loading...

ហូរទឹកភ្នែក!ម្តាយគេម្តាយយើងគាត់ត្រូវគេរំលោភធ្វើបាបហើយនៅឲ្យធ្វើត្រាប់ទៀត


មើលវីដេអូនេះហើយហូរទឹកភ្នែក គាត់អាយុ៤៦ឆ្នាំហើយ អាយុស្មើរនិងម្តាយរបស់ពួកយើងគ្រប់គ្នា ត្រូវក្មេងអាយុ២៣ឆ្នាំស្មើរនិងកូនរបស់គាត់ វាយរំលោភធ្វើបាបប៉ុណ្ណឹងហើយ នៅអោយគាត់ធ្វើត្រាប់សកម្មភាពជាមួយក្មេងពាលនោះទៀត តើសមត្ថកិច្ចដែលដោះស្រាយរឿងនេះគ្មានខួរក្បាល គ្មានមនោសញ្ជេតនាទេរឺ ?? រឺមកពីឃើញគាត់ជាអ្នកក្រីក្រ ក៏ចង់លេងសើចជាមួយគាត់ ?? តើពួកអ្នកមានម្តាយទេ ?? បើម្តាយរបស់ពួកអ្នកជួបរឿងបែបនេះ​ តើគាត់ភ័យខ្លាចឈឺចាប់ ខ្មាស់គេប៉ុណ្ណា ?? ម៉េចក៏យកការឈឺចាប់របស់គាត់មកលេងសើចអញ្ជឹង ?? គិតទៅសង្គមតិរច្ឆាននេះអ្វីៗក៏អាចកើតឡើងដែរ ដល់ថ្នាក់សមត្ថកិច្ចជាអ្នកអនុវត្តន៏ច្បាប់ហើយ នៅគ្មានមនោសញ្ជេតនាគ្មានខួរក្បាលទៀត ។ បើទោះជាចង់ធ្វើត្រាប់រឿងនេះ ក៏គួរយកមនុស្សណាផ្សេង រឺមនុស្សប្រុស មកធ្វើត្រាប់ដែរ មិនមែនយកគាត់អញ្ជឹងទេ អ្នកសាកប្រើខួរក្បាលអ្នកមើល តើវាសមរឺអត់ ?? បើគេរំលោភកូនស្រីរបស់អ្នក តើអ្នកយកកូនស្រីរបស់អ្នកមកធ្វើត្រាប់ជាមួយក្មេងពាលនេះ ទាំងដែលនាងកំពុងតែឈឺចាប់ខ្លាំងបំផុត ខ្លាចក្មេងពាលនេះខ្លាំងបំផុត កំពុងមានបញ្ហាសតិអារម្មណ៏ធ្ងន់ធ្ងរមែនរឺទេ ?? ពួកអ្នកធ្វើអញ្ជឹងបានតែជាមួយអ្នកក្រលំបាកប៉ុណ្ណោះ ប៉ះជាមួយគេជាអ្នកមានលុយអំណាច ពួកអ្នកបំរើគេដូចម្ចាស់អញ្ជឹង(គិតខ្លួនឯងទៅពួកអ្នកជាអ្វី) ។ 




គួរបញ្ជាក់ផងដែរថា ៖
អាវុធហត្ថកោះកុងបង្ក្រាបករណីរំលោភសេពសន្ធវះ

នៅវេលាម៉ោង 17:10 នាទី ថ្ងៃទី11.02.2017 មានករណីរំលោភ​សេពសន្ធវៈ​និងបង្កររបួសស្នាមដោយ​ហិង្សា​ ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ជនរងគ្រោះ​ឈ្មោះ​ សុខ ចន្ធី ភេទស្រី អាយុ 46ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជនសង្ស័យឈ្មោះ ម៉ម សុខទយ អាយុ23ឆ្នាំ រស់នៅភូមិរបស់ខ្ញុំ ឃុំតំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ឃុំ​កើតហេតុ​ បាន​បបួល​ជនរងគ្រោះ​អោយ​ទៅ​កោសខ្យល់​អោយ​នៅក្នុង​វត្ត​ចាស់(វត្តគីរីគង្គាចាស់)​ ពេលទៅដល់បន្ទប់មួយក្នុងវត្ត ជនល្មើស​ក៏​បាន​ចាប់​បង្ខំ​និងវាយជនរងគ្រោះចំនួនបួនដៃ​ ហើយ​ក៏​ចាប់​រំលោភ​បានសម្រេច​តែម្តង​។ ក្រោយ​ធ្វេីសកម្ម ភាព​ជនល្មើស​បាន​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ ក្រោយ​ពេល​បាន​ទទួល​ពាក្យ​បណ្ដឹង​កម្លាំង​អ​ហ​ស្រុក​គីរីសាគរ​ចំនួន​5នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី​ សែម​ សាខន​ បាន​ចុះ​ស្រាវជ្រាវ​និង​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​វេលា​ម៉ោង​ 7:20នាទី ថ្ងៃ​ទី​12.02.2017 និង​កំពុង​បំពេញ​សំណុំ​រឿង​បញ្ជូនទៅតុលាការតាមនិតិវិធី។

ចូលក្នុងវេបសាយដើម្បីមើលរូបភាពព័ត៌មានវីដេអូលំអិត ៖




វីដេអូសម្លេងជាក់ស្តែង


Previous
Next Post »
loading...