ស្ពានតោថ្មចំនាស់ស្ទឹងសង្កែហូរទឹកភ្នែកត្បិតអ្នកមានអំណាចយកជាកន្លែងផឹកស៊ី


ឈឺចាប់ណាស់!!អនុស្សាវរីយដងស្ទឹងសង្កែនៃខេត្តបាត់ដំបង ត្រូវបានអ្នកមានអំណាចយកមកជាន់ឈ្លីបំរើបក្សពួកប្រយោជន៏ផ្ទាល់ខ្លួនទៅវិញ ។ បាត់អស់ហើយសម្រស់ធម្មជាតិអនុស្សាវរីយផ្អែមល្វីងជូចត់ នៃដងស្ទឹងសង្កែស្នេហាខ្ញុំកាលពីកុមារ ។ ស្ពាននោះជាវត្តុបុរាណ ជាដួងព្រលឹងចារជាប់ដងស្ទឹងសង្កែនាខេត្តបាត់ដំបង ជាសម្បត្តិរួមរបស់ជនជាតិខ្មែរ ជាសម្បត្តិសាធារណះ ជាគ្រឿងលំអរភ្នែកទេសចរណ៏បរទេស ដែលចូលមកកំសាន្តក្នុងខេត្ត ហេតុអ្វីក៏ធ្វើរឿងប្រមាថបែបនេះ ចំពោះស្ពានថ្មដ៏ចំនាស់នោះ ?? ស្ពានថ្មនេះបានទុកនូវអនុស្សាវរីយជាច្រើនរបស់ពលរដ្ឋខ្មែរ ជាពិសេសដងស្ទឹងសង្កែតែម្ដង ហេតុអ្វីក៏ប្រើអំណាចយកវាធ្វើជាកន្លែងជួបលៀងផឹកស៊ីទៅវិញ ?? ទុកវាជាកន្លែងលំអរភ្នែកទេសចរណ៏បន្សល់នៅអនុស្សាវរីយទើបត្រូវ ។





តាមប្រភពដើមព័ត៌មាន បានបញ្ជាក់ថា ៖ ខេត្តបាត់ដំបង៖ស្ពានថ្មខេត្តបាត់ដំបង ក្លាយជាកន្លែងផឹកស៊ី របស់មន្ត្រីមានអំណាច មានលុយខ្សែធំ នៅខេត្តបាត់ដំបង ហើយមានតោយាមឲ្យទៀត នាំឲ្យមានការ រិះគន់យ៉ាងខ្លាំង។
មានការលើកឡើងថា ស្ពានថ្មចាស់បាត់ដំបង ដែលមានអាយុកាលរាប់រយឆ្នាំហើយនោះ នៅតែរឹងមាំ មិនសម្រាប់ តែបម្រើការគយគន់ ពីភ្នែកភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានរៀបចំ បាននូវពិធីជប់ លៀងផ្សេងៗរបស់ អ្នកមានឥទ្ធិពល ក្នុងខេត្ត។ មតិមួយចំនួន រិះគន់ថា ការរៀបចំឲ្យ បែបនេះអាចបង្កផល ប៉ះពាល់ដល់ អនាម័យ បរិស្ថាន ក្នុងស្ទឹងសង្កែ ...។ ករណីនេះលោកច័ន្ទ សុផល អភិបាល បាត់ដំបង មិនត្រូវមើលរំលងនោះទេ៕ដោយហង្ស ប្រាថ្នាSR
ចូលមើលព័ត៌មានរូបភាពជាក់ស្តែងក្នុងវេបសាយ ៖


ដក់ស្រងពីប្រភព ៖ http://www.srpostnews.com/cambodia-news/4924.html
Previous
Next Post »