loading...

ព្រះពុទ្ធបោះបង់ទ្រព្យចូលព្រៃសង្ឃឥលូវដេកគ្រែប្រណិតប្រើVertuថ្លៃ20000$

ព្រះពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គបោះបង់រាជបាល្ល័ង្គ ទ្រព្យសម្បត្តិ ស្រីស្អាត ភាពមានបានសុខស្រួលហ៊ឺហា ហើយទៅរស់នៅក្នុងព្រៃភ្នំស្ងប់ស្ងាត់តែឯងដើម្បីស្វែងរកធម៌យល់ធម៌សំរាប់ការត្រាស់ដឹង ធ្វើអោយចិត្តស្ងប់ ដែលព្រះពុទ្ធព្រះអង្គសំដែងថា គ្មានសេចក្តីសុខណា ប្រសើរជាងសេចក្តីស្ងប់ក្នុងចិត្តឡើយ ។ ព្រះអង្គក៏បង្រៀនព្រះធម៌នេះទៅកាន់សាវៈ(ព្រះសង្ឃ)របស់ព្រះអង្គ អោយពួកគេយល់ធម៌ ពាល់ធម៌ត្រូវ ដោយលះបង់នៅគ្រឿងសៅម៉ងទាំងឡាយដែលនាំអោយចិត្តជាប់ជំពាក់ ដោយសូម្បីតែស្បែកជើងក៏ព្រះពុទ្ធហាមកុំអោយជាប់ជំពាក់ដែរ គឺកុំពាក់ស្បែកជើងតែម្ដង ក្នុងខ្លួនមិនត្រូវមានអ្វីទាំងអស់ មានតែស្បង់ជីពរសំរាប់បិទបាំងរាងកាយកុំអោយចេញកេរ្ត៏ភេទទៅបានហើយ

ក្រៅពីនេះអ្វីៗក៏មិនចាំបាច់សំរាប់អ្នកបួសដែរ សូម្បីតែស្បង់ជីពរក៏ព្រះពុទ្ធហាមមិនអោយពាក់ស្បង់ជីពរណាដែលថ្មី កុំអោយនាំការលំបាកដល់ពុទ្ធបរិស័តដែលប្រគេន គឺត្រូវពាក់ស្បង់ជីពរណាដែលចាស់ៗរហែកសល់ពីការរំសាកសព(ក្រណាត់រំសាកសព)របស់អ្នកភូមិ ចាំយើងជាព្រះសង្ឃយកមកគ្រង់លើរាងកាយ ។ បើតាមអ្វីដែលយើងរៀបរាប់ខាងលើ យើងឃើញថាព្រះសង្ឃសម័យព្រះពុទ្ធ និងព្រះសង្ឃសម័យឥលូវខុសគ្នាឆ្ងាយណាស់​ ពួកគេគ្មានពាល់ត្រូវធម៌ដែលព្រះពុទ្ធបង្រៀននោះទេ ពួកគេភាគច្រើនបួសក្នុងសំណាក់របស់ព្រះពុទ្ធនៅពេលបច្ចុប្បន្ននេះ គឺព្រោះតែដើម្បីភាពសុខស្រួលនិងសន្សំលុយទុកពេលឈប់បួសវិញប៉ុណ្ណោះ និយាយជារួមទៅបួសដើម្បីសន្សំលុយទុករកស៊ី ពួកគេគ្មានពាល់ត្រូវធម៌ដែលព្រះពុទ្ធសំដែងនោះទេ ហើយយើងអាចសង្ខេតដឹងថាព្រះសង្ឃមួយណាដែលពាល់ធម៌មិនត្រូវតាមរយះដូចជា ៖ ចូលចិត្តលុយច្រើនៗ ចូលចិត្តដេកក្នុងផ្ទះវីឡា ចូលចិត្តដេកម៉ាស៊ីនត្រជាក់ ចូលចិត្តស៊ីអីឆ្ងាញ់ៗ ចូលចិត្តជិះឡានទំនើបៗ ចូលចិត្តប្រើទូរស័ព្ទដៃទំនើបជាដើម ហើយនៅមានអ្វីៗជាច្រើនទៀតដែលយើងរៀបរាប់មិនអស់ និយាយអោយអស់ទៅ ព្រះសង្ឃដែលមានឋានះធំៗសព្វថ្ងៃរស់នៅហ៊ឺហាជាងពលរដ្ឋធម្មតាផង ព្រោះព្រះសង្ឃឥលូវជិះសុទ្ធតែឡានទំនើបៗ ហើយទៅសូត្រមន្តផ្ទះអ្នកមានម្ដងៗបានលុយច្រើនជាងយើងធ្វើការងារ៣ខែផង ។ នៅក្នុងវេបសាយនេះយើងនិងបង្ហាញពីភាពហ៊ឺហារបស់សង្ឃមួយអង្គ kcamldpមិនហ៊ានថាសង្ឃនោះយ៉ាងម៉េចទេ គ្រាន់តែចែករំលែកអោយបងប្អូនមើល ហើយអោយតម្លៃតាមការពិចារណាខ្លួនឯងចុះ ។ ប្រសិនបើបានលុយពីព្រះសង្ឃសំបូរលុយទាំងនោះយកមកអោយពេទ្យគន្ធបុប្ផា​ និងធ្វើផ្លូវថ្នល់...................មិនដឹងជាជួយពលរដ្ឋខ្មែរជួយក្មេងៗក្រខ្សត់បានច្រើនប៉ុណ្ណាទេ ៖


វីដេអូដែលទាក់ទង

Previous
Next Post »

8 comments

Click here for comments
January 7, 2017 at 7:46 PM ×

និយាយវិន័យមិនទាន់ត្រឹមត្រូវ ខ្ញុំអានហើយ ឃើញថាសរសេរខុសច្រើនណាស់ គំនិតនៅខ្លី ពាក្យសម្ដីចេះតាមមេបក្ស ...មនុស្សល្ងង់....ខ្វះការគិត យល់បានតែមួយជ្រុង...។ទ្រព្យសម្បត្ដិមាននៅក្នុងសេចក្ដីជ្រះថ្លានៃអ្នកណា,ជ័យជម្នះមាននៅក្នុងសេចក្ដីព្យាយាមប្រឹងប្រែងនៃអ្នកណា ម្រឹត្យុស្ថិតនៅក្នុងសេចក្ដីក្រោធនៃអ្នកណា,សេចក្ដីពិត​ អ្នកនោះៗឈ្មោះថា ប្រកបហើយដោយតេជានុភាពទាំងពួង ។
ខុសទាស់យ៉ាងណាសូមអធ្យាស្រ័យ ។

Reply
avatar
January 8, 2017 at 12:32 PM ×

យ៉ាប់ណាស់ចេះតែសរសេរតែម្ដង មិនអោយពាក់ស្បែកជើងទៀត បើចង់ដឹងច្បាស់ម្ដេចមិនសួរបក្សពួកខួនអោយច្បាស់ចាំសរសេរ អត់ចាំពាក្យ មេគ្នាន់បើដែរ បើយកទ្រឹស្ដី មេតែងតែ(ស្គាស់ខ្លួនឯង ស្គាល់អ្នកដទៃ)ទើបល្អ
មិនមែនជាអ្នកមិនដែលស្ដាប់លោកខឹមវាសនាទេ តែគាត់អាចតថាពេលខ្លះគាត់និយាយមកខ្ញុំដឹងជាងគាត់ហើយខុសត្រង់ថាយកនិយមន័យកែទៅជារបស់គាត់មិនមែនប្រើទៅតាមធម្មតាទេ

Reply
avatar
Unknown
admin
January 8, 2017 at 4:18 PM ×

សំណេរនេះអគតិខ្លាំងណាស់។ហើយខុសច្រើនណាស់។

Reply
avatar
January 8, 2017 at 7:32 PM ×

អ្នកសរសេរអក្សរខុសច្រើនណាស់ មេត្តាទៅរៀនសរសរម្ដងទៀតទៅ

Reply
avatar
Kcamldp News
admin
January 9, 2017 at 3:29 PM ×

ខ្ញុំនិងយកពាក្យនេះទៅគិតពិចារណាម្ដងទៀត !

Reply
avatar
Kcamldp News
admin
January 9, 2017 at 3:31 PM ×

បាទ ! ខ្ញុំនិងព្យាយាម

Reply
avatar
Kcamldp News
admin
January 9, 2017 at 3:32 PM ×

ខ្ញុំនិងគិតម្ដងទៀត

Reply
avatar
Kcamldp News
admin
January 9, 2017 at 3:32 PM ×

ខ្ញុំនិងព្យាយាមគិតម្ដងទៀត

Reply
avatar
loading...