loading...

មេជួងចោទអាជ្ញាធរកំពតថាចាប់១៣នាក់ព្រោះចង់ប្លន់ដី២០htបង្គ្រប់លក់ឲ្យចិន


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការចោទប្រកាន់ចំៗ ចំពោះរដ្ឋបាលខេត្តកំពត ថាជាអាជ្ញាធរនិងរដ្ឋបាលចោរប្លន់​  ដែលដើរគំរាមគំហែងជំរិតប្លន់យកដី ប្រជាពលរដ្ឋនៅឃុំតេជោរអភិវឌ្ឍន៏ស្រស់ៗ ទោះជាប្រជាពលរដ្ឋមិនបានរស់នៅខុសច្បាប់លើដីនោះក៏ដោយ ។ ហើយជាក់ស្តែងថ្មីៗនេះ ព្រោះតែរដ្ឋបាលចោរប្លន់ដីខេត្តកំពត ចង់បានដីទំហំជាង២០ហិចតា របស់ប្រជាពលរដ្ឋ៥គ្រួសារនៅតំបន់នោះ ដើម្បីយកទៅបង្គ្រប់លក់អោយឈ្មួញចិន ដែលចង់បានដីនៅតំបន់នោះ ពួកអាជ្ញាធរចោរប្លន់ បានចាប់ពលរដ្ឋ១៣នាក់ដាក់គុក ហើយមានបំណង់ចង់ប្លន់យកដីជាង២០ហិចតានៅឃុំតេជោរអភិវឌ្ឍន៏នោះតែម្ដង ព្រោះម្ចាស់ដីជាង២០ហិចតាទាំង៥គ្រួសារនោះ  ខ្លះត្រូវបានរដ្ឋបាលចោរប្លន់កំពតចាប់ដាក់គុកក្នុងចំនោមមនុស្ស១៣នាក់នោះ ហើយខ្លះទៀតកំពុងរត់គេចខ្លួនពីការតាមចាប់ធ្វើបាប់របស់រដ្ឋបាលចោរប្លន់នេះ ។ លោក ខឹម វាសនា បញ្ជាក់ប្រាប់ Kcamldp លំអិតថា ៖ ពួករដ្ឋបាលចោរប្លន់នេះ ពួកវាបានទិញដីជាង៣០ទៅ៤០ហិចតា នៅជាប់ព្រំដីជាង២០ហិចតារបស់ពលរដ្ឋទាំង៥គ្រួសារខាងលើ ហើយព្រោះចំនួនដី៣០ទៅ៤០ហិចតានេះ វាមិនគ្រប់ចំនួនដែលឈ្មួញចិនចង់បាន វានៅខ្វះជាង២០ហិចតាទៀត ហើយណាមួយពួករដ្ឋបាលចោរប្លន់កំពតនេះ បានទទួលលុយកក់មួយចំនួនពីឈ្មួញចិនរួចហើយ អញ្ជឹងពួកវាត្រូវធ្វើគ្រប់បែបយ៉ាង ដើម្បីរកដីមកភ្ជាប់គ្នាបង្គ្រប់អោយគ្រប់ចំនួន ដែលឈ្មួញចិនចង់បាន ហេតុដូចច្នោះហើយទើបដីជាង២០ហិចតា របស់ប្រជាពលរដ្ឋ៥គ្រួសារនេះ ពួករដ្ឋបាលចោរប្លន់កំពតមិនព្រមវាស់វែងចេញប្លង់អោយសោះ ចំនែកពលរដ្ឋដ៏ទៃដែលកំពុងរស់នៅតំបន់នោះដូចគ្នា គឺអាចរស់នៅបានដោយស្រួល និងបានប្លង់កម្មសិទ្ធិទៀតផង ជាពិសេស ដីដែលជាប់ព្រំគ្នាជាមួយដីជាង២០ហិចតានោះ ដូចជាដីរបស់ ឯកឧត្តម ខៀវ សុភ័ក្រ មន្ត្រីជាន់ខ្ពស់ជាដើម គឺមានព្រំជាប់គ្នាជាមួយដីជាង២០ហិចតានេះដែរ ប៉ុន្តែដីនោះគ្មានបញ្ហាអ្វីទេ ហើយអាចដាំដុះរស់នៅមានប្លង់កម្មសិទ្ធិចេញដោយអាជ្ញាធរចោរប្លន់ស្រប់ច្បាប់នេះទៀត ។ ចូលក្នុងវេបសាយដើម្បីមើលរូបភាពឯកសារផ្សេងៗ និងសម្លេងបកស្រាយផ្ទាល់របស់លោក ខឹម វាសនា ចំពោះបញ្ហាខាងលើនេះ ៖


វីដេអូសម្លេងបកស្រាយផ្ទាល់របស់លោក ខឹម វាសនា





រូបភាពរដ្ឋបាលចោរប្លន់កំពតដែលឃុបឃិតគ្នាប្លន់ដីប្រជាពលរដ្ឋនៅខេត្តកំពតជាប្រព័ន្ធតែម្ដង



ឯកសារដែលបញ្ជាក់ថាពលរដ្ឋចូលទៅរស់នៅតំបន់នោះតាំងពីឆ្នាំ២០០០





រូបភាពវីដេអូដែលបញ្ជាក់ថាដីតំបន់នោះមិនមែនជាតំបន់ព្រៃទេគ្មានព្រៃឈើទេ

















ព័ត៌មានទាក់ទង ៖

1/រដ្ឋបាលចោរប្លន់កំពតថាដីព្រៃឈើរដ្ឋចុះហេតុអ្វីដីឯកឧត្តមខៀវសុភ័ក្រជាប់នោះមិនអី

2/មេជួងថារដ្ឋបាលកំពតរួមគ្នាប្រឌិតព័ត៌មានសូមសម្តេចស៊ើបផ្ទាល់ព្រោះមានឯកសារ

3/អាងខ្នងPMខេត្តកំពតដើរចង្អុលមុខវ៉ៃខ្នោះ១៣នាក់!!មេបក្សជួងប្រកាសបាតុកម្មភ្លាម

4/មន្ត្រីកំពតស្ទាក់ឡានបាតុករមិនអោយចូលក្រុងនិងឆែកឆេចាប់តាមផ្ទះសំណាក់

5/បាតុករជាច្រើនកំពុងសម្រុកចូលខេត្តខណះដែលរដ្ឋបាលកំពតកំពុងរកល្បិចលេស
Previous
Next Post »
loading...