ធ្លាប់ដឹងរឿងរ៉ាវក្នុងគុកខ្មែរ
និងស្ថានភាពពិតប្រាកដនៃគុកខ្មែរទេ ? យើងនិងបង្ហាញបកស្រាយរឿងនេះ តាមរយះការឆ្លើយបំភ្លឺនៃអ្នកធ្លាប់ជាប់គុកចំនួន២នាក់
។ អ្នកទី១គឺលោក គង់ វ៉ៃយ៉ា ទើបតែចេញពីពន្ធធានាគារព្រៃស ថ្ងៃទី២២ ខែកុម្ភះ
ឆ្នាំ២០១៧នេះ ហើយចំពោះកាបំភ្លឺរបស់គាត់ បងប្អូនអាចស្ដាប់វីដេអូសម្លេងជាក់ស្តែង នៅខាងក្រោមនេះស្រាប់
។ អ្នកទី២គឺលោកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ហើយ Kcamldp
ជួបគាត់ដោយចៃដន្យនៅកន្លែងមួយ និងគាត់ក៏ជាមនុស្សម្នាក់ធ្លាប់ជាប់ពន្ធធាគារដែរ
គាត់បានឆ្លើយបំភ្លឺចំពោះស្ថានភាពជាក់ស្តែង ដែលគាត់ធ្លាប់ជួបប្រទះនៅក្នុងពន្ធធានាគារថា
៖
១/នៅក្នុងពន្ធធានាគារដែលគាត់រស់នៅ
ចង្អៀតគ្មានអនាម័យ ហើយរស់នៅមួយបន្ទាប់ធំចំនួន២០ទៅ៣០នាក់ ។
២/នៅក្នុងពន្ធធានាគារនោះ
មានបងធំគេប្រចាំបន្ទប់ ហើយដែលបងធំនោះតែងតែធ្វើបាបអ្នកទើបតែចូលថ្មី
ជាពិសេសរូបខ្ញុំដែលទើបតែចូលតែម្ដង គេវ៉ៃធ្វើបាបយើង ដើម្បីអោយស្គាល់ថាគេបងធំ ។
៣/រាល់របស់ផ្សេងៗដែលអ្នកផ្ទះយើង
ផ្ញើរអោយយើងនៅក្នុងគុករាប់ចាប់តាំងពីរបស់ហូបចុកឡើង គឺយើងបានទទួលតិចណាស់
ព្រោះមួយចំនួនត្រូវចែកអោយពួកបងធំនោះដែរ ។
៤/នៅក្នុងគុកនោះមានគេលួចបំរើសេវាទូរស័ព្ទ
អោយយើងអាចលួចនិយាយទូរស័ព្ទទៅខាងក្រៅបាន ប៉ុន្តែថ្លៃណាស់ពេលនិយាយទៅផ្ទះម្ដងៗ
គឺក្នុង១នាទីថ្លៃលើសខាងក្រៅ១០ដង ។
៥/ក្នុងគុកក៏មានបារីលក់ផងដែរ ប៉ុន្តែថ្លៃណាស់ ហើយលួចលក់ដោយពួកមន្ត្រីពន្ធធានាគារនោះតែម្ដង ។
៥/ក្នុងគុកក៏មានបារីលក់ផងដែរ ប៉ុន្តែថ្លៃណាស់ ហើយលួចលក់ដោយពួកមន្ត្រីពន្ធធានាគារនោះតែម្ដង ។
៦/ស្រាក៏មានលក់ដែរ
គឺពួកមន្ត្រីពន្ធធានាគារលួចដាក់ចូលក្នុងគុកដើម្បីលក់ ដោយពួកវាយកដាក់ក្នុងថង់តូចៗមិនដល់កន្លះលីត្រផង
ហើយដាក់ចូលក្នុងខោរលីអូរបស់ពួកវា ដើម្បីលួចលក់អោយពួកអ្នកទោសដែលត្រូវការផឹក
ហើយលក់ក្នុងតម្លៃថ្លៃលើសខាងក្រៅ១០ដង អញ្ជឹងហើយបានជាពួកអ្នកទោសតែងតែសុំលុយឳពុកម្តាយបងប្អូនទាំងដែលខ្លួននៅក្នុងគុកសោះ
។
៧/អ្វីដែលធ្វើអោយខ្ញុំហួសចិត្ត
និងរន្ធត់ចិត្តចាំមិនភ្លេចនោះគឺ ថ្ងៃមួយមានអ្នកទោសថ្មីម្នាក់ទើបតែចូលមក
អាយុគេប្រហែល២៤ឆ្នាំ ពេលនោះមានពួកបងធំម្នាក់ក្នុងចំនោមបងធំរបស់ពួកគេ
បានចាប់ស្រាត់ខោររបស់អ្នកទោសថ្មីនោះ
ហើយយកប្រដាប់ភេទស៊កចូលរន្ធគូទក្មេងប្រុសនោះទាំងកំរោល
និយាយជារួមគឺធើរុន្ធគូទក្មេងប្រុសនោះតែម្ដង ហើយសកម្មភាពដដែលៗនេះ
បានកើតឡើងចំពោះក្មេងប្រុសនោះជាង១អាទិត្យ
ទើបមន្ត្រីពន្ធធានាគារយកក្មេងប្រុសនោះចេញដោយប្តូរបន្ទាប់
ហើយបើតាមខ្ញុំលួចសួរមន្ត្រីពន្ធធាគារម្នាក់ គាត់ប្រាប់ខ្ញុំថា
មកពីឳពុកម្តាយរបស់អ្នកទោសនោះអោយលុយទៅមេរបស់ពួកគេ១ពាន់ដុល្លា អោយជួយប្តូរកូនប្រុសរបស់ពួកគាត់ទៅដាក់នៅបន្ទប់ដែលមានតែមនុស្សល្អ
ទើបគេព្រមប្តូរបន្ទប់អោយកូនរបស់ពួកគាត់ ។
សូមបញ្ជាក់ថា យើងមិនបានដឹងថាការនិយាយរៀបរាប់របស់បងប្រុសដែល
អះអាងថាខ្លួនធ្លាប់ជាប់ពន្ធធានាគារនេះ ជាការពិតរឺយ៉ាងណានោះទេ
យើងគ្រាន់តែយកសម្តីរបស់គាត់ចុះផ្សាយប៉ុណ្ណោះ ហើយ Kcamldp មិនទទួលខុសត្រូវលើការនិយាយរបស់បងប្រុសម្នាក់នោះទេ
ហើយពិតរឺមិនពិតអាស្រ័យលើការគិតពិចារណារបស់បងប្អូនខ្លួនឯងចុះ ។
ប្រសិនបើការនិយាយរបស់លោក គង់ វ៉ៃយ៉ា និងបុរសទី២ នោះជាការពិត
យើងអាចសន្និដ្ឋានបានថា គុកស្រុកខ្មែរដូចឋាននរកអញ្ជឹង
វាមិនមែនជាកន្លែងកែរប្រែអប់រំមនុស្សអោយល្អនោះទេ
មនុស្សដែលធ្លាប់ជាប់គុកមិនត្រឹមតែមិនកែរប្រែខ្លួននោះទេ ថែមទាំងកាចសាហាវជាងមុនទៀត
អញ្ជឹងហើយទើបយើងធ្លាប់លឺថា អ្នកខ្លះចេញពីគុកមិនដល់១ខែផង
បែរជាប្រព្រិត្តិបទល្មើសថ្មីដែរសាហាវជាមុនទៀត ដែលវាផ្ទុយស្រលះពីគុករបស់ប្រទេសគេ
គឺគុករបស់ប្រទេសដែលត្រឹមត្រូវរីកចំរើនជឿនលឿន ។ គុករបស់ប្រទេសគេជាកន្លែងសំរាប់ អប់រំកែរប្រែមនុស្សពិតប្រាកដមែន
អ្នកដែលជាប់គុកត្រូវគេអប់រំ ផ្តល់ឳកាសអោយរៀនបច្ចេកទេសផ្សេងៗនៅក្នុងគុកដូចជា
ជាងភ្លើង ជាងម៉ាស៊ីន ជាងឡាន..ល ..ចំនែកស្រីៗវិញ គឺគេបង្រៀនកាត់ដេរ ធ្វើនំលក់..ល.. ដើម្បីអោយពេលពួកគេចេញពីគុក ហើយមានចំនេះជំនាញស្រាប់ដើម្បីចិញ្ចឹមជីវិត មិនចាំបាច់ធ្វើចោរលួចចោរប្លន់ដែលផ្តល់បញ្ហាដល់សង្គមរបស់ពួកគេនោះទេ
។
ចំនែកពន្ធធានាគារដូចឋាននរកស្រុកខ្មែរវិញ
បងប្អូនសាកពិចារណាចុះ បើប្រុសៗជាប់គុកវេទនាប៉ុណ្ណឹងហើយ ចុះស្រីៗវិញ តើវាខ្ទេចខ្ទីខ្លួនប្រាណផ្លូវចិត្តអស់ប៉ុណ្ណាទៅ
? បងប្អូនដែលមិនធ្លាប់ជាប់គុក សូមជៀសអោយផុតទៅ ព្រោះគុកខ្មែរមិនមែនជាកន្លែងអប់រំកែរប្រែមនុស្សទេ
វាជាឋាននរកធ្វើបាបមនុស្ស ដែលវាផ្ទុយទាំងស្រុងពីអត្ថន័យពិតនៃគុក
ដែលធាត់ពិតគុកគួរតែជាកន្លែងអប់រំកែរប្រែមនុស្សអោយក្លាយជាល្អ
មិនមែនធ្វើអោយមនុស្សកាច់សាហាវជាងមុនអញ្ជឹងនោះទេ ។ សូមគេចអោយផុតពីគុកស្រុកខ្មែរណា
វាវេទនាឈឺចាប់ណាស់ ជាពិសេសស្រីៗគេចអោយផុត
បើមិនអញ្ជឹងទេខ្ទេចខ្ទីអស់ហើយនៅក្នុងគុកនោះ ។ បងប្អូនអាចចូលមើលវីដេអូសម្លេង
រូបភាពលំអិតក្នុងវេបសាយ ៖
វីដេអូសម្លេងរបស់លោក គង់ វ៉ៃយ៉ា
ConversionConversion EmoticonEmoticon