អតីតតំណាងរាស្ត្របក្សសមរង្ស៊ីទម្លាយផ្ទៃក្នុងស្តេចល្បែងអេងឆៃអ៊ាងនិងស្រីក្មេង


ពេលថ្មីៗនេះ មាន Account Facebook មួយឈ្មោះ សី ហា បានទម្លាយរូបភាពមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ គឺលោកតំណាងរាស្ត្រ អេង ឆៃអ៊ាង និងស្រីក្មេងស្រស់ស្អាតម្នាក់ ដោយសរសេរដាក់លើរូបភាពនោះថា ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ អេង ឆៃអ៊ាង លេងល្បែងនៅកាស៊ីណូ ណាហ្គា ជាន់ទី៩ ។







នេះជាសំណេដែល Account សី ហា Post​ ភ្ជាប់ជាមួយរូបភាព ៖
«នាងខ្ញុំសូមលាតត្រដាងការពិត និងបកអាក្រាតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលវក់នឹងល្បែងនិងពុករលួយ ! ជូនចំពោះមិត្តភក្ត្រិហ្វេសបុកបានដឹង ដើម្បីជាការពិចារណា។

ពីដំបូងនាងខ្ញុំនៅបក្សសិទ្ធមនុស្ស បន្ទាប់មកក៏រួមគ្នាជាគណបក្សសង្គ្រោះជាតិ ជិត៤ឆ្នាំមកនេះ ខ្ញុំឃើញនៅក្នុងបក្សនេះគឺ រឿងដែលស្មានមិនដល់នោះគឺ បញ្ហាសីលធម៌ស្មោគគ្រោក តាំងពីមន្ត្រីថ្នាក់លើបង្អស់ដល់ក្រោម មានអ្នកខ្លះឆ្កួតនឹងស្រីញី ស្អុយគគ្រុកកេរ្តិ៍ឈ្មោះអសោចផិតក្បត់គ្នាទៅវិញទៅមក ដូចជា យឹម សុវណ្ណ សាហាយស្មន់ជាមួយតំណាងរាស្ត្រគ្នាឯង លី ស្រីវីណា ហើយអ្នកខ្លះទៀត វក់នឹងល្បែងស៊ីសង ពាលាអាវ៉ាសែផង ស្រីញីផងរហូតហ៊ានលក់ អស់គ្មានសល់ទ្រព្យសម្បត្តិ រហូតដល់ថ្នាក់ជំពាក់លុយគេវ័ណ្ឌក ពីព្រោះតែចាញ់ល្បែង។

តួយ៉ាងដូចជា អេង ឆៃអ៊ាង ជាមនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺជាអ្នកតំណាងរាស្ត្រម្នាក់ដែលលេចមុខនៅតែគ្រប់កាស៊ីណូ លេងល្បែងមិន លោះពេល ញៀននឹងល្បែងដោយមិនខ្វល់ពីការប្រជុំសភា ឬត្រូវចុះជួយដោះស្រាយបញ្ហាជូនពលរដ្ឋនៅមណ្ឌលរបស់ខ្លួនឡើយ។ ជានិច្ចកាលបុគ្គលនេះ ខ្ញុំមិនសូវដែលឃើញមុខនៅមូលដ្ឋានទេ តែបើចង់ដឹងថា លោក អេង ឆៃអ៊ាង នៅកន្លែងណានោះ គេគ្រាន់តែទៅកន្លែងលេងល្បែង នៅកាស៊ីណូណាមួយ នោះនឹងបានឃើញគាត់ភ្លាម។ ជារឿយៗនិងជាទម្លាប់ លោក អេង ឆៃអ៊ាង តែងតែចូលលេងល្បែងនៅក្នុងកាស៊ីណូសិន នៅមុនពេលចូលប្រជុំសភា។

ដោយសារតែវក់នឹងល្បែង លោក អេង ឆៃអ៊ាង សុខចិត្តធ្វើមុខក្រាស់ទទួលលុយពីមន្ត្រីរបស់បក្សកាន់អំណាច ដែលជាអ្នកជំនួញជាប់រហូតមក គឺគាត់សុខចិត្តលក់ឧត្តមគតិខ្លួនឯង ឲ្យតែបានលុយលេងល្បែង និងការសប្បាយស្រីញីអូនបង។ ម៉្យាងវីញទៀត ឲ្យតែរដូវបោះឆ្នោតមកដល់គឺលោក អេង ឆៃអ៊ាង ត្រូវប៉ាន់ហើយមានលុយចូលលេងល្បែងកាន់តែញឹកញាប់។


ជាក់ស្តែងបេក្ខជនចង់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧នេះ នៅតាមខេត្តជាពិសេសភ្នំពេញ ត្រូវសូកលោក អេង ឆៃអ៊ាង ៥០០០ដុល្លារ រឺ ៣០០០ដុល្លារ បើចង់បានលេខរៀងទី១ រឺ ទី២ ! បើលោក អេង ឆៃអ៊ាង លេងល្បែងលេងទៅហើយតែរឿងមានស្រី ក្រៅផ្ទះរាប់មិនអស់វាយ៉ាងម៉េចដែរ?។ ឆ្គួតស្រី ឆ្គួតស្រា ឆ្គួតល្បែង លោក អេង ឆៃអ៊ាង ឆ្គួត២រួចទៅហើយគឺ ល្បែងនិងស្រី។ ខាងក្រោមនេះជារូបថតស្រីលោក អេង ឆៃអ៊ាង នៅខេត្តសៀមរាប»






បន្ទាប់ពី Account សី ហា ទម្លាយរឿងខាងលើហើយ ស្រាប់តែលេចព័ត៌មានបន្ថែមទាក់ទងនិងរឿងរ៉ាវលេងល្បែងរបស់ អេង ឆៃអ៊ាង ពីអតីតតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ីមណ្ឌលព្រៃវែង ដោយអតីតតំណាងរាស្ត្ររូបនោះ បាននិយាយលំអិតពីផ្ទៃក្នុងរបស់គណបក្សសមរង្ស៊ី និងអំពីការលេងល្បែងស្រីញីរបស់ អេង ឆៃអ៊ាង ទៀតផង ។ ចំនុចពិសេសមួយ ដែលយើងស្ដាប់បានពីការបកស្រាយរបស់អតីតតំណាងរាស្ត្ររូបនោះ គឺថា ៖ អេង ឆៃអ៊ាង ជាស្តេចក្រាញ់ក្នុងបក្ស គេដឹងគ្រប់គ្នាថា អេង ឆៃអ៊ាង ញៀនល្បែងស៊ីសង​ ហើយដល់ថ្នាក់យកទ្រព្យសម្បត្តិបក្សទៅបញ្ចាំដើម្បីលេងល្បែង និងហ៊ានទទួលលុយពីមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចដើម្បីលេងល្បែងទៀតផង ប៉ុន្តែសមរង្ស៊ីដែលជាប្រធានបក្ស ការពារ អេង ឆៃអ៊ាង ណាស់ ដោយថែមទាំងបោះពាក្យសម្តីថា បើចង់ដក់ អេង ឆៃអ៊ាង ពីបក្ស​ ដក់គាត់(សមរង្ស៊ី)មុនទៅ ។​ ដើម្បីអាន មើលរូបភាព និងស្តាប់ព័ត៌មានលំអិត ចូលក្នុងវេបសាយ ៖


វីដេអូសម្លេងអតីតតំណាងរាស្ត្របក្សសមរង្ស៊ីខេត្តព្រៃវែង




Previous
Next Post »