loading...

ពន្យល់លំអិតប្រពៃណីចាប់ក្មេងស្រីធ្វើប្រពន្ធនៃជនជាតិភាគតិចយួនជនជាតិម៉ុង


វីដេអូទាំង៣ ដែលបង្ហាញក្នុងវេបសាយនេះ គឺជាប្រពៃណីចាប់មនុស្សស្រីយកធ្វើប្រពន្ធរបស់ជនជាតិភាគតិចវៀតណាម ហៅថាជនជាតិម៉ុង ។ យើងនិងធ្វើការបង្ហាញពីប្រពៃណី និងវិភាគចំពោះប្រពៃណីនេះដូចខាងក្រោម ៖ ជាទូទៅ ប្រពៃណីចាប់មនុស្សស្រីយកធ្វើប្រពន្ធរបស់ជនជាតិភាគតិចវៀតណាម(ជនជាតិម៉ុង) គឺប្រព្រិត្តិទៅនៅកំឡុងខែវិច្ឆិការ ហើយដែលមនុស្សប្រុសពេញវ័យមានសិទ្ធិអាចជ្រើសរើស អាចចាប់នារីណាដែលខ្លួនស្រលាញ់ពេញចិត្តធ្វើជាប្រពន្ធរបស់ខ្លួន ។ ដំបូងបុរសនោះត្រូវហៅមិត្តភក្តិ រឺបងប្អូនរបស់ខ្លួនទៅជួយចាប់ក្មេងស្រីនោះ ដើម្បីយកទៅផ្ទះរបស់ខ្លួន ហើយមនុស្សប្រុសទាំងនោះមានសិទ្ធិចាប់ក្មេងស្រីដែលខ្លួនស្រលាញ់នោះ ទៅផ្ទះរបស់ពួកគេ ទោះជានាងមិនពេញចិត្តក៏ដោយ ហើយការចាប់ខ្លួនក្មេងស្រីនោះទៅផ្ទះរបស់ពួកគេ អាចមានស្ថានភាព២កើតឡើង ។




ស្ថានភាពទី១/ បើក្មេងស្រីនោះស្រលាញ់ពេញចិត្តបុរសនោះដែរ បុរសនោះនិងលួងលោមនាង រហូតនាងព្រមទៅផ្ទះជាមួយខ្លួន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ហើយវាជារឿងស្រួលទេបើនាងយល់ព្រម ។


ស្ថានភាពទី២/ បើក្មេងស្រីនោះមិនពេញចិត្តទេ នាងនិងប្រឆាំងមិនព្រមទៅឡើយ ហើយវានិងបង្កើតជារូបភាពឈឺចាប់មិនខាន ព្រោះនាងមិនពេញចិត្ត មិនព្រមទៅ ហើយការប្រឆាំងបែបនេះទើបធ្វើអោយ បុរសដែលពេញចិត្តនាងនោះប្រើកម្លាំងបាយ បង្ខំនាងចាប់យកទៅផ្ទះរបស់គេ ហើយការចាប់នេះយើងមើលទៅមានរូបភាពព្រៃផ្សៃណាស់ ព្រោះជាការចាប់ដោយមិនមានការយល់ព្រមពីនាង ទោះជានាងបដ្ដិសេធយ៉ាងណាក៏ដោយ ក៏បុរសនោះចាប់បង្ខំយកនាងទៅផ្ទះរបស់គេដែរ ហើយមិត្តភក្តិ រឺបងប្អូនដែលទៅជាមួយបុរសនោះគឺជាអ្នក ដែលចូលរួមជួយចាប់នាងយកទៅផ្ទះរបស់បុរសនោះ ។ ហើយដោយសារមនុស្សនៅតំបន់នោះ វង្វេងយល់ថាវាជាប្រពៃណីរបស់ពួកគេ ទើបពួកគេឈរមើលសើចហ៊ោសប្បាយ នៅពេលឃើញគេចាប់ក្មេងស្រីទាំងនោះក្នុងរូបភាពព្រៃផ្សៃបែបនេះ គឺពួកគេបានត្រឹមតែឈរមើលមិនអាចជួយអ្វីបានឡើយ ។


បន្ទាប់ពីចាប់បានក្មេងស្រីដែលខ្លួនពេញចិត្តរួចហើយ បុរសនោះនាំយកនាងទៅនៅផ្ទះរបស់គេចំនួន៣ថ្ងៃ ដោយនាងមិនអាចវិលត្រលប់ទៅផ្ទះរបស់នាងវិញបានឡើយក្នុងកំឡុងពេល៣ថ្ងៃនេះ នាងត្រូវនៅផ្ទះជាមួយបុរសនោះរយះពេល៣ថ្ងៃពេញ ដើម្បីអោយបុរសនោះលួងលោមសុំនាងធ្វើជាប្រពន្ធ បើក្នុងរយះពេល៣ថ្ងៃនេះនាងព្រមហើយ នោះថ្ងៃបន្ទាប់មកបុរសនោះនិងបញ្ជូលបុរសម្នាក់ទៅផ្ទះរបស់នាងបញ្ជាក់ប្រាប់ថានាងជាប្រពន្ធរបស់ខ្លួនហើយ ប៉ុន្តែផ្ទុយមកវិញបើនាងនៅតែមិនព្រមពេញចិត្តទេ នោះបុរសនោះនិងបញ្ជូននាងទៅផ្ទះរបស់នាងវិញ ។





ដោយសារប្រពៃណីនេះវាមានចន្លោះប្រហោង ដែលអាចនាំគ្រោះថ្នាក់ដល់មនុស្សស្រី ទើបមកដល់បច្ចុប្បន្ននេះ ប្រពៃណីបែបឆ្កួតលីលានេះ ត្រូវបានគេកាត់បន្ថយ រឺកែរប្រែមិនសូវអនុវត្តន៏ ប៉ុន្តែមិនមែនថាគេមិនអនុវត្តន៏នោះទេ គឺគេនៅតែអនុវត្តន៏ គ្រាន់តែមិនសូវច្រើនដូចមុន ហើយចង់ដឹងថាមកដល់បច្ចុប្បន្នតើប្រពៃណីឆ្កួតលីលាព្រៃផ្សៃនេះនៅអនុវត្តន៏ដដែល រឺកែរប្រែអ្វីខ្លះហើយ មើលវីដេអូជាក់ស្តែងទាំង៣នេះដោយផ្ទាល់ចុះ ។ សូមបញ្ជាក់បន្ថែមថា ដោយសារគេយល់ថាវាជាប្រពៃណីនេះហើយ ទើបទោះជាគេឃើញរូបភាពចាប់មនុស្សស្រីនោះព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏ពួកគេមិនចាប់អារម្មណ៏ឈឺឆ្អាលជួយដែរ ព្រោះខួរក្បាលរបស់ពួកគេវង្វេងឆ្កួតលីលា និងប្រពៃណីព្រៃផ្សៃថោកទាបនេះទៅហើយ ។
ចំនុចចន្លោះប្រហាងដែលនាំអោយប្រពៃណីឆ្កួតលីលានេះអាចបង្ករគ្រោះថ្នាក់ ដល់ក្មេងស្រីនោះគឺ ៖
១/ ក្មេងស្រីភាគច្រើនត្រូវបានពួកប្រុសៗទាំងនោះរំលោភនាងនៅផ្ទះរបស់ពួកគេ ហើយបង្ខំអោយពួកនាងព្រមធ្វើប្រពន្ធរបស់ខ្លួន ។
២/ មានការវាយធ្វើបាបចំពោះក្មេងស្រីទាំងនោះដើម្បីបង្ខំអោយធ្វើប្រពន្ធរបស់ពួកគេ ។
៣/ មានការបៀតបៀនផ្លូវភេទចំពោះក្មេងស្រីទាំងនោះដូចជា ៖ ចាប់បឺតមាត់ , ចាប់ច្របាច់.....,,,,,,,,,,,,,,,។ សុំអភ័យទោសយើងមិនអាចសរសេរពាក្យនេះចេញទេ គ្រាន់តែដឹងថាវាជាការបៀតបៀនកេរ្ត៏ភេទ ផ្លូវភេទចំពោះមនុស្សស្រី ។
៤/ បង្ករនៅជំងឺផ្លូវចិត្តសំរាប់ក្មេងស្រីទាំងនោះ ព្រោះពួកគេត្រូវជួបប្រទះអំពើរ ចាប់បង្ខិតបង្ខំ ឃុំឃាំងខ្លួនចំនួន៣ថ្ងៃ​ ដោយគ្មានមេត្តា ។
៥/ រំលោភសិទ្ធិមនុស្ស និងសិទ្ធិរបស់ពួកនាងយ៉ាងធ្ងន់ធ្ងរ ព្រោះវាជាការចាប់បង្ខិតបង្ខំមនុស្សដែលមានលក្ខណះព្រៃផ្សៃ ប្រៀបដូចជាការចាប់រំលោភផ្លូវភេទអញ្ជឹង ។
៦/ ពួកនាងអាចមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះតែទង្វើរចាប់បង្ខិតបង្ខំទាំងរំលោភបំពាននេះ ហើយដែលអាចបង្ករអោយពួកនាងនៅវិបត្តិផ្លូវចិត្តខ្លាំង ។







ព្រោះតែប្រពៃណីឆ្កួតលីលានេះ នាំផលវិបាកដល់ក្មេងស្រីច្រើនយ៉ាងនេះហើយ ទើបមកដល់សព្វថ្ងៃគេមិនសូវអនុវត្តន៏ ប៉ុន្តែគេនៅតែអនុវត្តន៏ ហើយកាន់តែច្បាស់គឺអនុវត្តន៏ដូចវីដេអូដែលថតបានចំនួន៣នេះអញ្ជឹង ។ បងប្អូនអានអ្វីដែលជាការសិក្សាររបស់ Kcamldp នេះហើយយកទៅគិតពិចារណាខ្លួនឯងចុះ ។
ជាចុងក្រោយ Kcamldp សូមបញ្ជាក់ថា ព័ត៌មាននេះបានមកពីការសិក្សាតាមឯកសារមួយចំនួន ការវិភាគ និងមានវីដេអូជាមូលដ្ឋានផ្ទាល់ អញ្ជឹងប្រសិនជាការបកស្រាយនេះ បងប្អូនយល់ថាមិនទាន់គ្រប់គ្រាន់ រឺខ្វះខាត់ លើសលប់ត្រង់ចំនុចណា បងប្អូនអាចផ្តល់យោបល់បំពេញបន្ថែមតាមរយះ Comment មក​កាន់ Kcamldp ។ ចូលមើលខ្លឹមសារបកស្រាយលំអិតទាំងស្រុង រួមទាំងវីដេអូទាំង៣ចំពោះប្រពៃណីឆ្កួតលីលានេះក្នុងវេបសាយខាងក្រោម ៖

វីដេអូទាំង៣

ព័ត៌មានទាក់ទង ៖ 
Previous
Next Post »
loading...