ខ្មែរនៅមិនច្បាស់ទៀតថាហេតុអ្វីខ្មែរសម្លាប់ខ្មែរតើ៧មករាយួនពិតជាមានគុណ?

មកដល់ពេលនេះទៅហើយ ពលរដ្ឋខ្មែរនៅតែមានគំនិតខ្វែងគ្នាដដែលចំពោះការកាប់សម្លាប់ខ្មែរនៅរបបខ្មែរក្រហម(របប ប៉ុល ពត) ហើយក៏មានផងដែរនូវពលរដ្ឋដែលមិនយល់និងដឹងទាល់តែសោះចំពោះរឿងរ៉ាវពិតនៃការកាប់សម្លាប់ខ្មែរនៅរបបខ្មែរក្រហមនោះ ។ ពលរដ្ឋខ្លះនិយាយថា នៅតំបន់ដែលគាត់រស់នៅកាលជំនាន់នោះ គ្មានការកាប់សម្លាប់ដូចដែលគេនិយាយនោះទេ​ គឺតំបន់គាត់រស់នៅធម្មតា ខ្មែរចេះស្រលាញ់សាមគ្គីគ្នាណាស់ ពលរដ្ឋខ្លះទៀតនិយាយថាខ្មែរសម្លាប់ខ្មែរ វាជារបបប្រល័យពូជសាសន៏ដ៏សាហាវ  ឯពលរដ្ឋផ្សេងទៀតថា ខ្មែរមិនអាចសម្លាប់ខ្មែរទេ ព្រោះខ្មែរជាពូជសាសន៏មួយដែលមិនសាហាវនោះទេមានមនោសញ្ជេតនាណាស់ ហើយកាន់ព្រះពុទ្ធសាសនាដឹងបុណ្យបាបទៀត 
អញ្ជឹងខ្មែរពិតជាមិនអាចហ៊ានសម្លាប់ខ្មែរគ្នាឯងច្រើនដល់ម្លឹងទេ ពិតជាមានពូជសាសន៏ផ្សេងបន្លំចូលមកសម្លាប់ខ្មែរយើងមិនខាន និងមួយចំនួនទៀតថា ខ្មែរយើងមិនអាចប្រល័យពូជសាសន៏គ្នាឯងនោះទេ ព្រោះធម្មតាអំពើដែលគេហៅថាប្រល័យពូជសាសន៏គឺកើតមានឡើង​ រវាងតែពូជសាសន៏ពីរផ្សេងគ្នា រឺពូជសាសន៏ដូចគ្នា​តែកាន់សាសនាផ្សេងគ្នាប៉ុណ្ណោះទើបវាកាប់សម្លាប់គ្នា ចុះនេះខ្មែរគឺជាពូជសាសន៏តែមួយ ហើយកាន់សាសនាព្រះពុទ្ធតែមួយដូចគ្នាទៀត ហេតុអ្វីខ្មែរត្រូវសម្លាប់គ្នា ? គឺខ្មែរពិតជាចាញ់ល្បិចបរទេស ហើយបរទេសនោះជាអ្នកសម្លាប់ខ្មែរហើយ ។ នៅមានការគិតផ្សេងៗជាច្រើនទៀតដែលយើងលើកមកនិយាយមិនអស់ទេ ដែលជារួមយើងចង់និយាយថា មកដល់ពេលនេះហើយ ខ្មែរយើងដែរស្លាប់ពលរដ្ឋអស់ជិត៣លាននាក់ នៅតែមិនយល់ មិនដឹង មិនច្បាស់ ថាមានរឿងអ្វីអោយពិតប្រាកដនៅពីក្រោយខ្នងចំពោះរឿងនេះ ? និង

ហេតុអ្វីក៏ខ្មែរស្លាប់អស់ជិត៣លាននាក់នៅឡើយទេ ? តើអ្វីជាមូលហេតុ ជារឿងពិត ដែលពលរដ្ឋខ្មែរស្លាប់ជិត៣លាននាក់នៅរបបខ្មែរក្រហមនោះ ? ដើម្បីដោះស្រាយ នូវបញ្ហាមិនដឹងរឿងពិតនេះ អោយទៅជាមានពន្លឺសំរាប់បងប្អូនយកទៅត្រិះរិះគិតពិចារណា រហូតដល់ស្វែងយល់ដឹងរឿងនពិតនោះ យើងនិងលើកយកបទវិភាគលក្ខណះស៊ីជំរៅមួយអោយបងប្អូនស្ដាប់ ដែលនិងវិភាគវែកញែកផ្ដល់ហេតុផលយ៉ាងល្អិតល្អន់ អាចអោយបងប្អូនយកទៅគិតពិចារណានិងយល់បានថា អ្វីជារឿងពិតនៅរបបខ្មែរក្រហមនោះ ។ ដើម្បីស្ដាប់វីដេអូសម្លេងវិភាគរយះពេលជាង៤០នាទីនោះ បងប្អូនអាចចូលស្ដាប់ក្នុងវេបសាយខាងក្រោមនេះ ៖

វីដេអូសម្លេងវិភាគ


Previous
Next Post »