មន្ត្រីកំពតស្ទាក់ឡានបាតុករមិនអោយចូលក្រុងនិងឆែកឆេចាប់តាមផ្ទះសំណាក់


បន្ទាប់ពីមេបក្សជួងប្រកាសធ្វើបាតុកម្មទាំងយប់ទាំងថ្ងៃនៅសាលាខេត្តកំពត ដើម្បីស្វែងរកយុត្តិធម៌ និងអោយមានការដោះលែងប្រជាពលរដ្ឋ ដែលត្រូវចាប់ខ្លួននោះរួចមក មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានធ្វើដំណើរសម្រុកទៅកាន់ខេត្តកំពតដើម្បីធ្វើបាតុកម្មទាំងយប់ ប៉ុន្តែមន្ត្រីខេត្តកំពតធ្វើខ្លួនដូចពួកខ្មែរក្រហមរបបប៉ុលពតអញ្ជឹង ពួកគេចាំស្ទាក់នៅចម្ងាយប្រហែល២គីឡូម៉ែត្រ ពីក្រុងកំពត ហើយតាមសេចក្តីរាយការណ៏ដែលយើងទទួលបាន គឺពេលនេះពួកប៉េអឹមខេត្តកំពត បានចាប់ឡានបាតុករមួយគ្រឿងដែលមានគ្នា១១នាក់លើឡាននោះ ហើយអ្នកបើកឡានឈ្មោះ ប៊ុនថា​ ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងយប់ផងដែរ មិនតែប៉ុណ្ណោះ ពួកអាជ្ញាធរកំពតថែមទាំងដើរឆែកឆេរកបាតុករតាមផ្ទះសំណាក់ ដោយពេលនេះមនុស្ស១០នាក់ត្រូវបានចាប់នៅផ្ទះសំណាក់ ហើយពួកអាជ្ញាធរគំរាមមិនអោយផ្ទះសំណាក់ទាំងអស់នៅខេត្តកំពតជួលអោយបាតុករស្នាក់នៅទៀតផង ។ ពួកអាជ្ញាធរខេត្តកំពតពិតជាសាហាវព្រៃផ្សៃណាស់ សូម សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៏ ចាត់ការណ៏ពួកមន្ត្រីដែលធ្វើបាប់ពលរដ្ឋទាំងនេះផង ព្រោះពេលនេះពួកមន្ត្រីកំពតកំពុងតែចាប់បាតុករដែលចូលក្រុងកំពតបន្ថែមទៀតហើយ ។ ចូលក្នុងវេបសាយដើម្បីមើលព័ត៌មានលំអិត ៖
Previous
Next Post »