ម៉ៅមន្នីវណ្ណតំណាងរាស្ត្របក្សសង្គ្រោះជាតិទម្លាយរឿងសម្ងាត់ផ្ទៃក្នុងសមរង្ស៊ី


Kcamldp សូមធានាចំពោះមុខច្បាប់ថា សម្លេងក្នុងវីដេអូសម្លេងនេះ គឺពិតជាសម្លេង ឯកឧត្តម ម៉ៅ មន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពិតប្រាកដមែន ហើយបើបងប្អូនណាថានេះជាសម្លេងក្លែងក្លាយ អាចប្តឹង Kcamldp បាន គឺ Kcamldp និងចេញមុខដោះស្រាយជាមួយបងប្អូន ចំពោះមុខច្បាប់នៅតុលាការតែម្ដង ។







ឯកឧត្តម ម៉ៅ មន្នីវណ្ណ ធ្លាប់ជាមន្ត្រីកំពូលរបស់គណបក្សសមរង្ស៊ី ដែលកាលនោះលោកជា សមាជិកគណកម្មាធិការអចិន្ត្រៃយ៏របស់គណបក្សសមរង្ស៊ី ហើយបច្ចុប្បន្ននេះ​ លោកជាសមាជិកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិផងដែរ ។ លោក ម៉ៅ មន្នីវណ្ណ បាននិយាយរឿងផ្ទៃក្នុងដ៏រសើបជាច្រើនរបស់គណបក្សសមរង្ស៊ី ដូចជារឿង ៖
១/តំណាងរាស្ត្រនិងមន្ត្រីធំៗរបស់គណបក្សសមរង្ស៊ី ធ្លាប់ទទួលលុយពីឧកញ៉ាធំៗខាងគណបក្សប្រជាជនកម្ពុជា ។
២/មន្ត្រីធំៗរបស់គណបក្សសមរង្ស៊ីធ្លាប់ជួបប្រជុំសម្ងាត់ជាច្រើនម៉ោងជាមួយមន្ត្រីធំៗរបស់គណបក្សប្រជាជន ។
៣/លោក សម រង្ស៊ី ធ្លាប់ប្រជុំសម្ងាត់ច្រើនម៉ោងជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានអ្នកណាដឹង ហើយដឹងថាពួកគេនិយាយគ្នាពីអ្វីឡើយ ។
៤/លោក សម រង្ស៊ី ធ្លាប់ទៅប្រទេសវៀតណាមជាសម្ងាត់ ហើយត្រូវវៀតណាមទទួលស្វាគមន៏ដូចនាយករដ្ឋមន្ត្រីអញ្ជឹង ។
នៅមានរឿងជាច្រើនទៀតដែលលោក ម៉ៅ មន្នីវណ្ណ និយាយហើយយើងរៀបរាប់មិនអស់ ក្នុងវីដេអូសម្លេងជិត២០នាទីនេះ ។ បើបងប្អូនស្តាប់វីដេអូសម្លេងដែល លោក ម៉ៅ មន្នីវណ្ណ និយាយជិត២០នាទីនេះ ដោយស្មោះត្រង់គ្មានចិត្តលំអៀង បងប្អូននិងរកឃើញចម្លើយមួយចំនួនចំពោះចម្ងល់ជាច្រើន​ ដែលបងប្អូនឆ្ងល់ចំពោះលោក ប្រធាន សម រង្ស៊ី មិនខាន ហើយជាពិសេសនោះ គឺដឹងថា តើធាតុពិតគណបក្សសង្គ្រោះជាតិគឺយ៉ាងម៉េចនោះ ? ។







កុំខ្វល់ថាសម្លេងនេះយូរហើយ រឺថ្មីៗ សំខាន់វាពិតជាសម្លេង ឯកឧត្តម ម៉ៅ មន្នីវណ្ណ ដែរធ្លាប់ជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៏គណបក្សសមរង្ស៊ី ដែលជាមន្ត្រីកំពូលរបស់បក្ស និងបច្ចុប្បន្នគាត់គឺជាអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពិតប្រាកដមែន អញ្ជឹងបងប្អូនអាចចូលស្ដាប់សម្លេងលំអិតនិងវិភាគគិតពិចាណាខ្លួនឯងបាន តាមរយះវីដេអូសម្លេងជិត២០នាទីក្នុងវេបសាយខាងក្រោមនេះ ៖




វីដេអូសម្លេងលោក ម៉ៅ មន្នីវណ្ណ


Previous
Next Post »