យួនដូចនៅលើភ្នំភ្លើងបើដោះលែងខ្មែរកម្លាំងទាំង៣ដែលប្រឆាំងយួននឹងងើបឡើង


តាមប្រវត្តិសាស្ត្រថ្មីៗកន្លងមកនេះ វៀតណាមធ្លាប់នាំទ័ពចូលមកឈ្លានពានកម្ពុជាចំនួន២លើក ។ លើកទី១នៅឆ្នាំ១៩៧៥ ការលើកទ័ពរបស់វៀតណាមចូលមកកម្ពុជានៅពេលនោះ ត្រូវលោកសេនាប្រមុខ លន់ នល់ ដែលជាប្រធានាធិបតីនៅសម័យសាធារណះរដ្ឋខ្មែរ ដឹងផែនការណ៏របស់ពួកយួនឈ្លានពានជាមុន រួចក៏បញ្ជូលទ័ពទៅទប់ទល់ វាយសម្លាប់ទ័ពយួនឈ្លានពានទាំងនោះបណ្តែតទឹកទៅវិញអស់ ។ លើកទី២នៅឆ្នាំ១៩៧៩ ហើយក៏ជាពេលដែរយួនអាចឈ្លានពានចូលមកកាន់កម្ពុជាបានសម្រេចផងដែរ ។ នៅពេលនោះ សមាជិកគណះកម្មាធិការអចិន្ត្រៃយ៏បក្សកម្មុយនីសវៀតណាម ដែលទទួលបន្ទុកកិច្ចការនយោបាយឥណ្ឌូចិន លោក លេ ដុក ខ បាននិយាយថា ៖នេះជាឳកាសល្អចុងក្រោយសំរាប់វៀតណាម ចូលមកឈ្លានពានគ្រប់គ្រង់កម្ពុជាហើយ គ្មានឳកាសល្អបែបនេះម្តងទៀតទេ​ ចូលលើកនេះយើងត្រូវជាន់កម្ពុជាអោយលិចលិបលង់ កុំអោយកម្ពុជាងើបមុខរួច ហេតុដូច្នោះហើយ ទើបយើងឃើញនៅចន្លោះឆ្នាំ១៩៨១ដល់១៩៨២ រដ្ឋាភិបាលកម្ពុជាក្រោមការគ្រប់គ្រង់របស់ទ័ពវៀតណាមកម្មុយនីស បានបោះពុម្ភសៀវភៅសិក្សាអោយកម្ពុជារៀនភាសាខ្មែរផងនិងរៀនភាសាយួនផង ដោយដាក់ក្របសៀវភៅពីមុខរូប កូនខ្មែរនិងកូនយួនកាន់ដៃគ្នា ហើយបន្ទាប់មកដោយមានចលនាកង់ទ័ពស្នេហាជាតិខ្មែរនៅតំបន់ជាយដែនខាងលិច បានតវ៉ានៅលើឆាកអន្តរជាតិអោយវៀតណាមដក់ទ័ពចេញពីកម្ពុជា ទើបអន្តរជាតិគាបសង្កត់អោយវៀតណាមដក់ទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩ ទ័ពវៀតណាមជាង២០ម៉ឺននាក់ត្រូវចេញពីកម្ពុជានៅឆ្នាំនោះ ប៉ុន្តែចំពោះពួកយើងដែលជាអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរយើងឃើញថា ទ័ពទាំង២០ម៉ឺនរបស់វៀតណាមនោះ ចេញពីកម្ពុជាតែអាវប៉ុណ្ណោះ ដោយខ្លួនរបស់ពួកវានៅកម្ពុជាដើម្បីគ្រប់គ្រង់កម្ពុជាជាសង្ងាត់ដដែល  ។






ហូជីម៉ិញ ដែលជារដ្ឋបុរសវៀតណាម បាននិយាយទៅកាន់អ្នកនយោបាយវៀតណាមជាន់ខ្ពស់ថា ៖ ចិនដែលជាប្រទេសធំផង ជាសត្រូវស៊ូពូជរបស់វៀតណាមផង និងមិនទុកអោយយើងបានសុខឡើយ កុំថាឡើងយើងទៅឈ្លោះជាមួយចិន ទោះជាយើងនៅស្ងៀមមិនទៅឈ្លោះជាមួយចិន ក៏ចិនមិនទុកអោយយើងនៅបានសុខដែរ ។ វៀតណាមត្រូវតែបង្កើតសហព័ន្ធឥណ្ឌូចិនអោយបាន ដើម្បីអោយខ្លួនធំមានលទ្ធភាពអាចទប់ទល់ជាមួយចិន ហេតុដូចច្នោះហើយដំណើរឆ្ពោះទៅកាន់ទិសខាងលិច ជារឿងមួយដែលអ្នកនយោបាយវៀតណាមគ្រប់សម័យកាលត្រូវតែចាំ ព្រោះយើងគ្មានជំរើសទេ វាជាជំរើសចុងក្រោយរបស់វៀតណាមយើង ការភ្ជាប់ប្រទេសឡាវ កម្ពុជា វៀតណាមបញ្ជូលគ្នាអោយក្លាយជាសហព័ន្ធឥណ្ឌូចិន គឺជាកិច្ចការចាំបាច់ដែលពួកយើងត្រូវតែប្រឹងធ្វើអោយបាន ហើយដោយចំនួនប្រជាជនរបស់ប្រទេសវៀតណាមយើងច្រើនជាងប្រទេសឡាវ និងកម្ពុជា ពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី គឺប្រធានាធិបតីដែលជាជនជាតិវៀតណាមហើយការពារផលប្រយោជន៏វៀតណាមយើងនិងជាប់ឆ្នោតរហូតមិនខាន ។ 





ហេតុផលសំខាន់មួយទៀត ដែលវៀតណាមទោះជាត្រូវចំនាយអស់ច្រើនប៉ុណ្ណាក៏ដោយ ក៏ត្រូវតែចាប់កម្ពុជាអោយជាប់មិនលែងនោះ ព្រោះប្រទេសវៀតណាមសព្វថ្ងៃ ដូចរស់នៅលើភ្នំភ្លើងដែលប្រុងផ្ទុះគ្រប់ពេលអញ្ជឹង ។





កម្លាំងប្រឆាំងនិងរដ្ឋាភិបាលវៀតណាមកម្មុយនីសសព្វថ្ងៃ គឺកម្លាំងពួកម៉ុងតាញា(ពួកជនជាតិដើមចាម) កម្លាំងខ្មែរកម្ពុជាក្រោម និងកម្លាំងពួកយួនសេរី ចង់រើបំរះប្រឆាំងនិងរដ្ឋាភិបាលវៀតណាមរាល់ថ្ងៃ ហើយដោយគ្មានទឹកដីទីតាំងដើម្បីឈរជើង ទើបកម្លាំងទាំង៣នោះមិនអាចងើបបះបោល ប្រឆាំងនិងវៀតណាមបាន ព្រោះទឹកដីកម្ពុជាសព្វថ្ងៃមិនខុសពីទឹកដីវៀតណាមនោះទេ នៅវៀតណាមនិងនៅកម្ពុជាគឺដូចតែគ្នា​ អោយតែអ្នកណាហ៊ានប្រឆាំងនិងវៀតណាមនៅលើទឹកដីកម្ពុជា ជាពិសេសកម្លាំងទាំង៣ពួកនោះ គឺត្រូវចាប់បញ្ជូលទៅវៀតណាម ហើយលួចដុតសម្លាប់ទាំងរស់យ៉ាងសម្ងាត់ភ្លាម ផ្ទុយមកវិញប្រសិនបើកម្ពុជាកណ្ដាលរបស់យើងឯករាជ្យ ជារដ្ឋាភិបាលមិនស្ថិតក្រោមចំនុះវៀតណាមទៀត នោះកម្លាំងទាំង៣ពួកដែលប្រឆាំងវៀតណាមនោះ និងមានកន្លែងដើម្បីឈរជើងងើបឡើងបះបោលប្រឆាំងនិងវៀតណាម ហើយប្រទេសវៀតណាមនិងប្រះបែកខ្ទេចខ្ទីជាចំរាកតូចៗមិនខាន់ ហេតុដូចច្នោះហើយទើបវៀតណាមដាច់ខាត់មិនព្រមលែងកម្ពុជានោះទេ​ លើកលែងតែយើងប្រឹងរើរហូតដល់វាចាប់កយើងលែងជាប់​ទើបវាលែង បើមិនអញ្ជឹងទេវានិងចំនាយគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រង់កម្ពុជាយើងអោយបាន ទោះត្រូវប្រើកម្លាំងទ័ពក៏ដោយ ។






ដើម្បីអានព័ត៌មានលំអិតអមជាមួយរូបភាពនិងវីដេអូ អាចចូលក្នុងវេបសាយ ៖




វីដេអូសម្លេងទាក់ទង


Previous
Next Post »

3 comments

Click here for comments
Hin Bunhan
admin
January 30, 2017 at 12:33 AM ×

Bunhan Hin នេះជាសំដីប្រធានLDPដែលបាននិយាយពីថ្ងៃមុន។ ការរៀបរាប់ប្រវត្តិទាំងនេះ មានខុសកន្លែងខ្លះ ដូចជាៈ ‹‹យួនចុលមកស្រុកខ្មែរនៅឆ្នាំ១៩៧៥ ត្រូវលោកសេនាប្រមុខ លន់ នល់ ដែលជាប្រធានាធិបតីនៅសម័យសាធារណះរដ្ឋខ្មែរ ដឹងផែនការណ៏របស់ពួកយួនឈ្លានពានជាមុន រួចក៏បញ្ជូលទ័ពទៅទប់ទល់ វាយសម្លាប់ទ័ពយួនឈ្លានពានទាំងនោះបណ្តែតទឹកទៅវិញអស់ ។ ›› និយាយនេះខុសទទេ។ ឆ្នាំ៧៥ លន់ណុល ដេញយួនឯណា? ឆ្នាំ៧៥ លន់ណុលទៅអាមេរិកបាត់ទៅហើយ។ អាពតវាយយកភ្នំពេញបាននៅថ្ងៃ១៧មេសាឆ្នាំ៧៥។ការពិត យួនបានចូលរាតត្បាត វាយចូលមកស្រុកខ្មែរ តាំងពីឆ្នាំ១៩៧០ ក្រោយថ្ងៃ១៨មិនា ដែលធ្វើឱយស្រុកខ្មែរកើតសង្គ្រាមឡើង។

Reply
avatar
April 20, 2017 at 10:25 PM ×

1979យួនវាច្រៀងវៀតណាមកម្ពុជាៗ..នៅសាលមហោស្រប.......កម្ពុជា..(ខ្មែរស្រុកស្រែ)

Reply
avatar
April 20, 2017 at 10:27 PM ×

តើធ្វើយ៉ាងណាអោយយួនចេញពីស្រុកខ្មែរ?????????

Reply
avatar