loading...

មេជួងថារដ្ឋបាលកំពតរួមគ្នាប្រឌិតព័ត៌មានសូមសម្តេចស៊ើបផ្ទាល់ព្រោះមានឯកសារ


បន្ទាប់ពីមានព្រិត្តិការណ៏ចាប់សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(បក្សជួង)ចំនួន១៣នាក់ ដោយអាជ្ញាធរកំពត នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត រួចមក លោក ខឹម វាសនា មេបក្សជួងបានចេញប្រត្តិកម្មភ្លាមៗ ដោយរួមមានទាំងការរៀបចំធ្វើបាតុកម្មផងដែរ ដើម្បីអោយមានការដោះលែងមនុស្សទាំង១៣នាក់នោះ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានពន្លឺណាមួយក្នុងការដោះលែងមនុស្សទាំង១៣នាក់នោះត្រលប់មកវិញសោះ ។ លោក ខឹម វាសនា បានឆ្លើយប្រាប់ Kcamldp ថា ៖ អាជ្ញាធរខេត្តកំពត ចុះចាប់ពលរដ្ឋទាំង១៣នាក់នោះ គឺជារៀងខុសច្បាប់ទាំងស្រុង ព្រោះចុះចាប់ដោយគ្មានសាលដីការចាប់ខ្លួនឡើយ ហើយវាក៏មិនមែនជាបទល្មើសជាក់ស្តែងដូចអ្វីដែលអាជ្ញាធរលើកឡើងដែរ ព្រោះពេលដែលចាប់ខ្លួនមនុស្សទាំង១៣នាក់នោះ មិនមែនចាប់នៅទីកន្លែងដែលអាជ្ញាធរចោទថាពួកគេកំពុងតែប្រព្រិត្តិទង្វើរល្មើសច្បាប់នោះទេ គឺចាប់ពួកគេនៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន ហើយចាប់ដោយគ្មានសាលដីការចាប់ខ្លួនទៀត អញ្ជឹងវាជារឿងល្មើសច្បាប់មួយដែលអាជ្ញាធរខេត្តកំពត បានប្រព្រិត្តិដើម្បីធ្វើបាបពលរដ្ឋទន់ខ្សោយ ។ លោកបន្តថា ៖ រដ្ឋបាលកំពតចោទប្រកាន់មនុស្សទាំង១៣នាក់នោះថា កំពុងកាប់បំផ្លាញព្រៃឈើ រុករានរំលោភយកដីសម្បទានសង្គមកិច្ចរបស់រដ្ឋ សំរាប់ទុកចែកជូនអតីតកង់កម្លាំងប្រដាប់អាវុធ និងរុករានយកដីឧទ្យានជាតិភ្នំបូកគោនោះ គឺជារឿងប្រឌិតព័ត៌មានរបស់រដ្ឋបាលកំពតទាំងស្រុង​ ដោយទីនោះមិនមែនជាដីព្រៃនោះទេ គ្មានឡើយដីព្រៃឈើនៅតំបន់ឃុំតេជោអភិវឌ្ឍន៏នោះ ព្រោះតំបន់នោះប្រជាពលរដ្ឋដោយក្នុងនោះមានគ្រួសារបង លី គឹម ហុង ដែរជាម្ចាស់ដីទំនាស់ដែលអាជ្ញាធរចោទប្រកាន់នោះផង បានចូលមករុករានព្រៃយកដីនេះដើម្បីដាំដុះតាំងពីឆ្នាំ២០០០មកម្លេះ គឺមកមុនអនុក្រិតលេខ២១៩អន.ក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ទៀត ពោលប្រជាពលរដ្ឋបានមករស់នៅកាន់កាប់ដីជាក់ស្តែងនៅតំបន់នេះ១១ឆ្នាំ មុនអនុក្រិតចេញដោយសម្តេចតេជោឆ្នាំ២០១១នោះ​ ។ សម្តេចតេជោ ហ៊ុន សែន មិនបានដឹងថា តំបន់នោះមានប្រជាពលរដ្ឋរស់នៅកាប់ឆ្ការព្រៃយកដីដាំដុះដើម្បីរស់យូរហើយនោះទេ ព្រោះក្នុងផែនទីជាក់ស្តែងរបស់ក្រសួងនគរូបណីយកម្មនិងសំណង់ មិនបានកែប្រែអោយទាន់សភាពការណ៏ជាតិស្តែងនៅទីនោះទេ គឺក្នុងផែនទីដែលក្រសួងមានបញ្ជាក់ប្រាប់ថាទីនោះមានសុទ្ធតែដើមឈើ ដែលវាផ្ទុយស្រលះពីស្ថានភាពជាក់ស្តែង ព្រោះទីនោះត្រូវបានប្រជាពលរដ្ឋចូលកាប់ឆ្ការព្រៃកាន់កាប់ដីតាំងពីឆ្នាំ២០០០មកម្លេះ អញ្ជឹងមកដល់ឆ្នាំ២០១១គ្មានឡើយដីព្រៃនៅតំបន់នោះ ព្រោះប្រជាពលរដ្ឋយកដីដាំដុះស្អាតអស់ហើយ ។ បន្ទាប់មកដោយសាររដ្ឋបាលខេត្តកំពត ឃើញដីនៅតំបន់នោះស្អាតត្រូវប៉ាន់ ចង់ធ្វើស៊ីលក់ដីនោះអោយក្រុមហ៊ុនចិន ទើបរកវិធីដេញពលរដ្ឋចេញពីទីនោះ ដោយធ្វើជាស្នើសុំសម្តេចយកដីនោះសម្បទានសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ ទើបសម្តេចព្រមចេញអនុក្រិតលេខ២១៩ប្រគល់ដីនោះអោយអាជ្ញាធរខេត្តកំពតគ្រប់គ្រង់ បែងចែកអោយយោធិនចូលនិវត្តន៏ គឺព្រោះតែសម្តេចមើលក្នុងផែនទីឃើញសុទ្ធតែព្រៃនេះហើយ ទើបសម្តេចព្រមចេញអនុក្រិតលេខ២១៩នេះ ។ បន្ទាប់ពីបានអនុក្រិតលេខ២១៩នោះហើយ អាជ្ញាធរខេត្តកំពត ចាប់ផ្តើមប្រព្រិត្តិទង្វើរចោរប្លន់របស់ខ្លួន ដោយដើរដេញប្រជាពលរដ្ឋ សម្លុតគំរាមគំហែងអោយពលរដ្ឋដែលរស់នៅតាំងពីឆ្នាំ២០០០នោះចេញ ដើម្បីយកដីនោះប្រមូលលក់អោយក្រុមហ៊ុនចិន ដែលក្រុមហ៊ុនចិននោះបានអោយលុយកក់មុនខ្លះហើយទៅរដ្ឋបាលកំពត ដើម្បីកម្មង់យកដីនៅតំបន់ដែលកំពុងតែត្រូវប៉ាន់នោះ ។ ដោយសារប្រជាពលរដ្ឋដែលរស់នៅទីនោះមិនព្រមចេញ ព្រោះខ្លួនរស់នៅយូរហើយ និងអ្នកខ្លះបានធ្វើផ្ទះថ្មធំៗដើម្បីរស់នៅ មានទាំងថ្នល់ជាតិបង្គោលភ្លើងអគ្គីសនីរបស់រដ្ឋចូលដល់មុខផ្ទះរបស់ពួកគាត់ទៀតផង អញ្ជឹងហើយទើបផ្ទុះការតវ៉ាមិនព្រមចាក់ចេញ ។ ដោយសារឃើញប្រជាពលរដ្ឋនៅតំបន់ឃុំតេជោអភិវឌ្ឍន៏ ផ្ទុះការតវ៉ាទើបឆ្នាំ២០១២រាជរដ្ឋាភិបាលបានចេញអនុក្រិតលេខ២៥៩អន.ក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ដោយតំរូវអោយរដ្ឋបាលកំពតចែកដីទំហំជាង១៣៧៧ហិចទៅអោយប្រជាពលរដ្ឋចំនួន៨១៦គ្រួសារនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ តាមដីជាក់ស្តែងដែលគ្រួសារនីមួយកាប់ឆ្ការកាន់កាប់បាន និងរាល់អនុក្រិតណាដែលចេញមុនហើយមានអត្ថន័យផ្ទុយពីអនុក្រិតនេះចាត់ទុកថានិរាករណ៏ អញ្ជឹងមានន័យថាអនុក្រិតលេខ២១៩ចេញឆ្នាំ២០១១គឺត្រូវនិរាករណ៏ហើយ ព្រោះមានអត្ថន័យផ្ទុយពីអនុក្រិតលេខ២៥៩ឆ្នាំ២០១២ ។


អនុក្រិតលេខ២៥៩ចុះឆ្នាំ២០១២ឲ្យរដ្ឋបាលកំពតចែកដីជាង១៣៧៧ហិចតាទៅ៨១៦គ្រួសារនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៏ តាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ៖





រូបភាពដែលបញ្ជាក់ថាដីតំបន់នោះមិនមែនជាតំបន់ព្រៃទេព្រោះពលរដ្ឋចូលកាន់កាប់តាំងពីឆ្នាំ២០០០ម្លេះ







ប៉ុន្តែទោះជារាជរដ្ឋាភិបាលចេញអនុក្រិតលេខ២៥៩ហើយក៏ដោយ ក៏រដ្ឋបាលកំពតមិនខ្វល់អើពើរដែរ ព្រោះអាងថាខ្លួនអាចលាក់ព័ត៌មានប្រឌិតព័ត៌មានបោកប្រាស់កុហករដ្ឋាភិបាលបាន អញ្ជឹងហើយទើបខ្លួននៅតែបន្តប្រើអំណាចគំរាមគំហែង ដេញពលរដ្ឋចេញដដែល ដោយដេញពលរដ្ឋចេញភ្លាមលក់ដីនោះអោយឈ្មួញភ្លាម ។ ការធ្វើទង្វើរចោរប្លន់របស់រដ្ឋបាលកំពតបែបនេះ គឺធ្វើរហូតដល់ដីតំបន់ដែលបង លី គឹម ហុង រស់នៅកាន់កាប់ ពេលនោះបង លី គឹម ហុង បានធ្វើជាតំណាងពលរដ្ឋ ចេញមុខតវ៉ាប្រឆាំងនិងទង្វើរចោរប្លន់ដីពលរដ្ឋរបស់អាជ្ញាធរខេត្តកំពត ហើយដោយសារការដឹកនាំពលរដ្ឋតវ៉ាប្រឆាំង ដោយរួមមានទាំងធ្លាប់ ឡើងមកបាតុកម្មប្រឆាំងនិងការប្លន់ដីរបស់អាជ្ញាធរកំពតដល់ក្រុងភ្នំពេញផង ទើបអាជ្ញាធរកំពតប្តូរឥរិយាបទខ្លះ ។ បន្ទាប់ពីការតវ៉ាប្រឆាំងខ្លាំងក្លាជាមួយនិងអាជ្ញាធរចោរប្លន់ខេត្តកំពត់រួចមក យើងឃើញថាអាជ្ញាធរចាប់ផ្តើមវាស់វែងនិងចេញចុងសន្លឹក សំរាប់ទទួលប្លង់រឹងអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបណ្តើៗ ដោយក្នុងនោះមានទាំងលោក ហ៊ូ គឹម ហៀរ ដែលជាបងប្អូនបង្កើតរបស់លោក លី គឹម ហុង ក៏បានទទួលការវាស់វែងដីនិងបានចុងសន្លឹកដូចគ្នា លើកលែងតែដីរបស់លោក លី គឹម ហុង ដែរជាតំណាងពលរដ្ឋ ហើយនិងដីបងប្អូនគាត់៥គ្រួសារទៀតដែលមានដីជាប់ៗគ្នាសរុបចំនួនជាង២០ហិចប៉ុណ្ណោះ ដែលមិនបានទទួលការវាស់វែងនិងចេញប្លង់កម្មសិទ្ធិដូចពលរដ្ឋដ៏ទៃដែលមានដីក្នុងតំបន់នោះដូចគ្នា ។ កន្លងមកយូរខែ ស្រាប់តែវេលាល្ងាច ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧កន្លងទៅនេះ មានសមត្ថកិច្ចឈុតខ្មៅរបស់ខេត្តចំនួន៥ឡាន បានចុះមកចាប់មនុស្ស១៣នាក់ដោយគ្មានសាលដីកាចាប់ខ្លួន ហើយដែលមនុស្ស១៣នាក់នោះកំពុងរស់នៅបង្កបង្កើនផលលើដីជាង២០ហិចតានោះ ហើយចោទពួកគេទាំង១៣នាក់នោះថា ឈូសឆាយរំលោភយកដីសម្បទានសង្គមកិច្ចដែលរដ្ឋទុកអោយយោធិនចូលនិវត្តន៏និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋដ៏ទៃ​ ។ លោកខឹមវាសនាបន្តទៀតថា ៖ ហេតុអ្វីក៏ចោទប្រកាន់ថាមនុស្សទាំង១៣នាក់ដែលបង្កបង្កើនផលលើដីជាង២០ហិចតានោះថារំលោភដីសម្បទានសង្គមកិច្ច ?? ក្រែងអនុក្រិតលេខ២១៩ឆ្នាំ២០១១នោះនិរាករណ៏បាត់ហើយ ចុះហេតុអ្វីក៏នៅតែចោទយើងថារំលោភដីរដ្ឋទៀត ?? ហើយបើសិនជាចោទថា មនុស្សទាំង១៣នាក់នោះនៅលើដីសម្បទានសង្គមកិច្ច ត្រូវតែដេញត្រូវតែចាប់ខ្លួន ចុះហេតុអ្វីដេញនិងចាប់ខ្លួនតែមនុស្សនៅលើដីជាង២០ហិចតានោះ ?? ចុះអ្នកឯទៀតដែលរស់នៅលើតំបន់នោះដែរម៉េចក៏មិនដេញនិងចាប់ផង ?? ហើយមិនត្រឹមតែប៉ុណ្ណឹងទេដីពលរដ្ឋមួយចំនួននៅតំបន់នោះមានប្លង់រឹងអស់ហើយ រួមទាំងដីបងប្អូន ឯកឧត្តម ខៀវ សុភ័ក្រ មន្ត្រីជាន់ខ្ពស់ ដែលមានព្រំដីជាប់ដីជាង២០ហិចតានោះដែរ គឺដីបងប្អូនឯកឧត្តម ខៀវ សុភ័ក្រ នោះបានប្លង់រឹងហើយ ហើយអាចដាំដំណាំដូចជាដើមស្វាយដោយគ្មានការហាមឃាត់ ចុះហេតុអ្វីក៏ដីជាង២០ហិចតានេះមានព្រំជាប់ដីប្លង់រឹងរបស់គេ បែរជាក្លាយជាដីសម្បទានសង្គមកិច្ចទៅវិញ ?? អ្នកណាអាចយល់រឿងនេះ ?? ។ 


ឯកឧត្តម ខៀវ សុភ័ក្រ មន្ត្រីជាន់ខ្ពស់ បញ្ជាក់ថាពិតជាមានដីប្លង់រឹងជាប់ដីមានជម្លោះនោះមែន



លោកខឹម វាសនាបន្តទៀតថា ៖ មិនត្រឹមតែចោទមនុស្សទាំង១៣នាក់នោះ ថារំលោភដីរដ្ឋទេ ថែមទាំងចោទថាបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់ពលរដ្ឋដែលមានព្រំដីជាប់គ្នាទៀត បងប្អូនសាកគិតមើលចុះ ក្រែងរដ្ឋបាលកំពតចោទថាដីនោះជាដីរដ្ឋ ចុះហេតុអ្វីក៏ទៅជាបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋលើដីនោះទៅវិញ ?? ម៉េចក៏ដីរដ្ឋនិងដីពលរដ្ឋនៅលើគ្នាកើត ?? អ្នកណាយល់អ្វីដែលរដ្ឋបាលកំពតនោះនិយាយ ?? ហើយបើចោទថាបំផ្លាញទ្រព្យសម្បត្តិឯកជនលើដីរបស់គេក៏មិនត្រឹមត្រូវដែរ ព្រោះដីនៅកន្លែងបង លី គឹម ហុង នោះ អាជ្ញាធរមិនទាន់បានវាស់វែងមានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះទេ បើគ្មានប្លង់កម្មសិទ្ធិបញ្ជាក់ថាជារបស់អ្នកណាផង ហេតុអ្វីក៏ទៅជាបំផ្លាញទ្រព្យសម្បត្តិគេទៅវិញ ?? តើជាទ្រព្យសម្បត្តិរបស់អ្នកណាកម្មសិទ្ធិរបស់អ្នកណា ?? តាមពិតទៅបង លី គឹម ហុង មិនបានបំផ្លាញឈូសឆាយដីអ្នកដ៏ទៃដូចអ្វីដែលរដ្ឋបាលកំពត ចោទប្រកាន់នោះទេ គឺគាត់ឈូសឆាយលើដីរបស់គាត់ប៉ុណ្ណោះ ។ លោក ខឹម វាសនា សន្និដ្ឋានថា ៖ តាមពិតទៅរដ្ឋបាលខេត្តកំពត គឺបង្កើតរឿងនេះឡើង ដើម្បីចាប់មនុស្សទាំង១៣នាក់នោះចេញ ហើយទុកអោយដីជាង២០ហិចតានេះនៅទំនេរ បន្ទាប់មកពួកអាជ្ញាធរកំពតនិងយកដីជាង២០ហិចតានេះ ទៅភ្ជាប់ជាមួយនិងដីជាង៤០ហិចទៀតដែលមានព្រំជាប់ដីជាង២០ហិចតានេះ ហើយលក់អោយឈ្មួញចិនតែម្ដង ព្រោះចិនចង់បានដីនោះ ហើយកម្មង់កក់លុយមុនរួចហើយ ដោយធ្វើយ៉ាងណារកដីអោយគ្រប់ចំនួនតាមគេចង់បាននៅតំបន់នោះ អញ្ជឹងហើយទើបរដ្ឋបាលកំពតធ្វើចោរប្លន់ ប្លន់ដីពលរដ្ឋទៅអោយចិនតែម្ដងទៅ ។ 

រូបភាពវីដេអូដែលបញ្ជាក់ថាជម្លោះនេះមានតែរវាង២គ្រួសារមិនមែន៦គ្រួសារដូចអាជ្ញាធរប្រឌិតទេ ហើយអ្នកដែលគុំរាមគុំហែងប្រើកាំបិតគុំរាមនោះ គឺខាងភាគីម្ខាងទៀតមិនមែនភាគីខាង១៣នាក់ដែលត្រូវចាប់ខ្លួននោះទេ







វីដេអូបញ្ជាក់ថាអាជ្ញាធរមិនមែនចាប់ព្រោះបទល្មើសជាក់ស្តែងទេ គឺទៅចាប់ដល់ផ្ទះនីមួយៗតែម្ដង



លោក ខឹម វាសនា និយាយជាចុងក្រោយថា ៖ រឿងនេះមានតែសម្តេច ហ៊ុន សែន ទេ ទើបអាចដោះស្រាយរកការពិតជួយដល់ពលរដ្ឋទន់ខ្សោយបាន ព្រោះបើពឹងលើរដ្ឋបាលកំពត គឺដឹងតែគ្មានផ្លូវដោះស្រាយចេញនោះទេ ព្រោះរដ្ឋបាលកំពតគឺជាចោរប្លន់តែម្ដង ដោយពួករដ្ឋបាលកំពតនេះស្រុះដៃគ្នាណាស់ រឿងប្លន់ដីពលរដ្ឋដើម្បីយកលុយចូលហោប៉ាវរបស់ពួកគេ ដោយពួកគេរួមគ្នាបំបិទព័ត៌មានពិត ប្រឌិតព័ត៌មានក្លែងក្លាយទៅអោយរដ្ឋាភិបាល ព្រោះអាងតែរដ្ឋាភិបាលនៅឆ្ងាយ មិនខ្វល់ មិនដឹង មិនលឺ ព្រោះអាងតែមន្ត្រីថ្នាក់ក្រោមជាអ្នកដោះស្រាយ ដល់មន្ត្រីថ្នាក់ក្រោមដូចរដ្ឋបាលខេត្តកំពតគឺជាចោរប្លន់ ទើបពលរដ្ឋខេត្តកំពតរង់ទុក្ខឥតល្ហែ ។ សូមសម្តេចបង្កើតគណកម្មាធិការស៊ើបអង្កេតរឿងនេះដោយផ្ទាល់ រឺចុះមកមើលតំបន់ដីនោះដោយផ្ទាល់ និងដឹងរឿងពិតមិនខាន បើពឹងរដ្ឋបាលកំពត គឺដឹងតែពួកអាជ្ញាធរទាំងនេះសរសេរបាយការណ៏បោកប្រាស់ប្រឌិតរឿងក្លែងក្លាយដើម្បីបំភ័ន្ឌ មិនអោយរដ្ឋាភិបាលជាពិសេសសម្តេច ហ៊ុន សែន អាចដឹងរឿងពិតនោះទេ ។ ហើយនៅតំបន់ឃុំតេជោអភិវឌ្ឍន៏នេះ ពួកយើងជាប្រជាពលរដ្ឋមានភស្តុតាងជាច្រើនដើម្បីបង្ហាញអោយសម្តេចអាចដឹងរឿងពិត ជាពិសេសឯកសារផ្លូវច្បាប់ដែលបង្ហាញថា ពលរដ្ឋនៅតំបន់ឃុំតេជោអភិវឌ្ឍន៏នេះ ចូលមករស់នៅតាំងពីឆ្នាំ២០០០មកម្លេះ ។ ចូលក្នុងវេបសាយ ដើម្បីមើលព័ត៌មានលំអិត និងរូបភាពវីដេអូឯកសារផ្លូវច្បាប់ផ្សេងៗបន្ថែមទៀត ៖

នេះជារបាយការណ៏បំបិទរឿងពិតប្រឌិតរឿងក្លែងក្លាយដើម្បីកុហកបោកប្រាស់រដ្ឋាភិបាលរបស់រដ្ឋបាលចោរប្លន់ខេត្តកំពត


ឯកសារផ្លូវច្បាប់ខ្លះៗដែលនៅសេសសល់ពីការបំបិទភស្តុតាង ដែលបញ្ជាក់ថាពលរដ្ឋចូលមកកាន់កាប់រស់នៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០០០ម្លេះ


ការបកស្រាយពន្យល់លំអិតចំពោះរឿងដែលរដ្ឋបាលកំពតជាចោរប្លន់ប្រើល្បិចប្លន់ដីជាង២០ហិចតានេះដើម្បីលក់អោយឈ្មួញចិន

សន្និសិទ្ធសារព័ត៌មានរបស់លោក​ ខឹម វាសនា ដើម្បីបំភ្លឺរឿងពិតដល់អ្នកសារព័ត៌មានចំពោះបញ្ហាអាជ្ញាធរកំពតប្លន់ដីពលរដ្ឋជាង២០ហិចតានិងចាប់ខ្លួន១៣នាក់

អាជ្ញាធរខេត្តកំពតកំពុងដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ(០៦.០២.១៧)
អាជ្ញាធរដែលមានលោកមេឃុំក្បាលដំរី ស្រុកឈូក ខេត្តកំពត កំពុងតែដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីធ្វើជាញត្តិគាំទ្រចំណាត់ការរបស់អាជ្ញាធរ។



ព័ត៌មានទាក់ទង




Previous
Next Post »
loading...