loading...

សារភាពពិតជាបាញ់ក្ងោកមែនហើយយកទៅដុតយ៉ាងឆ្ងាញ់ពិសារសល់តែរោម

ចាប់បានជនដែលបាញ់ក្ងោកអោយស្លាប់នោះហើយ គាត់ព្រមសារភាពថាពិតជាបាញ់ក្ងោកនោះអោយស្លាប់មែន ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺគាត់និយាយថា គាត់បាញ់ក្ងោកនោះងាប់ហើយ យកទៅធ្វើម្ហូប ដុត យ៉ាងឆ្ងាញ់ពិសារទៀតផង ឥលូវសល់តែរោមក្ងោក២ទៅ៣សរសៃធ្វើភស្តុតាងប៉ុណ្ណោះ សាច់គាត់ហូបអស់ហើយ សល់តែឆ្អឹង គាត់ថាឆ្ងាញ់ណាស់ទៀតផង ។​ មើលជួយដាក់អោយគាត់ម្នាក់១ម៉ាត់មើល យីហី !!! ដូចខ្វះអីច្រាស ច្រាសអីអាក្រក់អាក្រីយ៉ាងនេះ ?? ។ ចូលមើលព័ត៌មានលំអិតក្នុងវេបសាយ ៖
មានការ​រិះគន់​ត​ៗ​គ្នា​ជា​ច្រើន​បន្តបន្ទាប់​ហូរហែរ លើ​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​បាន​ប្រើ​ជំ​ពាម​កាំ​ស៊ូ បាញ់​សត្វ​ក្ងោក​ដ៏​សែន​ស្លូត​ចំនួន​១​ក្បាល ក្នុង​ចំណោម​សត្វ​៤​ក្បាល ដែល​ហោះហើរ​ទុំ​លេង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បានចូលមកសារភាព​ហើយ ​នៅ​ម៉ោង១២​ថ្ងៃ​ទី១៦ ខែមករា នៅ​ចំពោះ​មុខ​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​អភិរក្ស​សត្វព្រៃ ។
បុរស​ដែល​ប្រព្រឹត្តិ​អំពើ​មិន​គ​ម្បី​ខាងលើ​មានឈ្មោះ ខេ​ង ពៅ អាយុ៦៥ឆ្នាំ មាន​ទីលំនៅ ភូមិ​ទ្រា​២ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ រូបគេ​បាន​ឆ្លើយ​សារភាព​មុខ​អាជ្ញាធរ​ថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាញ់​សត្វ​ក្ងោក​ខាងលើ​ពិតប្រាកដ​មែន ហើយ​ក្រោយ​ពេល​បាញ់​សម្លាញ់​ហើយ​នោះ ខ្លួន​បាន​យក​សត្វ​ខាងលើ​ ទៅ​ចំអិន​ធ្វើ​ជា​ម្ហូប​យ៉ាង​ឆ្ញា​ញ់​ពិសារ​អស់​ទៅ​ហើយ បន្សល់​ទុក​តែ​រោម​ក្ងោកបីបួនស​សៃ ជា​ភ័ស្ដុតាងតែ​ប៉ុណ្ណោះ ។
ការ​ចូល​ឆ្លើយ​មក​សារភាព​បន្តថា ខ្លួនបាន​ប្រព្រឹត្តិ​កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​រូប​ខ្លួន ព្រមទាំង​ចោទ​ថា ជា​ជនជាតិ​វៀតណាម​ទៀត​ផង ប៉ុន្តែ​ពុំ​មែន​នោះ​ទេ រូប​ខ្លួន​គឺជា​ជនជាតិ​ខ្មែរ ។

យ៉ាងណាមិញ​រូបគេ​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្តិ ដូច្នេះ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​គេ ឈប់​បន្តសកម្មភាព​បែប​នេះ​ទៀត ប្រសិនបើ​យើង​ឃើញ​មាន​សត្វព្រៃ ឬ​បក្សាបក្សី យើង​គួរ​គ​ម្បី​ធ្វើការ​រាយការណ៍​ជូន​មក​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​អភិរក្ស ឬ​ជំនាញ​ពាក់ព័ន្ធ​អោយមក​ទទួលយក​ពពួកសត្វ​ទាំងនេះ​ ទៅ​ប្រលែង​នៅ​ទីវាល​ សមរម្យ​សម្រាប់​ស្រប​តាម​លក្ខ​ណៈ​ជីវសាស្ត្រ​របស់​ពួក​វា ជៀសវៀង​ការ​បាញ់​សម្លាប់​ដូច​សកម្មភាព​បែប​នេះ វា​អាច​ធ្វើ​អោយ​ហិនហោច​នូវ​ប្រភេទ​សត្វ​ធម្មជាតិ​របស់​ប្រទេស​យើង ៕

Previous
Next Post »
loading...