loading...

ឈឺចាប់!!ឆ្នេរខ្មែរជាប់លេខ១ទៀត២០១៧ហេតុអ្វីយើងត្រូវធ្វើកញ្ជះគេក្រៅប្រទេស?


កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ស្វែងរក​​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ទាំង​​២១​។
អោយតែសម្លឹងគិតពីប្រទេស ធនធានរបស់ប្រទេសដែរមាន គឺឈឺចាប់ណាស់ស្តាយប្រទេសណាស់ ត្រឹមតែឧស្សាហកម្មគ្មានផ្សែង(វិស្ស័យទេសចរណ៏)មួយមុខ គឺអាចចិញ្ចឹមពលរដ្ឋរបស់យើងរស់នៅដោយស្រួល មានកិត្តិយសនិងសេចក្តីថ្លៃថ្នូរទៀត ។





ចុះបើប្រទេសរបស់ពួកយើង មានធនធានល្អជាងគេដល់ម្លឹងហើយ ហេតុអ្វីក៏ពួកយើង ត្រូវចែកផ្លូវគ្នា បែកបង បែកប្អូន បែកគ្រួសារ បែកកូន បែកប្រពន្ធ ចេញទៅធ្វើការងារកញ្ជះគេនៅក្រៅប្រទេសទៀត ? ដែលពេលខ្លះត្រូវជនជាតិគេមើលងាយមើលថោក ហើយកន្លែងខ្លះត្រូវគេធ្វើបាបធ្វើទារុណកម្មគ្រប់បែបយ៉ាងគ្រប់រូបភាពរហូតដល់ស្លាប់បាត់បង់ជីវិតនៅស្រុកគេក៏មានដែរ មិនតែប៉ុណ្ណោះអ្នកខ្លះត្រូវស្លាប់ចោលឆ្អឹងនៅប្រទេសគេ ចោលបងចោលប្អូនមិនទាំងឃើញមុខ បងប្អូន ប្រពន្ធកូន របស់ខ្លួនលើកចុងក្រោយផង សួរថាតើអារម្មណ៏របស់ពលករចំនាក់ស្រុក ដែលចេញទៅធ្វើការងារកញ្ជះគេនៅក្រៅស្រុកនោះឯកកោរនិងឈឺចាប់ប៉ុណ្ណា ??? ចុះបើប្រទេសរបស់ពួកយើងមានធនធាន ល្អដាច់គេម្លឹងៗហើយ ហេតុអ្វីក៏ប្រទេសយើងនៅតែក្រីក្រ ដែលបង្ខំអោយយើងបែកបង បែកប្អូនត្រូវចេញទៅធ្វើការងារកញ្ជះគេនៅក្រៅប្រទេសអញ្ជឹង ???






ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតនៅក្នុងតំបន់នៃសមុទ្រឆ្នេរទឹករាក់ និងកម្ពុជាគ្មានឡើយតំបន់ឆ្នេរទឹកជ្រៅ ដែលជាការខាតបង់ធំមួយរបស់កម្ពុជា​ ព្រោះការគ្មានឆ្នេរទឹកជ្រៅរបស់កម្ពុជា វាធ្វើអោយកម្ពុជាមិនអាចមានកំពង់ផែធំ សំរាប់កាប៉ាល់ដឹកទំនិញធំៗអាចចូលចត់បានដើម្បីដាក់ទំនិញឡើយ ដោយហេតុថាកាប៉ាល់ដឹកទំនិញធំៗមិនអាចបើកបរចូលឆ្នេរទឹករាក់បានឡើយ ។ តបស្នងមកវិញ ជាមួយនិងការគ្មានឆ្នេរទឹកជ្រៅរបស់កម្ពុជា គឺកម្ពុជាមានឆ្នេរទឹករាក់ដែលល្អស្អាតផ្តាច់គេទូទាំងពិភពលោក គឺជាប់លេខ១ទូទាំងពិភពលោកតែម្ដង  ហើយដែលមានសក្តានុពលភាពខ្លាំងណាស់សំរាប់វិស្ស័យទេសចរណ៏របស់កម្ពុជា ។ ត្រឹមតែឆ្នេរសមុទ្រល្អផ្តាច់គេទូទាំងពិភពលោករបស់កម្ពុជា អាចអោយកម្ពុជាចិញ្ជឹមពលរដ្ឋខ្មែរកន្លះប្រទេសបាត់ហើយ មិនចាំបាច់ចំនាក់ស្រុកចេញទៅធ្វើការងារកញ្ជះគេនៅក្រៅប្រទេសទេ ជាមួយនិងឧស្សាហកម្មគ្មានផ្សែងនេះ ដោយយើងមិនចាំបាច់រៀបគិតពី ប្រាសាទអង្គរវត្ត និងធនធានផ្សេងៗទៀតរបស់យើងផង ចុះហេតុអ្វីក៏ប្រទេសកម្ពុជានៅតែក្រក្រី ???




គូសបញ្ជាក់ផងដែរថា ឆ្នេរសមុទ្រកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោកនេះ គឺមិនមែនជាប់ព្រោះការរៀបចំស្អាតនោះទេ តែព្រោះភាពស្អាតពីធម្មជាតិរបស់វាល្អឯកស្អាតដាច់គេ ជាសមុទ្រទឹករាក់ងាយស្រួលដល់ការហែលលេង មានខ្សាច់សក្បុសជាងគេ ទឹកថ្លាចាំងប្រដេញគ្នាដូចគ្រាប់ពេជ្រ ហើយមានកោះជាច្រើនព័ទ្ធជុំវិញដែលធ្វើអោយរលក់មិនធំ តូចៗល្មមដល់ការហែលលេងកំសាន្ត និងមិនខ្វល់ខ្វាយពីរលកយក្សផងដែរ ហើយនិងគ្មានត្រីសាហាវៗនៅតំបន់ទឹករាក់នោះទេ ។ ចុះបើឆ្នេរខ្មែរជាប់លេខ១លើលោកអញ្ជឹងហេតុអ្វីក៏ប្រទេសខ្មែរក្រីក្រ ???​ គឺព្រោះតែ..................................................................។​ ដើម្បីដឹងចម្លើយ និងការបកស្រាយវិភាគលំអិតបន្ថែមជាងនេះទៀត អាចចូលស្ដាប់និងមើលវីដេអូសម្លេងក្នុងវេបសាយ ៖



វីដេអូសម្លេងនិយាយអំពីឆ្នេរសមុទ្រខ្មែរជាប់លេខ១លើលោក

ព័ត៌មានបន្ថែម ៖



Previous
Next Post »
loading...