាសបាតុកម្មភ្លាម


វេលាល្ងាច ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧ នេះ ស្ត្រីម្នាក់ដែលអាងខ្នងជាប៉េអឹមខេត្តកំពត ហើយនិងស្គាល់អ្នកធ្វើការងារនៅខុទ្ទការល័យសាលាខេត្តកំពត បានប្រើប្រាស់កម្លាំងប៉េអឹមខេត្តកំពតចំនួន៥ឡាន ចុះចាប់ពលរដ្ឋនៅឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត ។ គូសបញ្ជាក់ថា ការចាប់ពលរដ្ឋជាច្រើននាក់វ៉ៃខ្នោះបញ្ជូលទៅស្នងការដ្ឋាននគរបាលខេត្តកំពតនេះ គឺជារឿងខុសច្បាប់រដ្ឋទាំងស្រុង ព្រោះពលរដ្ឋទាំងនោះមិនបានធ្វើកំហុសអ្វីឡើយ ហើយនីតិវិធីនៃការចាប់ពលរដ្ឋរបស់កម្លាំងប៉េអឹមខេត្តកំពតនេះ គ្មានច្បាប់ត្រឹមត្រូវនោះទេ គឺចុះចាប់ដោយគ្មានហេតុផល ទោះជាពលរដ្ឋបញ្ជាក់ប្រាប់ពីហេតុផលយ៉ាងណាក៏ប៉េអឹមទាំងនោះមិនព្រមស្ដាប់ ហើយចាប់ពលរដ្ឋវ៉ៃខ្នោះ ដូចពលរដ្ឋទាំងនោះជាចោរប្លន់ និងចាប់ញាត់ពលរដ្ឋទាំងនោះដាក់ឡានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពតទាំងអស់ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺ ប៉េអឹមដែលជាមន្ត្រីបំរើពលរដ្ឋ បើជាស្តាប់តាមបញ្ជារបស់ស្ត្រីធម្មតាម្នាក់ ដោយស្ត្រីនោះដើរចង្អុលអ្នកដែលត្រូវចាប់ដល់ក្នុងផ្ទះ តាមផ្ទះនីមួយៗ ហើយកម្លាំងប៉េអឹមខេត្តក៏ចាប់មនុស្សដែលស្រ្តីនោះចង្អុលមុខ វ៉ៃខ្នោះញាត់បញ្ចូលឡានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពតបាត់ទៅ ។ ដោយសារនេះជារឿងខុសច្បាប់អយុត្តិធ​ម៌ពេក ហើយក្នុងចំនោមពលរដ្ឋជាច្រើនដែលត្រូវចាប់ខ្លួននោះ ក៏មានអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅក្នុងនោះផងដែរ ទើបលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សម្រេចចិត្តប្រកាសធ្វើបាតុកម្មប្រឆាំងនិងអំពើរំលោភបំពានច្បាប់ទាំងអយុត្តិធម៌នេះ ដោយលោក ខឹម វាសនា បានអំពាវនាវអោយពលរដ្ឋទូទាំងប្រទេសចូលរួមបាតុកម្មទាំងយប់​ ទាំងថ្ងៃ នៅសាលាខេត្តកំពត ដើម្បីអោយដោះលែងមនុស្ស រួមទាំងសំភារះផ្សេងៗដែលកម្លាំងប៉េអឹមខេត្តកំពតរឹបអូសដោយខុសច្បាប់ពីពលរដ្ឋនោះ ។ ហើយចំពោះដំណឹងថ្មីៗ ដែលយើងទទួលបាននៅពេលនេះគឺ បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាច្រើននាក់ បាននិងកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពុងដើម្បីចូលរួមបាតុកម្មរកយុត្តិធម៌ទាំងយប់ ទាំងថ្ងៃ ហើយការចូលរួមនេះក៏មានបងប្អូនប្រជាពលរដ្ឋខ្លះកំពុងតែធ្វើដំណើរពីខេត្តឆ្ងាយៗដូចជា បាត់ដំបង សៀរាម បន្ទាយមានជ័យ និងខេត្តផ្សេងៗជាច្រើនទៀត ។ ចូលក្នុងវេបសាយដើម្បីមើលព័ត៌មានលំអិតដូចជា ជំហររបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រូបភាពនិងវីដេអូពាក់ព័ន្ធលំអិតផ្សេង ៖

Previous
Next Post »
loading...