រដ្ឋបាលចោរប្លន់កំពតថាដីព្រៃឈើរដ្ឋចុះហេតុអ្វីដីឯកឧត្តមខៀវសុភ័ក្រជាប់នោះមិនអី


មេបក្សជួងលោក ខឹម វាសនា បានបញ្ជាក់ចំពោះបញ្ហាដី​ នៅឃុំតេជោអភិវឌ្ឍន៏ស្រុកឈូកថា ៖ ដីនៅតំបន់ឃុំតេជោអភិវឌ្ឍន៏នេះ ត្រូវបានប្រជាពលរដ្ឋដែលអត់មានដី ចូលមកកាប់ឆ្ការព្រៃកាន់កាប់តាំងពីឆ្នាំ២០០០មកម្លេះ ពោលគឺមុនអនុក្រិតលេខ២១៩ចុះឆ្នាំ២០១១ ដែលតម្រូវអោយរដ្ឋបាលកំពតកាត់ដីចំនួន១២៨៨ហិចតា ពីគំរបព្រៃឈើឧទ្យានជាតិភ្នំបូកគោ ដើម្បីចែកជូនយោធិនចូលនិវត្តន៏ទៅទៀត ។ គូសបញ្ជាក់ថា តាមពិតអនុក្រិតលេខ២១៩នេះ ចេញព្រោះតែអាជ្ញាធរកំពត ធ្វើជាចិត្តល្អស្នើរសុំរាជរដ្ឋាភិបាលនូវដីដើម្បីចែកយោធិនចូលនិវត្តន៏   ដែលធាត់ពិតជាស្តែង អាជ្ញាធរកំពតមានបំណង់ចង់បានដីនោះ លក់អោយឈ្មួញដើម្បីផលប្រយោជន៏បក្សពួកខ្លួននៅខេត្តកំពតប៉ុណ្ណោះ ។ នៅឆ្នាំ២០១១ ផ្ទៃដីនៅឃុំតេជោអភិវឌ្ឍន៏ ដែលត្រូវបានពលរដ្ឋចូលកាន់កាប់ដាំដុះតាំងពីឆ្នាំ២០០០នោះ មានសភាពស្អាត គ្មានព្រៃឈើ មានទាំងថ្នល់ជាតិ បង្គោលភ្លើងអគ្គីសនីចូលដល់ទៀតផង ហេតុដូចច្នោះហើយធ្វើអោយដីនៅតំបន់នោះត្រូវប៉ាន់ឡើងថ្លៃ ហើយមានឈ្មួញជាច្រើនចង់បាន ដូចជាក្រុមហ៊ុនចិនផ្សេងៗជាដើម ។

ការបញ្ជាក់របស់ ឯកឧត្តម ខៀវ សុភ័ក្រ មន្ត្រីជាន់ខ្ពស់ថាពិតជាមានដីបងប្អូននៅទីនោះមែន



ឯកសារផ្លូវច្បាប់របស់ពលរដ្ឋម្នាក់រស់នៅតំបន់នោះ ដែលបញ្ជាក់ថាពួកគេចូលមកកាន់កាប់ដីតាំងពីឆ្នាំ២០០០






ពេលនោះរដ្ឋបាលចោរប្លន់កំពត មើលទំនង់ថាដីនោះអាចធ្វើស៊ី លក់អោយឈ្មួញដើម្បីបានលុយចូលហោប៉ាវខ្លួនឯងបាន ទើបធ្វើជាស្នើរដ្ឋាភិបាល អោយចេញអនុក្រិតដើម្បីកាត់ដីឧទ្យានជាតិភ្នំបូកគោ ទៅអោយយោធិនចូលនិវត្តន៏ ដោយកុហករដ្ឋាភិបាលថាដីនៅតំបន់នោះគ្មានពលរដ្ឋរស់នៅទេ មានតែព្រៃឈើប៉ុណ្ណោះ ហើយដោយរាជរដ្ឋាភិបាលសំអាងលើផែនទីដែលចេញដោយក្រសួងនគររូបណីយកម្មនិងសំណង់ មើលឃើញថាសុទ្ធតែព្រៃឈើមែន(ផែនទីចាស់ដែលប្រែប្រួលមិនទាន់ស្ថានភាពជាក់ស្តែងក្នុងតំបន់នោះ) ទើបរាជរដ្ឋាភិបាលព្រមចេញអនុក្រិតលេខ២១៩ចុះឆ្នាំ២០១១នេះ ។ បន្ទាប់ពីបាន....................................................។ ចូលមើលព័ត៌មានលំអិតរូបភាពផ្សេងៗនិងវីដេអូសម្លេងបកស្រាយដោយលោក ខឹម វាសនា ផ្ទាល់ចំពោះបញ្ហានេះ មានក្នុងវេបសាយ ៖

រូបភាពបញ្ជាក់ថាតំបន់នោះគ្មានព្រៃឈើនោះទេជាតំបន់ដែលពលរដ្ឋដាំដុះរស់នៅយូរហើយ









វីដេអូសម្លេងថតជាក់ស្តែងនៅតំបន់នោះដែលបញ្ជាក់ថាគ្មានព្រៃឈើនៅតំបន់នោះទេ





វីដេអូសម្លេងបកស្រាយដោយលោក ខឹម វាសនា ចំពោះការចោទប្រកាន់ថានោះជាដីព្រៃឈើរដ្ឋ




ព័ត៌មានទាក់ទង ៖ 

1/មេជួងថារដ្ឋបាលកំពតរួមគ្នាប្រឌិតព័ត៌មានសូមសម្តេចស៊ើបផ្ទាល់ព្រោះមានឯកសារ

2/អាងខ្នងPMខេត្តកំពតដើរចង្អុលមុខវ៉ៃខ្នោះ១៣នាក់!!មេបក្សជួងប្រកាសបាតុកម្មភ្លាម

3/មន្ត្រីកំពតស្ទាក់ឡានបាតុករមិនអោយចូលក្រុងនិងឆែកឆេចាប់តាមផ្ទះសំណាក់

4/បាតុករជាច្រើនកំពុងសម្រុកចូលខេត្តខណះដែលរដ្ឋបាលកំពតកំពុងរកល្បិចលេស


Previous
Next Post »