បាតុករជាច្រើនកំពុងសម្រុកចូលខេត្តខណះដែលរដ្ឋបាលកំពតកំពុងរកល្បិចលេស


បន្ទាប់ពីចាប់ខ្លួនពលរដ្ឋ១៣នាក់ និងប្លន់គ្រឿងចក្រសំភារះមួយចំនួនរួចមក ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧នេះ មានបាតុករជាច្រើននាក់ ដោយរួមមានទាំងប្រជាពលរដ្ឋមកពីខេត្តដ៏ទៃផង បានមកជួយចូលរួមបាតុកម្មប្រឆាំង និងអំពើររំលោភបំពានច្បាប់របស់រដ្ឋបាលកំពត នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ។ បើតាមព័ត៌មានដែលយើងទទួលបាននៅពេលនេះ ពលរដ្ឋដែលកំពុងមានវត្តមានបាតុកម្មមានចំនួនច្រើនជាង៥០០នាក់ ហើយចំនួននេះកំពុងតែកើនឡើងជាលំដាប់ ព្រោះមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ខេត្ត កំពុងសម្រុកចូលក្រុងកំពតដើម្បីចូលរួមបាតុកម្មស្វែងរកយុត្តិធម៌ ហើយបើតាមការបញ្ជាក់របស់តំណាងបាតុកម្មលោក ឆឺយ ប៊ុនធឿន គឺបាតុកម្មនេះនិងប្រព្រិត្តិទៅរហូត ទាំងយប់ ទាំងថ្ងៃ ហើយលុះត្រាតែរដ្ឋបាលខេត្តកំពតដោះលែងពលរដ្ឋទាំង១៣នាក់ រួមទាំងប្រគល់គ្រឿងចក្រសំភារះផ្សេងៗជាមុនសិន ទើបពួកយើងដែលជាពលរដ្ឋចូលរួមបាតុកម្មនេះ ព្រមបញ្ឈប់បាតុកម្មរបស់ពួកយើង ។ តាមសម្តីរបស់លោក ឆឺយ ប៊ុនធឿន ដែលជាតំណាងបាតុកម្ម បានប្រាប់ Kcamldp ថា ៖ ពេលនេះរដ្ឋបាលកំពត កំពុងតែបំភ័ន្ឌសាធារណះជន ដោយបំបិទព័ត៌មានពិត និងផ្តល់ព័ត៌មានក្លែងក្លាយដល់អ្នកកាសែត និយាយជារួមគឺរដ្ឋបាលកំពត កំពុងតែរកលេសល្បិចដើម្បីឆ្លើយដោះសារយករួចខ្លួន ព្រោះទង្វើររបស់ខ្លួនដែលប្រព្រិត្តិចាប់ពលរដ្ឋទាំង១៣នាក់វ៉ៃខ្នោះ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត នោះ គឺជាទង្វើរដែលខុសរំលោភបំពានច្បាប់រដ្ឋទាំងស្រុង លោក ឆឺយ ប៊ុនធឿន គូសបញ្ជាក់បន្តទៀតថា ៖ ចំនុចដែលយើងថារដ្ឋបាលខេត្តកំពតខុសនោះគឺ
​ទី១/ រដ្ឋបាលកំពតដែលចុះចាប់ពលរដ្ឋ១៣នាក់នោះ អាចគ្មានដីការចាប់ខ្លួននោះទេ ព្រោះជាក់ស្តែងយើងឃើញថា អាជ្ញាធរចាប់ពលរដ្ឋតាមការចង្អុលមុខដោយផ្ទាល់ ពីស្ត្រីម្នាក់ដែលជាអ្នកប្តឹងផ្តល់ ហើយការចាប់នោះទៀតសោធ គឺចាប់មិនរើសមុខ សូម្បីតែអ្នកដែលមកឈរមើល គ្រាន់តែស្ត្រីនោះចង្អុលមុខភ្លាម គឺអាជ្ញាធរចាប់វ៉ៃខ្នោះញាត់បញ្ជូលឡានភ្លាម ត្រង់នេះហើយដែលយើងសន្និដ្ឋានថា សមត្ថកិច្ចដែលចាប់ពលរដ្ឋនោះគឺគ្មានដីការចាប់ខ្លួននោះទេ ហើយពេលនេះយើងកំពុងតែតវ៉ាសុំមើលដីការចាប់ខ្លួន និងតើដីការចាប់ខ្លួននោះសំអាងលើបទល្មើសអ្វី ?
ទី២/ ប្រសិនបើមានដីការចាប់ខ្លួនមែន សួរថាតើចាប់ខ្លួនពលរដ្ឋទាំង១៣នាក់នោះសំអាងលើហេតុផលរឺបទល្មើសអ្វី ? ព្រោះដីដែលកំពុងមានទំនាស់២គ្រួសារនេះ គឹជាដីដែលគ្មានប្លង់កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវទាំងអស់គ្នា សួរថាមកចាប់ពលរដ្ឋអះអាងថាពលរដ្ឋទាំង១៣នាក់នោះបំផ្លាញ់ទ្រព្យសម្បត្តិឯកជនរបស់គេ តើជាទ្រព្យសម្បត្តិរបស់អ្នកណាបើគ្មានប្លង់កម្មសិទ្ធិកាន់កាប់ដូចគ្នានោះ គូសបញ្ជាក់ថាដីនៅតំបន់ជម្លោះ២គ្រួសារនេះ គឺមិនទាន់មានប្លន់កម្មសិទ្ធិស្របច្បាប់ណាមួយដូចគ្នា ដោយដីនោះគឺកាន់កាប់តាមទម្លាប់មកប៉ុណ្ណោះព្រោះជាដីដែលពលរដ្ឋកាប់ឆ្ការព្រៃយកដីមកដាំដុះតាំងពីឆ្នាំ២០០០មកម្លេះ ចុះហេតុអ្វីក៏ប៉េអឹមឈុតខ្មៅរបស់ខេត្ត ស្ដាប់សម្តីតែភាគីម្ខាងហើយចាប់ភាគីម្ខាងទៀតដោយគ្មានច្បាប់ត្រឹមត្រូវអញ្ជឹង ? តើចាប់ពលរដ្ឋទាំង១៣នាក់នោះឈរលើបទល្មើសអ្វី ?
ទី៣/ បើរដ្ឋបាលខេត្តកំពតចោទថា ពលរដ្ឋទាំង១៣នាក់នោះរំលោភ កាប់ព្រៃឈើដីភ្នំដីរដ្ឋខុសច្បាប់ គឺរដ្ឋបាលកំពតរឹតតែខុសទៅទៀត ព្រោះនៅទីនោះគ្មានព្រៃឈើនោះទេ ដីនោះពលរដ្ឋចូលកាន់កាប់តាំងពីឆ្នាំ២០០០ម្លេះ សឹងតែរកដើមឈើ១ដើមគ្មានផង ហើយដីដែលពលរដ្ឋឈូសឆាយនោះមិនមែនជាដីភ្នំទេ អាចទៅពិនិត្យមើលជាក់ស្តែង រួមទាំងអ្នកកាសែតក៏អាចចុះទៅមើលផ្ទាល់បានដែរ កុំលឺតែពួកមន្ត្រីខូចនិយាយហើយចុះផ្សាយបំភ័ន្ឌការពិតនោះ ។ មួយវិញទៀត ចុះបើចោទថាដីនោះជាដីរបស់រដ្ឋ ហើយអ្វីក៏ចាប់និងដេញតែពលរដ្ឋ១គ្រួសារនេះ ចុះភាគីម្ខាងទៀតដែលប្តឹងប៉េអឹមឈុតខ្មៅនោះ ក៏កំពុងរស់នៅលើដីនោះដែរ ម៉េចមិនដេញដោយចោទថានៅលើដីរដ្ឋផងដែរ ? ហើយចុះពលរដ្ឋជាង៨០០គ្រួសារដែលរស់នៅលើតំបន់នោះជាមួយគ្នា ម្តេចក៏មិនចោទថាពួកគេរស់នៅលើដីរដ្ឋ ហើយចាប់បណ្ដេញពួកគេអោយចេញដូចគ្នាដែរ ? ធាតុពិតតាមអ្វីដែលមានជាក់ស្តែងគឺពលរដ្ឋទាំង៨០០គ្រួសារនោះបានប្លង់រឹងជិតគ្រប់គ្នាហើយ នៅសល់តែដីជម្លោះ២គ្រួសារនេះប៉ុណ្ណោះដែលមិនទាន់ធ្វើប្លង់រឹងត្រឹមត្រូវ ទើបមានជម្លោះតែម្ដង ហើយព្រោះតែភាគីម្ខាងទៀតមានខ្សែជា ប៉េអឹមខេត្ត និងអ្នកធ្វើការងារនៅខុទ្ទការល័យសាលាខេត្តកំពត ទើបរឿងដីតូចមួយតម្លៃមិនដល់១ពាន់ដុល្លាផង ផ្អើលអស់មន្ត្រីធំៗក្នុងខេត្តកំពងដើម្បីជួយការពារស្រ្តីភាគីជម្លោះនោះ ។

សំនួរទាំងនេះហើយ ដែលយើងចោទសួរទៅកាន់រដ្ឋបាលកំពត តែរដ្ឋបាលកំពត ព្យាយាមរកល្បិចលេសដោះសារបំភ័ន្ឌរឿងពិត  ដោយផ្តល់ព័ត៌មានក្លែងក្លាយទៅកាន់អ្នកសារព័ត៌មានទៅវិញ ។ ចូលក្នុងវេបសាយដើម្បីមើលព័ត៌មានលំអិត រូបភាពវីដេអូផ្សេងៗ ៖


ប្រត្តិកម្មនិងការបកស្រាយរបស់ប្រមុខLDPលោក​ ខឹម វាសនា








Previous
Next Post »